Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ចង់បើកអាជីវកម្មជោគជ័យ ត្រូវបើកអាជីវកម្មណាដែលស៊ីមិនចេះអស់ម៉ូយ និងស៊ីមិនចេះទ្រលាន់

17457556 1506113036100817 1462374844201406882 n 300x200

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច ​អេឌ្យូខេសិន ជាសហគ្រិនជោគជ័យម្នាក់នៅកម្ពុជា ដែលពលរដ្ឋកម្ពុជាបានស្គាល់ ស្ទើរគ្រប់គ្នានោះ បច្ចុប្បន្នលោក​កំពុ​ង​ចែក​ចាយនៅនូវបទពិសោធន៍ និងចំណេះដែលលោកមានទៅក្មេងៗជំនាន់​ក្រោយតាមរយៈសិក្ខាសាលា​នានា​។​ លោក​ធ្លា​ប់​បា​នលើកឡើងថា «ចង់បើកអាជីវកម្មជោគជ័យ ត្រូវ បើកអាជីវកម្មណាដែលស៊ីមិនចេះអស់ម៉ូយ និងស៊ីមិនចេះទ្រលាន់»។ អ​ត្ថ​​ន័យនៃឃ្លានេះពិតជាល្អខ្លាំងសម្រាប់អ្នកដែលចង់ប្រឡូក ឬចាប់ផ្តើម អាជីវកម្មថ្មីៗ សម្រាប់ពិចារណា មុនបើកអាជីវ​កម្ម​អ្វី​មួ​យ។

លោកឧកញ៉ាបានពន្យល់ថា អាជីវកម្មដែលស៊ីមិនចេះអស់ម៉ូយ មិនចេះ ទ្រលាន់ អាជីវកម្មនេះមានច្រើនណាស់​នៅប្រទេ​ស​ក​ម្ពុ​ជាគ្មានអ្នក ធ្វើទេ តែប្រសិនបើអាជីវកម្មនឹងគេធ្វើហើយ យើងធ្វើឲ្យខុសពី គេទៅ ទំាង គុណភាព សេវាកម្មល្អ ទីតំាងហា​ង​ជា​ដើ​ម វានឹងទៅជាអាជីវកម្មថ្មី។ លោកក៏ចង់បញ្ជាក់ទៅកាន់សហគ្រិនថ្មីថ្មើងបើចង់ជោគជ័យក្នុងអាជីវកម្ម ត្រូវ​ពិចារណាជ្រើស​យ​កអាជីវកម្មណាគេមិនទាន់ធ្វើ ហើយត្រូវរកស៊ីពីតូច ប៉ុន្តែធ្វើឲ្យខ្លឹម ហើយក៏កុំរំពឹងថានឹងចំនេញភ្លាមៗ ធ្វើមេ្តច​ឲ្យទូទាត់​ស្មើ​សិ​ន ព្រោះធ្វើអាជីវកម្មយ៉ាងហោចណាស់ក៏រយៈពេល៣ឆ្នាំដែរបានរកចំណេញឃើញ។

ជាការពិតណាស់ ប្រសិនបើអាជីវកម្មមួយដែលមានរួចស្រេចហើយ តែយើងធ្វើដូចគេនោះ វានឹងមិន​មាន​ឥទ្ធិ​ពលលើអតិ​ថិជ​ន​នោះទេ

តែបើយើងចេះកែច្នៃរបស់ដែលមានស្រាប់ទៅជារបស់ថ្មីមួយទៀតនោះ នឹងមានការទាក់ទាញ ប្លែក ភា្ជប់ជាមួយ​សេ​វាក​ម្មល្អ ការរចនាហាង ទីតំាងជាដើម នោះកត្តាជោគជ័យនឹងមានច្រើន។ ប៉ុន្តែបច្ចុប្បន្ន មានការបើកអាជីវកម្មដូចគ្នាៗ​ជា​ច្រើន នោះវានឹងប្រឈមនឹង ការបរាជ័យច្រើនជាង មុខរបបណាដែលមិនសូវមានគេបើក នោះកត្តាជោគជ័យនឹង​មានច្រើន​ជាង​៕

ប្រភព៖ business-cambodia.com

Comment