Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ដំបូន្មានក្នុងការចាប់ផ្តើមអាជីវកម្មសម្រាប់សហគ្រិនវ័យក្មេង

17807007 709304669241458 334840524 n 600x400

ក្នុងការឈានជើងចូលក្នុងវិស័យជំនួញ ឬការបង្កើតនូវអាជីវកម្មណាមួយ ប្រៀបបានទៅនឹងការបើកទំព័រជីវិត​មួយថ្មី​អញ្ចឹង​ដែរ​អ្នកត្រូវចាប់ផ្តើមធ្វើ ដោយមិនអាចឈប់នៅស្ងៀម ត្រូវសិក្សាបន្ថែមផង អនុវត្តន៍ផង ពិសេស ត្រូវប្រឈរមុខជា​មួយនឹង​បញ្ហា​ជា​ច្រើនមិនចេះចប់។​

ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនពីសហគ្រិនជោគជ័យ ចែករំលែកផ្លូវ ដែលអាច​ដឹកនាំការចាប់ផ្តើមអាជីវកម្ម​ដំបូងឲ្យ​ទ​ទួលបា​នជោគជ័យ៖

១.បង្កើតផលិតផលដែលឲ្យមនុស្សព្រមចំណាយប្រាក់៖ អាជីវកម្មដែលអាចឲ្យមនុស្សចំណាយប្រាក់របស់ពួកគេដោយមិនស្តាយក្រោយ អាជីវកម្មនោះនឹងទទួលបានជោគជ័យ តួ​យ៉ា​​​ងក្រុមហ៊ុន Facebook, Uber, Google និងTwitter ជាដើម តែងតែផ្តល់នូវការផ្សព្វផ្សាយមួយដែលមាន ប្រសិទ្ធភាព ធ្វើ​ឲ្យ​អ្ន​កដែលសហការផ្សព្វផ្សាយជាមួយមានក្តីអំណរ និងរីករាយជាមួយនឹងការចំណាយប្រាក់របស់ពួកគេ។

លោកស្រី លាភ ដាណេ ម្ចាស់តូបលក់ម្ជូរវត្តភ្នំ ១៦៨ ដែលរកចំណូលបាន ជាង ១៦០​លានរៀលក្នុងមួយខែក៏បានមា​ន​ប្រសា​ស​ន៍​ផងដែរថា៖ អាជីវកម្ម របស់គាត់ផ្តោតសំខាន់លើសុវត្ថិភាព សុខភាពអតិថិជន ពិសេស ធ្វើឲ្យ​អតិ ថិជន​ចំណាយលុ​យ​ទិញ​ផ​លិតដែលអាចហូបបាន មានរស់ជាតិឆ្ងាញ់ ទើបពួកគេចំណាយលុយដោយមិនមានការសោកស្តាយ។​

២. ផលិតផលដែលល្អមិនចាំបាច់ចំណាយដើមទុនទេ៖

ក្នុងការចាប់ផ្តើមអាជីវកម្ម អ្នកស្ទើរតែមិនចាំបាច់ចំណាយដើមទុននោះទេ ប្រសិនបើអ្នកច្បាស់ថាអាជីវកម្ម ឬ ផលិតផ​ល​នោះ​មានលក្ខណៈល្អ ពិសេស និងលេចធ្លោជាងគេ។ អ្នកគ្រាន់តែណែនាំនូវផលិតផល ឬ អាជីវកម្មរបស់ អ្នកដល់អ្នកដទៃ គេ​នឹ​ងដាក់ទុនវិនិយោគជាមួយអ្នក។​

ជាឧទាហរណ៍ មហាសេដ្ឋីលំដាប់ពិភពលោក Bill Gates និង Mark Zuckerberg ទទួលបានប្រាក់សម្រាប់វិនិយោគ និង​ព​ង្រី​ក​អាជីវកម្ម ដោយសារតែពួកគេបានផ្សព្វផ្សាយលក់ផលិតផល មុននឹងចាប់ផ្តើម ដំណើរការក្រុមហ៊ុនទៅទៀត។

៣. កុំធ្វើឲ្យខ្លួនឯងមានអារម្មណ៍តឹងតែង៖

ការចាប់ផ្តើមអាជីវកម្ម គឺជារឿងមួយដែលស្មុកស្មាគបំផុត និងធ្វើឲ្យអ្នកមាន អារម្មណ៍មិនល្អជា ញឹកញាប់ ប៉ុន្តែត្រូវតែចេះ​រ​ក្សា​លំ​នឹងចិត្ត និងបែងចែក ពេលវេលាធ្វើការងារឲ្យបានត្រឹមត្រូវ។​ ដំណោះស្រាយមិនដែលកើតចេញ ពីភាពតឹងតែង ឬ សេចក្តី​ខឹង​សម្បារនោះទេ។

៤. រស់នៅឲ្យមានតម្លៃ៖

មនុស្សមិនអាចងប់ងល់តែនឹងការងារ ឬ តែរឿងសប្បាយមួយមុខនោះទេ។ មានលុយច្រើនក៏មិនប្រាកដ​ថាអាចធ្វើឲ្យ​អ្នក​ស​ប្បា​​យចិត្ត និងមានសុខ ភាពល្អនោះដែរ តែអ្នកគប្បីចំណាយពេលសម្រាក់ខ្លះ ដើរកំសាន្តខ្លះ រីករាយជាមួយគ្រួសារ សាច់​ញា​តិ និងមិត្តភត្ត។ ភាពសប្បាយរីករាយ ទាំងផ្លូវកាយ និងផ្លូវចិត្ត នឹងធ្វើឲ្យអ្នកបំពេញការងារបានកាន់តែល្អ និងមានគំនិត​ច្នៃប្រ​ឌិត​កាន់​តែច្រើនឡើយ៕

“ការចាប់ផ្តើមពិតជាលំបាក តែនៅពេលដែលអ្នកបានចាប់ផ្តើមហើយ នោះមានន័យថាអ្នកទទួលបានជោគជ័យ ៥០ភាគរយហើយ។”    

ប្រភព៖ business-cambodia.com

 

Comment