Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ជឿឬអត់? កូនគោបៅដោះសុនខ

Cow dog web.2e16d0ba.fill 960x540

ព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ យើងបានចុះទៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយ​​ជួប​​រឿង​​ប្លែក​មួយ​​នៅ​​ទី​នោះ។ គឺ​កូនគោ​របស់​ពួកគេ​បៅ​ដោះ​សត្វសុនខ ដែលនៅផ្ទះជាមួយគ្នា។

រឿងរ៉ាវគឺដូច្នេះ ... នៅពេលកូនគោស្ថិតនៅក្នុងពោះ មេរបស់វា កើតជំងឺអុត ក្ដាម ដូច្នេះ ពេលកើតវាមក ក៏គ្មានទឹកដោះឲ្យបៅ។ ម្ចាស់គោរវល់តែទៅ ស្រែព្រលឹមព្រលប់ជាច្រើនថ្ងៃ មិនបានចាប់អារម្មណ៍ថា មេគោគ្មានទឹកដោះ នោះទេ ហើយក៏មិនបានដឹងថា កូនគោគ្មានអាហារចូលពោះ សូម្បីបន្តិច បីបួនថ្ងៃ។ 

ពេលនោះ ដើរប្រទះអ្វីបឺតជញ្ជក់ហ្នឹង។ ជួបគោគ្នាវា វាក៏បឺតជញ្ជក់ដែរ តែត្រូវគោគ្នាវាធាក់ចេញ។ ប៉ុន្តែ បឺតជញ្ជក់ចំមេសុនខដែលនៅផ្ទះជាមួយគ្នា វាក៏នៅស្ងៀមរហូត។ ហើយទំនាក់ទំនងជិតស្និទ្ធដូចមេនិងកូន នេះបន្តដល់ សព្វថ្ងៃ។ ឥឡូវនេះ កូនគោអាយុបានពីរខែហើយ ម្ចាស់របស់វាបញ្ចុកទឹក ដោះសម្រាប់សត្វ និងបបរដល់វា ខណៈដែលវាបន្តបៅសត្វសុនខដដែល។

ប្រភព៖ www.cambonomist.com

Comment