Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

អស្ចារ្យមែន! គ្រាន់តែញ៉ាំក្រសាំងទាប អាចជួយទប់ស្កាត់ជំងឺមហារីក

16177513 1293113904068591 2555424442303381081 o

ជំងឺលើសឈាម កែរោគទឹកនោមផ្អែម បំបាត់ជម្ងឺភ្នែកកន្ទុយថ្លែន
ជំនួយបេះដូង ព្យាបាលរើម បំបាត់ជ្រុះ
ជួយស៊ែរ ចែកគ្នាដឹងផង!

ឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida Korth ក្រសាំងទាបច្រើនដុះតាម
កុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ មានកម្ពស់ជី ១៥ ទៅ ៣០ សម មានដើមសថ្លាស្រួយ បៀមជាតិទឹក មានស្លឹកពណ៌បៃតងភ្លឺ និង គ្រាប់ល្អិតៗដូចម្រេច រសជាតិហឺរ ។ ខ្មែរយើងនិយមបរិភោគជាអន្លក់ ឬ ឆាត្រឡប់ជាមួយសាច់គោ ក្រសាំងទៀបមានអត្ថប្រយោជន៍សម្រាប់ សុខភាព សម្រស់ និង រក្សាជម្ងឺ ដោយសារក្រសាំងទាប មានបរិមាណ Vit C និង បេតាការ៉ូទីនខ្ពស់ ក្នងស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់ ។
នៅប្រទេសមួយចំនួន ក្រសាំងទាបត្រូវបានយកមកប្រើ ទម្លាក់ ជាតិខ្លាញ់ក្នុងឈាម Cholesterol ។
ស្លឹកក្រសាំងទាប យកមកបុកពូតយកទឹកពិសារបំបាត់ឈឺក្បាល ។
- បំបាត់ជម្ងឺភ្នែក , កន្ទុយថ្លែន Glaucoma
- បន្ថយកម្តៅ កែរលាក , បំបាត់ចុកពោះ
- មហារីកសុដន់
- ជួយសម្រួលដំណើរនៃឈាមរត់ និងបន្ថយនៃការកកខ្លាញ់ក្នុងសរសៃឈាម
- ជួយបេះដូង , បញ្ចុះ ទឹកនោម
- ព្យាបាលរើម ( បុកស្លឹក ជាមួយល្មៀត និង ម្សៅអង្ករ យកទៅ បិទ ទុកចោលមួយយប់ )
- កែពិស , បុស , កើតមុន ដោយទប់ស្កាត់ពពួកបាត់តេរី
- បំបាត់ឈឺសន្លាក់
- ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក
- ស្លឹកក្រសាំងទាបមិនត្រឹម រក្សាមុនទេ ថែមទាំងជួយ បំប៉នស្បែកឲ្យភ្លឺរលោង
( ច្រើនយកស្លឹកដាំទឹកយកមកលាងមុខ )
- ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភឺ្លទន់រលោង ។
ការប្រើប្រាស់យើងអាចយកវាមកធ្វើជាបន្លែស្រស់ ឬក៏ស្លក៏បាន។
ចំណាំ៖ ក្រសាំងទាបជាបន្លែសម្រាប់បរិភោគ មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយគ្រាន់តែវាមានគុណសម្បត្តិដល់ការថែរក្សាសុខភាពនិង ជំងឺ ៕

ប្រភព៖ khonlinenews.com

Comment