Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

វិធីដាស់កូនពីដំណេកដែលអ្នកមិនគួរធ្វើ

09 07 2015 1436436530

ឪពុកម្តាយ​តែងតែ​ចង់ឱ្យ​កូនតូច​ភ្ញាក់​ពី​គេងភ្លាមៗបន្ទាប់ពី​បានឮ​សំឡេង​ដាស់​លើកដំបូងតែ​បើសិនជា​នៅតែ​គេង​ត​ទៀត​នោះវិធី​ការ​ដាស់​ជា​បន្ត​មកទៀត​ក៏​ច្រើនតែ​ខ្លាំងក្លា​ឡើងជារឿយៗដែល​វិធី​ការ​ដាស់​កូន​បែបនេះ​អាច​នឹងមាន​ផល​អាក្រក់​ចំពោះ​សុខភាព​របស់​កុមារ។ ព្រោះ​ការ​ដាស់​ឱ្យ​ភ្ញាក់​ពី​គេង​ដោយ​ការធ្វើឱ្យ​ភ្ញាក់ផ្អើល​នោះ នឹង​ទៅ​បំផ្លាញ​កម្មវិធី​ការចាប់ផ្តើមធ្វើការ​របស់​ប្រព័ន្ធ​យ៉ាង​ត្រឹមត្រូវ​របស់​រាងកាយ និង​នៅពេល​វេលា​កន្លងទៅ ការ​ដាស់​ដោយវិធី​ខ្លាំងក្លាផ្សេងៗនេះ នឹងមាន​សញ្ញា​ដែល​នាំ​ឆ្ពោះទៅរក​ភាពមិន​នឹងនរ​ខាង​អារម្មណ៍ ហើយនិង​ធ្វើឱ្យ​កុមារ​កើត​មានការ​តបស្នង​យឺតយ៉ាវ អាច​រាប់បាន​ថា ជាការ​ដាស់​ឱ្យ​ភ្ញាក់​ពី​គេងបែប​លោះ​ព្រលឹង​ក៏​អាច​ថា​បានដែរ។

វិធី​ការ​ដាស់​តទៅ​នេះ អាច​ហៅ​បាន​ថា ជា​គំរូ​នៃ​ការ​ដាស់​ឱ្យ​ភ្ញាក់ពី​គេង​ដែល​កាត់បន្ថយ​ជីវិត​របស់​កូនលោក​អ្នក​គឺ ៖

1. ចូលទៅ​ស្រែក​ដាស់ខ្លាំងៗបែប​មួម៉ៅ​ក្តៅក្រហាយ​នៅក្នុង​បន្ទប់គេង៖

អាច​ហៅ​បាន​ថា ជាការ​ដាស់​តាម​តួនាទី ដោយ​អារម្មណ៍​មួម៉ៅ និង​សំឡេងខ្លាំងមាំៗ នឹងធ្វើ​ឱ្យ​អ្នក​ដែល​កំពុង​គេង​លក់​ស្រួល​នោះមាន​អារម្មណ៍​ខ្វះ​សុវត្ថិភាព។

2. ទាញ​ភួយ​ចេញខ្លាំងៗ៖

ធ្វើឱ្យ​សីតុណ្ហភាព​ប្រែប្រួល​យ៉ាង​ទាន់ហន់ អាចមាន​ផល​បំផ្លាញ​ប្រព័ន្ធ​ប្រសា​ទបាន។

3. វាយ​ខ្នង ឬ​គូទ ដើម្បីឱ្យ​កូន​ដឹងខ្លួន៖

ស្ថិតក្រោម​សតិសម្បជញ្ញៈខណៈ​កំពុង​គេង​លក់​នោះ នឹង​កើតមាន​ទង្វើ​តបស្នង​ឡើង ដោយសារការ​ត្រូវ​វាយ​នោះ​យ៉ាង​រហ័ស និង​ពេលយូរៗទៅកុមារ​អាច​នឹងមានការ​តបស្នង​ក្នុង​ការធ្វើ​កិច្ចការងារផ្សេងៗយឺតយ៉ាវ​បាន។

