Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

រឿងអប់រំ៖ សត្វត្មាត

12345

កាលពីព្រេងនាយ មានត្មាតមួយគ្រួសាររស់នៅលើភ្នំ។ 

ត្មាតម្តាយនិងឪពុកចាស់ជរា ពុំអាចហើរបានឡើយ។ ត្មាតកូនតែងហើរទៅរកចំណីមកចិញ្ចឹម។ ថ្ងៃមួយ កូនត្មាតហើររកចំណីក៏បានជាប់អន្ទាក់ព្រាន។ ព្រានព្រៃបម្រុងនឹងសម្លាប់តែកូនត្មាតបានអង្វរ ៖ " ឧ៌ ! បងព្រានសូមបងកុំសម្លាប់ខ្ញុំអី ! បើបងសម្លាប់ខ្ញុំុ ដូចបងសម្លាប់ម្តាយ ឪពុកខ្ញុំដែរ ព្រោះគាត់រស់នៅដោយសារខ្ញុំជាអ្នករកសុីចិញ្ចឹម" ។  

សម្តីនេះបានធ្វើអោយព្រានពិចារណា ៖ " ឧ៌ ! ខ្ញុំុអើយ ខំរកសុីសព្វថ្ងៃពុំដែលបានជួយម្តាយឪពុកជរារបស់ខ្ញុំសោះ " ។

ព្រានគិតហើយក៏សម្រេចចិត្តលែងត្មាតទៅវិញ រួចតាំងចិត្តថានឹងខិតខំចិញ្ចឹមម្តាយឪពុកដូចសត្វត្មាតដែរ។ 

ក្នុងសាច់រឿងនេះគឺចង់ផ្តល់តម្លៃអប់រំដល់មនុស្សគ្រប់គ្នា អោយចេះ មានក្តីអាណិតអាសូរ សន្តោសប្រណី និង ត្រូវចេះដឹងគុណចំពោះឪពុកម្តាយ ឬ អ្នកដែលទំនុបបំរុងយើងអោយមានជីវិតរស់រាន។

Comment