Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ពេលកូនសម្លាញ់មិនចង់ញ៉ាំ និងរើសច្រើនគួរធ្វើដូចម្តេចស្រួលទៅ?

01 02 2016 1454291845

អ្នក​ម្តាយ​ភាគច្រើន​មាន​កង្វល់​ក្នុង​ចិត្ត​រឿង​កូន​ញ៉ាំ​អាហារ​មិនបាន​គ្រប់គ្រាន់ ព្រោះ​ស្ទើរតែ​គ្រប់ពេល​អ្នក​ម្តាយ​ត្រូវ​ទប់ទល់​នឹង​បញ្ហាដែល​កូន​សម្លាញ់​មិន​ព្រម​ញ៉ាំ​អាហារ ញ៉ាំ​តិច ញ៉ាំ​រើស និង​បៀមបាយ​មិន​ព្រម​ទំពា​លេប ដែល​នឹង​ហុច​ផល​អាក្រក់​ដល់​ការរីកចម្រើនធំធាត់ ការ​វិវឌ្ឍន៍​ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង​របស់​កូន​ក្នុងរយ:ពេល​វែង។

តើ​កូន​សម្លាញ់​របស់​អ្នកមាន​ទង្វើ​ទាំងអស់​នេះដែរ ឬទេ?

១-កូនតូច​ធុញទ្រាន់​នឹង​អាហារ៖
កូន​សម្លាញ់​មាន​ភាព​ឃ្លាន​អាហារ​តិច ទោះជា​អ្នក​ម្តាយ​ប្តូរ​មុខម្ហូបអាហារ​ច្រើនយ៉ាង​ណាក៏ដោយ។

២-កូនតូច​មិន​ងាយ​ញ៉ាំ​អាហារ៖
កូន​សម្លាញ់​របស់​អ្នក​យំ​នៅពេល​ឃើញ​អាហារ ឬ​រករឿង​ង​ង៉ក់​ពេលបញ្ចុក​អាហារ ឬ​បដិសេធ​មិន​ញ៉ាំ​ដោយ​ការ​យកដៃ​ខ្ទប់មាត់។

៣-កូនតូច​លេង​ច្រើន​មិន​ព្រម​ញ៉ាំ​អាហារ៖
កូន​សម្លាញ់​របស់​អ្នក​ចូលចិត្ត​លេង​ក្នុងពេល​អ្នក​បញ្ចុក​អាហារ ឬពេល​ញ៉ាំ​បាយ។

៤-កូន​សម្លាញ់​រើស​ចំណី៖
កូន​សម្លាញ់​របស់​អ្នក​មិន​ចូលចិត្ត​អាហារ​មួយចំនួន ដោយសារតែក្លិន ឬ​រសជាតិ​របស់​អាហា​រ​នោះ។

បើ​កូន​របស់​អ្នកមាន​ទង្វើ​ដូចខាងលើ​ត្រឹមតែ1ចំណុច​នោះ អាចនិយាយ បានថា កូន​របស់​អ្នកមាន​បញ្ហា​រឿង​ការហូបចុក ដែល​នឹង​ធ្វើឱ្យមាន​ផល​ប៉ះពាល់​​ដល់​​ការ​រីកចម្រើន​ធំធាត់​របស់​រាងកាយ និង​ការ​វិវឌ្ឍន៍របស់​ខួរក្បាល​ហើយ។

៥-ការប៉ះពាល់​ផ្នែក​រាងកាយ សុខភាព និង​ការរៀន​យល់ដឹង៖

បើ​កូន​បានទទួល​សារធាតុ​អាហារ និង​ថាមពល​មិន​គ្រប់គ្រាន់នឹង​ហុច​ផល​ឱ្យ​កូន​មាន​ទម្ងន់​ខ្លួន​តិច និង​កម្ពស់​ទាប​ជាង​ប្រក្រតី​តាមអាយុ និង​ភេទ។

កូន​អាច​នឹងខ្វះ​វីតាមីន និង​សារធាតុ​រ៉ែសំខាន់ៗ ដែល​ហុច​ផលមិនល្អ​ដល់​ការធ្វើការងារ​ជា​ប្រក្រតី​របស់​រាងកាយ​ដូចជា ខ្វះ​សារធាតុដែក​ធ្វើឱ្យ​កើត​សភាវ​លោហិត​រាវ​ស្លេក និង​ធ្វើឱ្យ​កុមារ​ក្រ​ធំ​ជាដើម។

កូន​អាច​នឹងមាន​សញ្ញា​ថា ឈឺ​ញឹកញាប់ ដោយសារតែ​រាងកាយផលិត​ប្រព័ន្ធ​ការពារ​ជំងឺ​មិនបាន​ពេញទំហឹង។

កូន​ទទួល​វីតាមីន និង​សារធាតុ​រ៉ែ​មិន​គ្រប់គ្រាន់ ហុច​ផលប៉ះពាល់ដល់​ការ​វិវឌ្ឍន៍ និង​ការរៀន​យល់ដឹង ដូចជា ខ្វះ​សារ​ធាតុដែក​ធ្វើឱ្យ​កូនមានការ​វិវឌ្ឍន៍ និង​ការរៀន​យល់ដឹង​យឺត​ជាង​កុមារ​ឯទៀត។

ដូច្នេះ​អ្នក​ម្តាយ​ដែល​មានកូន​សម្លាញ់​រូបរាង​តូច​ស្គមស្គាំង កម្ពស់ទាប​ជាង​អាយុ ឬ​មាន​ទង្វើ​ក្នុងការ​ញ៉ាំ​មិន​សម​ទំនង​នោះ គួរ​រិះរក​អាហារដែលមាន​រូបមន្ត​គ្រប់គ្រឿង ដើម្បី​បង្កើន​ភាពជឿជាក់​ក្នុង​ចិត្ត​ថា កូនតូចពិតជា​បានទទួល​សារជាតិ​អាហារ​គ្រប់​ប្រភេទ​ក្រុម​ដែលមាន​តុល្យភាពចំពោះ​រាងកាយ ទាំង​ប្រូ​តេ​អ៊ីន កាបូ​ហាយ​ដ្រេ​ត ខ្លាញ់ វីតាមីន និងសារធាតុ​រ៉ែ28ប្រភេទ។ ជាមួយគ្នានេះ​អ្នក​ក៏​គួរ​រក​ជំនួយ​ក្នុង​ការជួយបង្កើន​ចំណង់​បរិភោគ​អាហារ​ដល់​កូន​ផងដែរ។ អ្នក​អាច​សាកល្បងជាមួយ​អាព​ភី​តុ​ន ម៉ា​ល់​ធី​វីតាមីន លី​ស៊ីន ដែល​អាច៖
-ជួយ​ឱ្យ​កូនតូច​មាន​ចំណង់​បរិភោគ​អាហារ​ឡើងវិញ
-ផលិត​ថាមពល​ដើម្បី​ទ្រទ្រង់​រាងកាយ និង​សកម្មភាព​ប្រចាំថ្ងៃ
-ជួយ​ស្រូបយក​សារជាតិ​កាល់ស្យូម
-ជួយ​ថែទាំ និង​បង្កើន​សុខភាព​ដល់​កូន៕

ប្រភព៖ lareine.com.kh

Comment