Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

BANANA TEST

30 03 2017 1490841522

នៅក្នុង​ព្រៃស្រោង​ដ៏​ធំ​មួយ មាន​ដើម​ដូង​មួយ​ដើម​ខ្ពស់ខ្លាំងណាស់! ហើយ​នៅ​ទីនោះ​ក៏មាន​សត្វ 4ក្បាល​ដែរ ៖

សត្វ​តោ

សត្វ​ស្វា​ត្រោស

សត្វ​យី​រ៉ា​ហ្វ (សត្វ​កវែង)

សត្វ​កំប្រុក

- ពួកវា​ប្រកួត​គ្នា​ថា តើ​អ្នកណា​អាច​ឡើងទៅ​បេះ​ផ្លែ​ចេក​បាន​លឿន​ជាងគេ​បំផុត?

- សូម​លោកអ្នក​សាកល្បង​ទាយ​ទៅ​មើលថា តើ​សត្វ​មួយណា​ឈ្នះ?

- ចម្លើយ​របស់លោក​អ្នក នឹង​ឆ្លុះបញ្ចាំង​អំពី​បុគ្គលិកលក្ខណៈ​របស់ខ្លួន​លោកអ្នក​ផ្ទាល់ ដូច្នេះ សូម​គិត​ឱ្យបាន​ល្អិតល្អន់ និង​ឆ្លើយ​ឱ្យបាន​ក្នុង​រយៈពេល 30 វិនាទី...

បាន​ចម្លើយ​ហើយ​ឬ​នៅ?

ត​ស់! នាំគ្នា​ទៅ​មើល​ចម្លើយ!!!!!!

បើ​អ្នក​ឆ្លើយថា...:

-សត្វ​តោ​ឈ្នះ  = អ្នក​ល្ងង់​ខ្លាំងណាស់!!

-សត្វ​ស្វា​ត្រោស​ឈ្នះ  = អ្នក​គឺជា​មនុស្ស​ឡប់សតិ!!

-សត្វ​យី​រ៉ា​ហ្វ​ឈ្នះ  = អ្នក​គឺជា​មនុស្ស​ខួរក្បាល​ងងឹតឈឹង!!

-សត្វ​កំប្រុក​ឈ្នះ  = អ្នក​គឺជា​មនុស្ស​អត់​ចេះ​គិត​សោះ!!

ព្រោះ​ដើម​ដូង វា​មាន​ផ្លែ​ចេក​មកពីណា!!! ហាសៗហា!!!
ឥឡូវ​អាច​មើលឃើញ​បាន​យ៉ាងច្បាស់​ហើយ​ថា អ្នក​កំពុងតែ​ធុញថប់​ខ្លាំង និង​ធ្វើ​ការងារ​ច្រើន​ជ្រុល​ពេក​ហើយ

ដូច្នេះ​គួរ​រក​ពេលវេលា​សំរាក​ខ្លះ​ផង​ទៅ........បាយ​បាយ!

ប្រភព៖ lareine.com.kh

Comment