Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

រឿងអប់រំ៖ ដង្កូវ និងក្អែក

Untitled 1

មានសត្វដដ្កូវមួយកំពុងស៊ីស្លឹកឈើ។ ពេលនោះ មានសត្វក្អែកមួយហើរមកបម្រុងស៊ីដង្កូវនោះ។ ដង្កូវមានប្រាជ្ញាក៏ដាក់ប្រស្នាឧ៌្យក្អែកដោះស្រាយ។ បើក្អែកដោះស្រាយមិនរួច មិនអាចស៊ីវាបានទេ។ ដង្កូវបានដាក់ប្រស្នា ៖ " តើអ្វីដែល ផ្អែម ក្រអូប ជូរ និងស្អុុយជាងគេ? " ។ ក្អែកឆ្លើយ ៖  " អ្វីដែលផ្អែមជាងគេគឺ ស្ករ ទឹកឃ្មុំ អ្វីដែលជូរជាងគេគឺ ក្រូចឆ្មារ ក្រអូបជាងគេ គឺផ្កា ទឹកអប់ និង ស្អុយជាងគេគឺលាមក ឬ អាចម៍ " ។

បន្ទាប់មក ដង្កូវឆ្លើយបដិសេធវិញថា មិនត្រូវទេ អ្វីដែលផ្អែមជាងគេនោះគឺ សម្តីល្អ ពីរោះ ជូរគឺពាក្យទ្រគោះបោះបោក ស្អុយជាងគេគឺ កេរ្តិ៍ឈ្មោះមិនល្អ និងក្រូបជាងគេនោះគឺ កេរ្តិ៍ឈ្មោះដែលល្អប្រពៃ។

ដោយទាល់ប្រាជ្ញា ក្អែកក៏ចុះចាញ់ខានបានស៊ីដង្កូវ។ 

Comment