Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

តើវីតាមីនសម្រាប់ក្មេងចាំបាច់ដែរឬទេ?

23 12 2015 1450843094

ឱ្យ​កូន​ញ៉ាំ​វីតាមីន​បន្ថែម​សម្រាប់​កុមារ តើ​មាន​ភាពចាំបាច់​ដែរឬទេ? លោកឪពុក​អ្នក​ម្តាយ​ជាច្រើន​នាក់​ដែល​ចាប់ផ្តើម​មាន​កង្វល់ ដោយសារតែ​កូន​ច្រើនតែ​ញ៉ាំ​អាហារ​មិន​ទៀងទាត់​ពេលវេលា និង​ពេលខ្លះ​ក៏​ញ៉ាំ​អាហារ​មិន​គ្រប់5ប្រភេទ​ក្រុម ក្មេង​ខ្លះ​ជក់​លេង គិតតែ​ពី​លេង មិន​ញ៉ាំ​អាហារ ក្មេង​ខ្លះទៀត​មិន​ញ៉ាំ​បន្លែ  ក្មេង​ខ្លះ​មិន​ញ៉ាំ​ទឹកដោះគោ និង​ក្មេង​ខ្លះ​មិន​ញ៉ាំ​ផ្លែឈើ​ជាដើម​នោះ សូម​តាមដាន​អត្ថបទ​ខាងក្រោម ដើម្បី​យល់ដឹង​ពី​វីតាមីន​ថា តើ​វា​មាន​សារសំខាន់​ចំពោះ​កូន​របស់​អ្នក​ដូចម្តេចខ្លះ? រឿងផ្សេងៗទាំងអស់នេះ ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​អត់​មិន​បារម្ភ​មិនបាន​ឡើយ ព្រោះ​ខ្លាចក្រែង​ថា​កូន​សម្លាញ់​ខ្វះ​សារជាតិ​អាហារ ទើប​ខំព្យាយាម​ស្វែងរក​អាហារ​បន្ថែម ផ្សេងៗ ដូចជា វីតាមីន​បន្ថែម​ដែល​អាច​ចេញមក​ក្នុង​រូប​បែប​របស់​សូកូឡា ថ្នាំ ឬ​បង្អែមផ្សេងៗមកឱ្យ​កូន​បាន​ញ៉ាំដើម្បី​បំពេញ​នូវ​អ្វីដែល​បាត់បង់។

ការឱ្យ​វីតាមីន​បន្ថែម​ដល់​កូន​នេះ ឡា​រ៉ែ​ន មាន​គោល​គំនិត​មួយ​ជម្រាបជូន​ដល់​លោកឪពុក​អ្នក​ម្តាយ​គឺ ចូរ​សង្កេត​មើលថា តើ​មាន​អាហារ​ក្រុម​ណា​ដែល​កូន​មិនបាន​ញ៉ាំ​ខ្លះ​ឬទេ? តើ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ ទឹក​ផ្លែឈើ​ដែរឬទេ? កូន​ញ៉ាំ​សាច់សត្វ សាច់​ត្រី ស៊ុត ឬ​ញ៉ាំ​ទឹកដោះគោ​ខ្លះ​ដែរឬទេ? បើ​កូន​ញ៉ាំ​បាន​គ្រប់យ៉ាង  ហើយ​ញ៉ាំ​ឆ្លាស់គ្នា​ម្តងនេះ​ម្តងនោះ​ក៏​មិនគួរ​ជាមាន​បញ្ហា​អ្វី​ឡើយ  កូន​ប្រហែលជា​បានទទួល​សារធាតុ​អាហារ​គ្រប់​ចំនួន​ហើយ មិនចាំបាច់​ត្រូវឱ្យ​កូន​ញ៉ាំ​វីតាមីន​បន្ថែមទៀត​ទេ ព្រោះ​អាហារ​គឺជា​ប្រភព​របស់​សារជាតិ​អាហារ​ដែល​ល្អ​បំផុត តែបើ​កូន​របស់​អ្នកមាន​បញ្ហា​ខាង​ការ​ញ៉ាំ ដូចជាមិន​ព្រម​ញ៉ាំ​អាហារ​ក្នុង​ប្រភេទ​ក្រុម​ណាមួយ មិន​ញ៉ាំ​សាច់សត្វ​អ្វី​ទាំងអស់ ឬ​កូន​ញ៉ាំ​តែ​បាយ​តែ​ម្យ៉ាង មិន​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​ឡើយ។ ក្មេង​ខ្លះ​មានប្រតិកម្ម​ចាញ់​អាហារ​មួយចំនួន ឬ​នៅពេល​ខ្លះ​ដែល​កូន​ឈឺ​ថ្កាត់​រយៈពេល​យូរ ក៏​អាច​នឹងធ្វើ​ឱ្យគេ​ញ៉ាំ​បាន​តិច​ដែរ ក្នុងករណីនេះ​លោកឪពុក​អ្នក​ម្តាយ​គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន សឹម​សម្រេច​ឱ្យ​កូន​ញ៉ាំ​វីតាមីន​បន្ថែម។

ការឱ្យ​វីតាមីន​បន្ថែម​សម្រាប់​កូន គួរតែ​ស្ថិតនៅក្រោម​ការមើល​ថែទាំ​របស់​ពេទ្យ​ជា​ចម្បង លោកឪពុក​អ្នក​ម្តាយ​មិនគួរ​រក​ទិញ​មកឱ្យ​កូន​ញ៉ាំ​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​វីតាមីន​ប្រភេទ​ខ្លះ បើ​ក្មេង​បានទទួល​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក ជំនួស​ឱ្យ​ការបានទទួល​ប្រយោជន៍ តែ​បែរជា​ហុច​ផល​ឱ្យ​ក្លាយជា​គ្រោះថ្នាក់​វិញ​បាន បើ​រាងកាយ​ប្រមូល​សន្សំទុក និង​មិន​បណ្តេញ​ចំណែក​ដែល​លើស​នោះ​ចេញមក​ទេ។

ដូច្នេះ វីតាមីន​ដែល​ល្អ​បំផុត​គឺមាន​នៅក្នុង​អាហារ​ដែល​កូន​បរិភោគ​ប្រក្រតី​នោះ​ស្រាប់​ហើយ  បើ​កូន​បាន​បរិភោគ​អាហារ​គ្រប់5ប្រភេទ​ក្រុម​ក្នុងមួយថ្ងៃៗរួមគ្នា ដែល​មិនចាំបាច់​គ្រប់ពេល​ក៏បាន​ដែរនោះ តែ​ប៉ុណ្ណឹង​វីតាមីន​បន្ថែម ក៏​លែង​ចាំបាច់​ត្រូវឱ្យ​កូន​ញ៉ាំ​ហើយ៕ 

ប្រភព៖ lareine.com.kh

 

Comment