Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ទីតាំងសំខាន់ទាំង 6 ដែលនារីចង់ឱ្យដៃគូប៉ះពាល់នៅពេលរួមរ័ក

18 04 2016 1460951072

ការ​ស្ទាបអង្អែល​ចំណុច​មួយចំនួន​នៅលើ​ខ្លួនប្រាណ​មនុស្ស​ស្រីងាយ​នឹង​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​បំផុត ហើយ​លទ្ធផល​នៃ​ការជំរុញត្រង់​កន្លែង​ទាំង​នោះ ​ធ្វើឱ្យ​មនុស្ស​មាន​ចំណង់តណ្ហា​ផ្លូវភេទ  អារម្មណ៍ពុះកញ្ជ្រោល និង​សម្រេច​ទឹកកាម​ដល់​កំពូល​បាន។ តំបន់​សម្រើបស្ថិតនៅលើ​ពេញ​ទាំង​ខ្លួន​ប្រាណ ហើយ​តំបន់​សម្រើបនីមួយៗអាស្រ័យ​លើ​សមត្ថភាព​របស់​សរ​សៃ​ប្រសាទ​ដែល​ធ្វើឱ្យ​មនុស្ស​មាន​ក្តីសុខ​នៅពេល​មាន​អ្វី​មក​ប៉ះពាល់។ ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​តែងតែទទួលបាន​នូវ​អារម្មណ៍​ស្រើបស្រាល​ខ្លាំង​នៅលើ​ចំណុចសំខាន់ៗចំនួន6ទីតាំង​ដូចជា ៖

1. ទងត្រចៀក៖
អ្នក អាច​ស្ទាបអង្អែល ថើប និង​ខាំ​ទងត្រចៀក​របស់​នាងច្បិចៗ ព្រោះ​កន្លែង​នេះ​ជា​តំបន់​ធ្វើឱ្យ​មាន​សម្រើប​ខ្លាំង ហើយ​មនុស្ស​ស្រី​ភាគច្រើន​ពេញចិត្ត​នឹង​ការធ្វើ​បែបនេះ​ខ្លាំងណាស់ តែ​សូម​ចៀសវាង​ការប្រើ​អណ្តាត​រុកចូល​ក្នុង​ត្រចៀក​របស់​នាង។

 2. បាតដៃ​របស់​នាង៖
មនុស្ស តែងតែ​ប្រើ​ដៃ​ដើម្បី​ផ្តល់នូវ​ក្តី​សុខ​ឱ្យ​គូស្នេហ៍​របស់ខ្លួន។ ទោះបីជា​យ៉ាងណា កម្រ​មាន​គូស្នេហ៍​ណា​គិតដល់​ឥទ្ធិពល​នៃ​ការ​កាន់​ដៃ​គ្នា ខ្លាំង​ណាស់។ ការយក​ម្រាមដៃ​អ្នក​គូរ​លើ​បាតដៃ​របស់​នាង នឹងធ្វើ​ឱ្យ​នាង​មាន​សម្រើប​ខ្លាំង​ឡើង ហើយ​ធ្វើឱ្យ​នាង​ទទួលបាន​នូវ​អារម្មណ៍​ថា អ្នក​យល់​ពី​ចិត្ត​របស់​នាង និង​យកចិត្តទុកដាក់​ចំពោះ​នាង​ជាខ្លាំង។

​​3. ឆ្អឹងត្រគាក៖
អ្នក​គួរតែ​យកចិត្តទុកដាក់​ត្រង់​កន្លែង​ឆ្អឹងត្រគាក​របស់​នាង​ឱ្យ បាន​ច្រើន​បន្តិច ដោយ​មិនចាំបាច់​រំកិល​ដល់​ទ្វារមាស​ពេល​អ្នក​នៅ​ជាមួយ​នាង​នោះទេ។ អ្នក​អាច​ថើប និង​លិឍ​តំបន់​ជុំវិញ​ឆ្អឹងត្រគាក​របស់​នាង ដែល​នឹង​ធ្វើឱ្យ​នាង​មាន​សម្រើប​កាន់តែខ្លាំង​ឡើង​ថែមទៀត។

4. ក្រោយ​ក្បាលជង្គង់​របស់​នាង៖
តំបន់​នេះ​ជា​កន្លែង​ធ្វើឱ្យមាន​សម្រើប​បំផុត។ ស្ទាបអង្អែល និង​ថើបថ្នមៗ ត្រង់​ផ្នែក​ខាងក្រោយ​ក្បាលជង្គង់ ក្រោម​សំពត់​របស់​នាង​ក្នុងពេលដែល​អ្នក​នៅ​កន្លែង​សាធារណៈ នោះ​ប្រាកដជា​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ឡើង រហូត​បបួល​អ្នក​ទៅ​បន្តទៀត​ជាមិនខាន។

5. ភ្លៅ​ខាងក្នុង៖
បង្កើន​សម្រើប​ត្រង់​ភ្លៅ​ក្នុង​របស់​នាង​ដោយ​មិនចាំបាច់​ចូល​ទៅដល់​តំបន់ ទ្វារមាស​នោះទេ។ ប្រើ​ដៃ​របស់​អ្នក​ស្ទាបអង្អែល​ភ្លៅ​ក្នុង​របស់​នាង រួច​ឈាន​ទៅ​រក​​ចំណុច​ដែលមាន​ក្តី​សុខ​ខ្លាំង​បំផុត។

6. គ្លី​តូ​រី​ស៖
ជា​ចំណុច​ពិសេស​បំផុត ដែល​អាច​ដុត​បញ្ឆេះ​ភ្លើង​កាមគុណ​របស់​នាង​ឱ្យមាន​កម្ដៅ​ឆេះ​សន្ធោសន្ធៅ​ពេញ​រាងកាយ រហូត​ភ្លេចខ្លួន​មិនអាច​ឃុំគ្រង​ស្មារតី​​​ខ្លួន​​ឯងបាន​នោះឡើយ។ សំខាន់​ជាង​នេះទៅទៀត គ្លី​តូ​រី​ស​ក៏​ជា​គន្លឹះ​មួយ​ដែល​ជួយ​ជំរុញ​ឱ្យ​នាង​ឆាប់​ឈានដល់​ចំណុចកំពូល ស្គាល់​ពី​ភាព​ស្រណុក​​សុខ​ស្រួល​ស្រើប​ស្រាល​​ហួស​​ពី​ការ​ស្មាន​ផងដែរ៕

ប្រភព៖ lareine.com.kh

Comment