Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

រកឃើញគ្រាប់ពេជ្រយក្សធំបំផុតមួយលើផែនដី ទំហំ៤០៤ការ៉ាត់

1q2

គ្រាប់ពេជ្រដ៏ធំសម្បើម មួយ ស្ថិត ក្នុង ចំណោម គ្រាប់ ពេជ្រ ធំ ៗ នៅ លើ ផែន ដី ផ្សេង ទៀត ត្រូវ បាន គេ រក ឃើញ នា ពេល ថ្មី ៗ នេះ នៅ ប្រទេស អង់ហ្គោឡា។ នេះ បើ តាម ការ ប្រកាស របស់ ក្រុម ហ៊ុន រុក រក រ៉ែ Lucapa កាល ពី ថ្ងៃ ច័ន្ទ ម្សិលមិញ។

គ្រាប់ ពេជ្រ នេះ មាន ទំហំ ៤០៤,២ការ៉ាត់ ប្រវែង ៧សង់ទីម៉ែត្រ ពោល ប្រវែង ស្មើ កាត ឥណទាន និង ជីក បាន ដោយ ក្រុមហ៊ុន ពេជ្រ ជាតិ របស់ អង់ហ្គោឡា Endiama សហការ ជាមួយ ក្រុមហ៊ុន ពេជ្រ Lucapa Diamond និង Rosas&Petalasក្នុង គម្រោង Lulo Diomond។

ក្រុម ហ៊ុន ជំនាញ ខាង ត្រួត ពិនិត្យ គុណភាព ពេជ្រ Yehuda ដែល មាន មូលដ្ឋាន នៅ ទីក្រុង ញីវយ៉ក បាន យក គ្រាប់ ពេជ្រ យក្ស នេះ តេស្ដ ពណ៌ និង ភាព ពិតប្រាកដ របស់ វា និង រក ឃើញ ថា ពេជ្រ នេះ ស្ថិត ក្នុង ប្រភេទ ថ្ម IIa មាន ន័យ ថា ជា ពេជ្រ មាន គុណភាព ល្អ ឥត ខ្ចោះ។ ចំណែក ពណ៌ ប្រភេទ D-colored គឺ គ្មាន ពណ៌ ដែល គេ ចាត់ ទុក ជា ពេជ្រ កម្រ បំផុត និង មាន តម្លៃ បំផុត ចំពោះ ពេជ្រ គ្មាន ពណ៌។

គម្រោង Lulo Dioamond Progect ចាប់ផ្ដើម រុករក នៅ លើ ផ្ទៃ ដី ២៩៧៣ គីឡូម៉ែត្រ ការ៉េ នៅ ភាគ កណ្ដាល ប្រទេស អង់ហ្គោឡា ក្នុង ឆ្នាំ ២០១៥ និង បាន រក ឃើញ គ្រាប់ ពេជ្រ ធំៗ ប្រមាណ ៦០ គ្រាប់ ផង ដែរ។

អង់ហ្គោឡា ជា ប្រទេស មាន ផលិតផល ពេជ្រ ធំ លំដាប់ ទី ៤ ក្នុង លោក ហើយ ពេជ្រ ៤០៤,២ ការ៉ាត់ នេះ ជា ពេជ្រ ធំ បំផុត ដែល រក ឃើញ ក្នុង ប្រទេស អង់ហ្គោឡា ដោយ កាល ឆ្នាំ ២០០៧ គេ ធ្លាប់ រក ឃើញ ពេជ្រ ទម្ងន់ ២១៧, ៤ ការ៉ាត់ ឈ្មោះ Agolan Star។

ចំណែក គ្រាប់ ពេជ្រ ធំ បំផុត ក្នុង លោក ទំហំ ៣ ១០៦ ការ៉ាត់ ត្រូវ បាន គេ រក ឃើញ នៅ អាហ្វ្រិកខាងត្បូង ក្នុង ឆ្នាំ ១៩០៥ ត្រូវ គេ ដាក់ ឈ្មោះ Cullinan។ ពេជ្រ អង់ហ្គោឡា មួយ នេះ ត្រូវ គេ កត់ ចូល ក្នុង កំណត់ ត្រា ពេជ្រ ធំ បំផុត ទី ២៧ ហើយ ក្នុង ពិភព លោក៕

ប្រភព៖ khonlinenews.com

 

Comment