4.  រអ៊ូ​មិន​ឈប់​រហូត​ទាល់តែ​ភ្ញាក់៖

មនុស្ស​គ្រប់គ្នា​ត្រូវការ​ពេលវេលាខុសប្លែក​ពីគ្នា​ក្នុងការ​ត្រៀម​រាងកាយ ដើម្បី​ធ្វើ​ការងារ ការ​រអ៊ូ ឬ​ការនិយាយ​មិន​ឈប់​នឹង​ទៅ​បំផ្លាញ​ដំណាក់កាល​នៃ​ការត្រៀម​រាងកាយ និងបែរជា​ធ្វើឱ្យ​ការ​ដាស់​បែប​នោះ​កាន់តែ​ពិបាក​ជាង​មុន​ទៅវិញ​ទេ។

5. ដាស់​ដោយ​សំឡេង​ឮខ្លាំងៗរំខាន៖

ដូចជា ការដើរ​ក្ឌុង​ក្ឌាំង សំឡេង​នាឡិការោទ៍​ឮខ្លាំងៗ ឬ​សំឡេង​និយាយ​គ្នា សំឡេង​ទាំងអស់នេះ​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ធុញទ្រាន់ និង​ពេល​ភ្ញាក់ឡើង​មកហើយនោះ នឹងមាន​អារម្មណ៍​ឆាប់​មួម៉ៅ។

វិធី​ការ​ដាស់​កូន​ឱ្យ​ភ្ញាក់​ពី​គេង​ដែល ឡា​រ៉ែ​ន ចង់​ណែនាំ​មានដូចជា ៖

1. ប្រាប់​ទុក​មុន​ឱ្យ​ហើយ ៖ អ្នក​គួរ​ប្រាប់​មុនពេល​ចូល​គេង​ថា ស្អែកនេះ​ចង់ឱ្យ​កូន​សម្លាញ់​ភ្ញាក់​ម៉ោង​ប៉ុន្មាន។

2. ភ្ញាក់​ដោយ​ពន្លឺ​ដែល​ចាំង​ចូលមក៖ សេ​រេ​ពន្លឺភ្លើង​ឱ្យ​ភ្លឺសន្សឹមៗឡើង ឬ​បើក​មាត់​បង្អួច​ឱ្យ​ពន្លឺ​ចាំង​ចូលមក​យ៉ាងស្ងាត់ៗដែល​ពន្លឺ​នឹងធ្វើឱ្យ​កុមារ​អាច​ដឹងខ្លួន​ឡើង​ដោយ​ឯកឯង។

3. ដាស់​កូន​ដោយ​អាហារ​ឆ្ងាញ់៖ ឱ្យ​ក្លិនក្រអូប​ឈ្ងុយឆ្ងាញ់​របស់អាហារ​ពេលព្រឹក​ដាស់​ឱ្យ​កូន​ភ្ញាក់ឡើង​ដោយ​ខ្លួនឯង។

4. បើក​បទ​ភ្លេងរងំៗ ៖  ដែល​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​របស់​កូន​ធូរស្រាល​ជំនួស​ឱ្យ​សំឡេង​ដាស់​ដែល​គួរឱ្យ​រំខាន។

5. ដាស់​កូន​ឱ្យ​ភ្ញាក់ឡើង​ដោយ​ការប៉ះពាល់​កាយ៖ ប៉ះ ឬ​អង្អែលខ្លួនប្រាណ​កូនថ្នមៗឱ្យ​កូន​ដឹងខ្លួន​ឡើង។

ពេល​រកឃើញ​វិធី​ដែល​ស័ក្តិសម​ល្អ​សម្រាប់​ការ​ដាស់​កូន​របស់អ្នក​បាន​ហើយ​នោះ ចូរ​ប្រើ​វិធី​ដដែល​នោះ​ដាស់​កូន​ជាប្រចាំ ដើម្បីឱ្យកូន​ស៊ាំ​ធ្លាប់ និង​មិនគួរ​ផ្លាស់ប្តូរ​វិធី​ដាស់​ញឹកញាប់​ពេក​ឡើយ  តែ​ការដាស់​កូន​ឱ្យ​ភ្ញាក់​ពី​គេង​ដែល​ល្អ​បំផុត​នោះ​គឺ ការ​ដាស់​ដែល​ទន់ភ្លន់ និង​ត្រូវមាន​ភាព​អត់ទ្រាំ​ជានិច្ច៕

ប្រភព៖ lareine.com.kh

 

 

 

Comment