Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ងាយៗជួយឲ្យការអានរបស់អ្នកបានលឿន

Read 515531 960 720

សិស្ស​មិន​តិចនោះ​ទេ​ដែលតែង​តែនិយាយថា​ពួក​គេអាន​យឺត​ ហើយ​កំពុង​តែរក​វិ​ធី​ដើម្បីពន្លឿន​ការ​អាន​​ឲ្យបាន​រហ័ស និងយល់​ពីអ្វី​ដែល​អត្ថបទ​និយាយអំពី។​  អត្ថបទ​មួយនេះ នឹង​ជួយ​ប្រាប់អ្នក​ពីវិធី​ងាយៗ​៧​យ៉ាង ដែលអ្នកអាចអនុវត្តខ្លួនឯងបានយ៉ាងងាយស្រួល៖

១. ជ្រើស​រើស​ម៉ោង​អាន​នៅ​ពេល​ថ្ងៃ​

មនុស្សជាច្រើន​អាចបង្កើន​ល្បឿននៃ​ការអាន​របស់ខ្លួន​ទ្វេដង និងបង្កើន​ការផ្ដោត​អារម្មណ៍បាន​កាន់តែល្អ​ដោយពួកគេ​ជ្រើសរើស​ការអាននា ពេលថ្ងៃ។

២. កំណត់​អាទិភាព​នៃ​ការ​អាន

ក្នុង​ចំណុច​នេះ អ្នកគួរ​តែកំណត់រ​បស់​ត្រូវអានជា៣ផ្នែកផ្សេងគ្នា ទី១ គឺអ្វីដែលសំខាន់ខ្លាំង ទី២​គឺអ្វីដែលសំខាន់គួរសម និងទី៣គឺអ្វីដែល មិនសូវសំខាន់។​ បន្ទាប់អ្វីដែល​អ្នកត្រូវ​ធ្វើគឺអាន​វា​ទាំង​អស់​​ជា​លំដាប់​ ដោយផ្ដើមពីអ្វីដែលសំខាន់ជាងគេ។ ការធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យការអាន​របស់​អ្នក​បាន​​កាន់​តែ​លឿន​ និងជួយឲ្យ​ការផ្ដោតអារម្មណ៍​បានកាន់​តែ ពិសេស​ទៀតផង​ ដោយ​អ្នកអានអ្វីដែលសំខាន់មុនគេនៅពេលដែល អ្នកមានអារម្មណ៍ស្រស់ថ្លា។

៣. Skim​ រក​ចំណុច​សំខាន់​

អ្នកអាចពន្លឿនការអានរបស់អ្នកបានយ៉ាងងាយដោយចាប់ផ្ដើមអានរកចំណុចសំខាន់ៗនៃកថាខណ្ឌនីមួយ។ អ្នកអាចធ្វើវាបាន ដោយគ្រាន់តែព្យាយាមអានត្រង់ចំណុចផ្ដើម និងចំណុច ចុងក្រោយនៃ កថាខណ្ឌតែប៉ុណ្ណោះ។  ការធ្វើបែបនេះនឹងឲ្យការអាន របស់អ្នកបានលឿន និងជួយឲ្យអ្នកដឹងថា ចំណុចណាត្រូវ​ Skimនិង ចំណុចណាត្រូវអានលម្អិតទៀតផង។

៤. ការ​បង្កើត​សំណួរ​

អ្នកអាចបង្កើនល្បឿននៃការអាន ការយល់ដឹង និងការផ្ដោតអារម្មណ៍បាន ថែមទៀតផងដោយអ្នកគ្រាន់តែព្យាយាមបង្កើតសំណួរចេញពីចំណងជើងធំ និងចំណងជើងតូចៗនៃអត្ថបទ។ បន្ទាប់ពីបង្កើតសំណួរចេញ ពីចំណងជើង បែបនេះហើយ អ្នកត្រូវតែព្យាយាមអានដើម្បីរកចម្លើយទាំងនោះ។

៥. ជ្រើស​រើស​បរិយា​កាស​អាន​ឲ្យ​បាន​ត្រឹម​ត្រូវ​

ការជ្រើសរើសបរិយាកាសអានមានសារៈសំខាន់ណាស់សម្រាប់ពន្លឿនការអានរបស់អ្នក។ អ្នកគួរតែព្យាយាមចៀសវាងអានអ្វីៗដែលសំខាន់រឺពិបាកនៅលើគ្រែ ព្រោះ ថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ងងុយដេកចង់សម្រាក។ អ្នកនឹងអាចអាន បានលឿន និងផ្ដោតអារម្មណ៍បានកាន់តែល្អដោយ ការអង្គុយអាន។

៦. ព្យា​យាម​កុំ​ប្រើ​ប្រាស់​ Highlighter

ខណៈពេលដែលអ្នកកំពុងអាន អ្នកគួរមិនប្រើប្រាស់ Highlighterនោះទេ បើសិនជាអ្នកចង់​ពន្លឿនការអាន។ ព្រោះថាការប្រើប្រាស់ Highlighterនឹងធ្វើឲ្យអ្នកចំណាយពេលកាន់តែច្រើដើម្បីបញ្ចប់អត្ថបទនីមួយៗ។

៧. ព្យា​យាម​ Preview មុន​ពេល​ចាប់​ផ្ដើម​អាន​

ការអានរបស់អ្នកនឹងបានកាន់តែលឿននៅពេលដែលអ្នក Previewមុនពេលអាន។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកដឹងច្បាស់ នូវអ្វីដែល ចាប់អារម្មណ៍ អ្វីដែលសំខាន់សម្រាប់អ្នក និងដឹងពីអ្វីដែលអ្នកអាច រម្លងចោលបានផងដែរ។ បន្ទាប់មកអ្នកអាចចាប់ផ្ដើមអាន ដោយផ្ដោត ទៅលើតែអ្វីចង់ដឹង និងអ្វីដែលអ្នកចង់ចងចាំទៅបានហើយ៕

ប្រភព៖ librarykhmer.com

 

 

 

Comment