Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

មានដឹងទេថា ស្ត្រីដែលចង់រួមរ័កជាមួយបុរសមានអាការបែបណាខ្លះ?

25 05 2016 1464143351

មិនមែន​មានតែ​បុរស​នោះទេ​ដែលមាន​អារម្មណ៍​នឹក​ចង់​រួមរ័ក​ជា មួយ​ដៃគូ​នោះ មានពេលខ្លះ​នាង​ក៏​នឹកភ្នក​ក្នុង​ចិត្ត​ដែរ ប៉ុន្តែ​ទាស់​ត្រង់​ថា ដោយសារតែ​ខ្លួន​នាង​ជា​ស្រី​តែងមាន​ភាព​ខ្មាសអៀន​ច្រើន ដែល​មិនអាច​និយាយប្រាប់​ផ្ទាល់មាត់​ដោយត្រង់ៗបាន​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​លោកអ្នក​ដែលជា​ដៃគូ​របស់​នាង​ក៏​គួរតែ​ចេះ​សង្កេតមើល​ពី​កាយវិការ ដែល​នាង​បាន​ស្ដែងឡើង​ខណៈពេល​ស្ថិតនៅ​ជាមួយគ្នាដែល​កាយវិការ​ទាំងនោះ​អាចជា​សញ្ញា​បង្ហើប​ប្រាប់​​អ្នក​ថា នាង​ពិត​ជាមាន​អារម្មណ៍​ពុះ​ក​ញ្ច្រោ​ល​ចង់​រួមរ័ក​ជាមួយ​អ្នក​យ៉ាងខ្លាំងក្លា។ បើ​ដូច្នេះសូម​ស្វែងយល់​ជាមួយ ឡា​រ៉ែ​ន ទាំងអស់គ្នា​ដូចខាងក្រោម​នេះ ៖

១-ដកដង្ហើម​ញាប់៖
ជាទូទៅ​នៅពេល​ស្ថិតនៅក្នុង​ម៉ោង​សម្រាក ឬ​គ្មាន​អ្វីដែល​ត្រូវបំពេញ​នោះ​ដង្ហើម​របស់​មនុស្ស​គ្រប់គ្នា​តែងមាន​លក្ខណៈស្មើៗគ្នាល្អ ណាស់។ ប៉ុន្តែ​ប្រសិនបើ​ទទួលបាន​អារម្មណ៍​ផ្លូវភេទ​ហើយ​នោះ វា​នឹង​ធ្វើឱ្យ​ដំណើរ​នៃ​ការដកដង្ហើម​របស់​នា​ង​ដង្ហក់​ជាង​ធម្មតា។ ចង្វាក់បេះដូង​នឹង​ដើរ​ញាប់​នៅពេល​រាងកាយ​របស់​នាង​ត្រៀមខ្លួន​នឹង​ឈានដល់ ចំណុចកំពូល មានន័យថា​សរីរាង្គ​ក្នុង​ពោះ និង​សាច់ដុំកំពុងតែ​ទាមទារ នូវ​អុក​ស៊ី​ហ្ស៊ែ​ន​ឱ្យបាន​ច្រើន។ អ្នក​អាច​ដឹង​ពី​ការ ប្រែប្រួល​នៃ​ការដកដង្ហើម​របស់​នា​ង​ដោយផ្ទាល់ ដែល​នេះ​គឺជា​ភាសា​កាយវិការ​សិច​ដែល​នាង​កំពុងតែ​ផ្តល់ឱ្យ​អ្នក​ដឹងថា​នាងកំពុងមាន​សម្រើប​ហើយ។
២-រាងកាយ​របស់​នាង​ទៅជា​រមួល៖
ប្រសិនបើ​នាង​កំពុងតែ​ក្តាប់​ម្រាមជើង ឬ​រមួល នោះ​គឺជា​សញ្ញា​បញ្ជាក់ថា នាង​ពេញ​ចិត្តនឹង​នៅ​ជិត​អ្នក ចង់​បង្កើត​អនុស្សាវរីយ​ដ៏ផ្អែមល្ហែម ជាមួយ​អ្នក​យ៉ាងពិត​ប្រាកដ។ ជួនកាល​នាង​អាចធ្វើ​សកម្ម-ភាព​ដោយ​យក​ជើង ឬ​ម្រាម​ជើង​មក​ត្រដុស​លើ​ជើង​របស់​អ្នក​ក៏មាន ខណៈដែល​នាង​ប្រើ​កម្លាំង​រុញ​ជម្នះ​នឹង​អ្នក មានន័យថា អារម្មណ៍​តណ្ហា​កំពុងតែ​ដុត​រោល​ពេញ​រាងកាយ។ ប៉ុន្តែ​មានពេលខ្លះ នាង​អាច​ដេក​សន្ធឹង​ដូចជា​លក្ខណៈ​ធ្វើ​ហី នោះ​ក៏​ប្រហែលជា​សកម្មភាព​តប​ទៅនឹង​អ្វីដែល​អ្នក​កំពុងតែ​ធ្វើ​រួមជាមួយ នាង។ ដូច្នេះ នៅ​ពេល​​បាន​ជ្រាប​ពី​បំណង​របស់​នាង អ្នក​គួរតែ​ព្យាយាម​បំពេញ​ក្ដី​ប្រាថ្នា​ជីវិត​ជា​គូ​មួយ​នេះ​ដោយ​កុំ បង្អង់​យូរ ក្រែង​ភ្លើងតណ្ហា​មួយ​នេះ​រលត់​បាត់​ទៅវិញ ហើយ​ជំនួស​មកវិញ​នូវ​អារម្មណ៍​ក្រោធ។

