Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

វិធី 5យ៉ាងកែខៃបញ្ហាទូទៅលើរង្វង់ភ្នែក

04 11 2015 1446609247

សភាព​ខ្មៅ​ក្រោម រង្វង់​ភ្នែក ហើម ឬ​ជ្រួញ  គឺជា​បញ្ហា​ដែល​តែងតែ​កើត ឡើងជារឿយៗចំពោះ​យើង​គ្រប់គ្នា តែ​ទោះជា​យ៉ាងនេះ​ក្តី​វា​ក៏​នៅតែ​ជា​ក្តីបារម្ភ​សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ​ភាពស្រស់ ស្អាតគ្រប់ៗរូប។ តើ​អ្នក​ក៏​កំពុងតែ​មានការ​បារម្ភ​ពី​បញ្ហា​ដែល​កើត​មាននៅ​ជុំវិញ​រង្វង់ ភ្នែក​នេះដែរ មែន​ទេ? សាកល្បង​កម្ចាត់​បញ្ហា​មួយ​នេះ ដោយ​វិធី​ធម្មជាតិ​បន្តិច​សិន​មើល៍ មុននឹង​សម្រេចចិត្ត​ចេញទៅ​ស្វែងរក​នៅលើ​ទីផ្សារ ប្រសិនបើ​ការសម្រេចចិត្ត​របស់​អ្នក​គឺ OK នោះ សូម​បន្ត​ស្វែងរក​ដំណោះ ស្រាយ​នៅ​បន្ទាត់​ខាងក្រោម​ដូចតទៅ៖

1. ផ្លែ​ប៊័រ ទុំ៖ ប៊័រ​អាចជួយ​កាត់បន្ថយ​សភាព​ជ្រីវជ្រួញ​ក្រោម​រង្វង់​ភ្នែក វា​ប្រៀបដូចជា​ម៉ាស​ដែលមាន​ជាតិ​សំណើម​ច្រើន​បំផុត ហើយ​ជ្រាបចូល​យ៉ាងជ្រៅ​ទៅក្នុង​ស្រទាប់​ស្បែក។ យក​ផ្លែ​ប៊័រ​ទុំ​នេះ​មក​កិន​ឱ្យ​ម៉ដ្ឋ រួច​យក​វា​មក​ធ្វើជា​ម៉ា​សបិទ​ក្រោម​រង្វង់​ភ្នែក។

2. ស៊ុត​ស៖ សម្រាប់​ព្យាបាល​សភាព​ស្បែក​ដែល​យារ​ធ្លាក់ ដែល​តែងតែ​ប្រទះឃើញ​នៅ​បរិវេណ​កន្ទុយភ្នែក។ ម៉ាស​ថ្លា​បែប​ធម្មជាតិ​ប្រភេទ​នេះ មានគុណ​ប្រយោជន៍​ច្រើនណាស់​ចំពោះ​ស្បែក។ ដូច្នេះ​អ្នក​គួរតែ​យក​វា​មក​លាប​នៅ​ជុំវិញ​រង្វង់​ភ្នែក ពិសេស​នៅត្រង់​កន្លែង​ដែល​យារ​ធ្លាក់​នោះ​ឱ្យបាន​រាល់ថ្ងៃ ដើម្បី​សម្រស់​កែវភ្នែក​ដ៏​ផូរផង់​របស់​អ្នក។

3. ទឹកក្រូច​ឆ្មារ៖ ទឹកក្រូច​ឆ្មារ​តែ2-3តំណក់ តែមាន​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក​ដែល​ចង់​បំបាត់​សភាព​ខ្មៅ​ក្រោម​រង្វង់ ភ្នែក ហើយក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​នៅ​ជុំវិញ​រង្វង់​ភ្នែក​របស់​អ្នក​ផងដែរ។

4. ទឹកត្រសក់៖ បន្ថែមសំណើម កាត់បន្ថយ​ស្នាម​ជ្រួញ និង​សភាព​ជាំខ្មៅ​នៅក្រោម​រង្វង់​ភ្នែក​គឺជា​តួនាទី​របស់​ផ្លែ​ត្រសក់ ព្រោះ​វា​មាន​វីតាមីន​C ក៏ដូចជា​អាស៊ីត Caffeic ដែល​ជួយ​សាងសង់​ខូ​ឡា​ជេន និង​ការពារ​ស្បែក​ពី​កាំរស្មី UV។

5. ទឹក​ម្នាស់៖ ប្រសិនបើ​អ្នកមាន​បំណង​ចង់​កាត់បន្ថយ​សភាព​ខ្មៅ យារ និង​សភាព​ស្ងួត​នៅក្រោម​រង្វង់​ភ្នែក​របស់​អ្នក ទឹក​ម្នាស់​អាចជួយ​អ្នក​បាន ដោយ​គ្រាន់តែ​យក​ទឹក​ម្នាស់​បន្តិច​មក​លាប​លើ​កន្លែង​ដែលមាន​បញ្ហា ទុកចោល​15-20នាទី សឹម​សម្អាត​ចេញ។ ទឹក​ម្នា​ស់មានជាតិ​អាស៊ីត alpha-hydroxy និង bromelain ព្រមទាំង​អង់​ហ្ស៊ី​ម ដែល​អាច​កម្ចាត់​ស្បែកចាស់ៗចោល ធ្វើឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ជាង​មុន។ សូម​ប្រញាប់​លាង​សម្អាត​ផ្ទៃមុខ​ចេញ ប្រសិនបើ​អ្នក​សង្កេតឃើញថា ស្បែក​អ្នក​រមាស់​ខ្លាំង ឬ​ផ្សា​ក្រហាយ​ខ្លាំង​នៅពេល​លាបទឹក​ម្នាស់ ព្រោះ​ស្បែក​របស់​អ្នក​អាច​នឹង​ទ្រាំទ្រ​ជាមួយ​អាស៊ីត​ទាំងនេះ​មិនបាន។

ការថែរក្សា រង្វង់​ភ្នែក​តាម​វិធីសាស្ត្រ​ទាំង5នេះ​គឺ ផ្តល់នូវ​ភាព​ចំណេញ​ច្រើន​ដល់​អ្នក ព្រោះ​ចំណេញ​ទាំង​ពេលវេលា និង​ប្រាក់​កាក់ ហើយ​ថែមទាំង​មិន​បារម្ភ​រឿង​ប៉ះពាល់​សុខភាព ព្រមទាំង​ធ្វើឱ្យ​ភ្នែក​របស់​អ្នក​កាន់​តែមាន​ភាព​ស្រស់​ស្រាយ និង​ភ្លឺ​ថ្លា​ជាង​មុន​ថែម​ទៀតផង៕

ប្រភព៖ lareine.com.kh

Comment