Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

គំនិតចាប់ផ្តើមអាជីវកម្មដ៏ជោគជ័យរបស់ស្ថាបនិក Uber

17792664 708705375968054 1751793271 n

អស់រយៈពេលជាង៨ឆ្នាំហើយ UberCab ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ពិសេសប្រើប្រាស់​ការទំ​នា​ក់​ទំនងតាមរយៈ ស្មាន ហ្វូន មានទីស្នាក់កាលកណ្តាលនៅឯ San Francisco សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយ​ស្ថាប​និ​ក Travis Kalanick។​

Travis Kalanick គឺជាអ្នកជំនួញ និងជាសរសេរកម្មវិធីកុំព្យូទ័រ (Computer Programmer) ជនជាតិអាមេរិក កើតនៅឆ្នាំ ១៩៧៦ ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក និងបានចូលរៀនថ្នាក់មហាវិទ្យាល័យ នៅឯសកល វិទ្យា ល័យ University of California Los Angeles លើជំនាញវិស្វកម្មកុំព្យូទ័រ។​

នៅឆ្នាំ ១៩៩៨ Travis Kalanick បានអូសទាញមិត្តភ័ក្ររបស់លោក Michael Todd និងលោក Vince Busam បោះបង់កា​រ​សិ​ក្សា​ថ្នាក់មហាវិទ្យាល័យ ដើម្បីទៅចូលរួមជាមួយ Dan Rodrigues ចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយដែល ឈ្មោះថា Scour Inc. ដែល​មានដំណើរការប្រហាក់ប្រហែលនឹង Google ដែរ។

ប៉ុន្តែនៅក្នុងឆ្នាំ ២០០០ ក្រុមហ៊ុននេះត្រូវបានគេពាក្យបណ្តឹងលើការរំលោភ កម្មសិទ្ធបញ្ញាពីក្រុមហ៊ុន មួយចំនួនដូចជា Motion Picture Association of America, the Recording Industry Association of America (RIAA) និងក្រុមហ៊ុន the National Music Publishers Association ហើយក្រុម ហ៊ុនទាំងនោះបានតម្រូវឲ្យក្រុមហ៊ុនថ្មីនេះ បង់ប្រាក់ចំនួន​២​៥០​ពាន់​លានដុល្លារអាមេ   រិក។ ដោយសារតែមិនអាចទ្រាំទ្របាន ក្រុមហ៊ុន នេះក៏ត្រូវដួលរលំតែម្តង។​

ក្រោយពីក្រុមហ៊ុន Scour Inc. ត្រូវបានបិទទ្វារ Travis Kalanick មិន ព្រមបាននៅស្ងៀមទេ លោកបានចាប់ដៃគ្នាជាមួយ Michael Todd បង្កើត ក្រុមហ៊ុនថ្មីមួយទៀតដែលមានឈ្មោះថា Red Swoosh ដែលជាកម្មវិធី Software មួយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់អាចផ្ញើរឯកសារ Music File និង Video File ព្រមទាំងអាចធ្វើពាណិជ្ជកម្មលើប្រ​ព័ន្ធផ្សព្វផ្សាយនោះបា​ន​ថែម​ទៀត​ផង​។​

ក្រុមហ៊ុនថ្មីនេះបានមានដំណើរទៅមុខ និងទទួលបានការគាំទ្រពីអតីត បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន  Scour Inc. ក៏​បា​ន​វិវត្ត​ន៍ខ្លួនជាឈាន ឡើងជាបន្តបន្ទាប់ រហូតដល់ខែ​មេសា ឆ្នាំ ២០០៧ ក្រុមហ៊ុននេះត្រូវ បាន លក់ក្នុងតម្លៃ ២៣លានដុល្លារ​អា​មេ​រិក បន្ទាប់ពីមានបញ្ហាមួយចំនួន នៅក្នុងក្រុមហ៊ុន។​

គំនិតដ៏ចម្លែកក្នុងការចាប់ផ្តើមក្រុមហ៊ុន UberCab បានកើតមានឡើងនៅឆ្នាំ ២០០៨ ហើយគំនិតមួយនេះត្រូវបាន Travis Kalanick សិក្សាយ៉ាងលម្អិត ជាមួយសមាជិកក្រុមរបស់គេ រហូតដល់២០០៩ ក្រុមហ៊ុនមួយនេះ ក៏ចាប់ ផ្តើមដំណើរឡើយ ដោយ​ភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នកបើកបរ ជាមួយនឹង អ្នកធ្វើដំណើរតាមរយៈ App នៅលើទូរស័ព្ទស្មានហ្វូន និងសេ​វាកម្ម​ចែក​រំលែ​ករថយន្តសម្រាប់ជិះ។​

ដោយសារតែគំនិតអាជីវកម្មយ៉ាងចម្លែកនេះ បានផ្តល់នូវភាពងាយស្រួល ដល់អ្នកធ្វើដំណើរ បង្កើនប្រាក់ចំណូលដល់​អ្នក​មា​ន​​រថយន្ត និងដោយសារ តែវាជាគំនិតមួយដែលថ្មី ប្លែក ព្រមទាំងបានអភិវឌ្ឍន៍ឈានឡើង ជាបន្តបន្ទាប់ ទើបក្រុម​ហ៊ុន​មួយ​នេះ​ទទួលបានការគាំទ្រយ៉ាងខ្លាំង និងកំពុងធ្វើពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំងផងដែរ។​

ក្រុមហ៊ុននេះ ទទួលបានការវិនិយោគជាបន្តបន្ទាប់ និងបានពង្រីក វិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយនៅតាមបណ្តាល​ប្រ​ទេសជា ច្រើនដូចជា ចិន អាមេរិក បារាំង អាហ្វ្រិច ថៃ និងហុងគ្រី ជាដើម ។ ជាងនេះទៅទៀត ក្រុមហ៊ុននេះបានសហការ និង​ទទួលបានការ វិនិយោគពីមហាសេដ្ឋី និងក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាច្រើនដូចជា Google, Amazon.com ផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន Uber បាននឹងកំពុងសិក្សាបន្ថែម ដើម្បីដំណើរការរថ យន្តដែលបើកបរដោយស្វ័យប្រវត្តិ។​ ក្រុមហ៊ុន​នេះ​ទៀ​​តសោត គ្រោងនឹងចូលមកកាន់ទឹកដីកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ប្រភព៖ business-cambodia.com

 

Comment