៣-ដៃ​ត្រដាង​ចេញ៖
ភាសា​កាយ​មួយ​ប្រភេទ​ទៀត ក៏​ជា​សញ្ញា​បញ្ជាក់ថា នាង​ទទួល បាន​សម្រើប​ផ្លូវភេទ​យ៉ាង​ពេញទំហឹង​ដែរ នោះ​គឺ​ដៃ​ទាំង​គូ​របស់​នាង​ឱប​ពោប​មកលើ​ទ្រូង​របស់​អ្នក។ មានពេលខ្លះ​អាច​កំពុង​អង្គុយ​ជិតគ្នា តែ​ដៃ​របស់​នាង​បែរជា​សសៀរ​​មក​ចាប់ដៃ​របស់​អ្នក ឬ​ក្រសោប​ច​ង្កោះ ក៏​ជាស​ញ្ញា​មួយ​ដែរ។
៤-ចលនា​សាច់ដុំ​ទ្វារមាស៖
ត្រង់ចំណុច​នេះ​អាចជា​ការលំបាក​មួ​យស​ម្រា​ប់​ធ្វើការ​សម្គាល់ ព្រោះ​វា​កើតមានឡើង​នៅ​ទីតាំង​កំបាំង។ កន្លែង​ដែលមាន​រំញោច​ខ្លាំង​បំផុត​របស់​ស្ត្រី​គឺ​ជញ្ជាំង​របស់​ទ្វារមាស សាច់ដុំ ស្បែក និង​បរិវេណគ្លី​តូ​រី​ស។ ជញ្ជាំង​ទ្វារ​មាស​​គឺជា​សាច់ដុំ​ដ៏​អស្ចារ្យ​មួយ ហើយ​វា​ប្រហែលជា​អាច​ប្រើ​ដើម្បី​បង្កើត​អារម្មណ៍​ស្រើបស្រាល​បាន​ក្នុងពេល​រួមភេទ។ អ្នក​អាច​កើតមាន​អារម្មណ៍​ក្នុងពេល​នាង​ទទួលបាន​ចំណុច​ស្រើបស្រាលដល់​កំពូល ខណៈ​សាច់ដុំ​ក្នុង​ទ្វារមាស​កន្ត្រាក់ បញ្ចេញ​ទឹករំអិល​មក​ក្រៅ ដែល​កាន់តែ​ធ្វើឱ្យ​រាងកាយ​របស់​នាង​រមួល​ខុស​ប្រក្រតី។

សរុបទៅ​មានន័យថា ស្ត្រី​អាចមាន​ចំណូលចិត្ត​រួមភេទ​ច្រើន​ដូច​បុរស​ដែរ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​នាង​មិន​ចូលចិត្ត​គឺ​ការយល់ដឹង​ដោយ​ខ្លួនឯង ព្រមទាំង​ជំនាញ​របស់​ដៃគូ​ដែល​មិនអាច​ផ្តល់ឱ្យ​នាង​នូវ​ភាពស្រើបស្រាល​បានល្អ​បំផុត។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​អាច​ផ្តល់នូវភាព​ពេញចិត្ត​ខាង​ផ្លូវភេទ​ដល់​នាង​ទេ អ្នក​គួរតែ​ស្វែងរក​នូវ​វិធី​ប៉ះប៉ូវ​ផ្សេង។ ការនិយាយ​ពិភាក្សាគ្នាជា​ពិសេស​​សួរ​នូវ​អ្វីដែល​នាង​ចង់បាន ពិតជា​អាច​ដោះស្រាយបាន ប៉ុន្តែ​ចូរ​ស្តាប់ និង​មើល​ការឆ្លើយតប​របស់​នាង​នូវ​អ្វីដែល​អ្នក​កំពុងតែ​ធ្វើ។ មនុស្ស​ប្រុស​ស្រី​គ្រប់រូប​មានលក្ខណៈខុស​ពីគ្នា ហើយក៏​មិនមាន​ការឆ្លើយតប​ទៅនឹង​ការ​ស្ទាប​អង្អែល​ដដែលៗ​ដែរ ដូច្នេះ​ចូរ​ព្យាយាម​ផ្លាស់ប្តូរ​អ្វីដែល​ថ្មី៕

ប្រភព៖ lareine.com.kh

 

Comment