Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

សត្វស្លាបប្រភេទថ្មីដែលឋិតក្នុងអម្បូរ “ក្រលីងក្រឡូង”

Rosy starling 8423 breeding

ក្រុមអ្នកទស្សនាសត្វស្លាបមួយក្រុមមកពីប្រទេសថៃ និងមាន អ្នកអង្កេតសត្វ ស្លាបម្នាក់ពីមជ្ឈ​មណ្ឌល សំ វាសនា ដើម្បីការអភិរក្សសត្វព្រៃ បានប្រទះ ឃើញសត្វស្លាបមួយប្រភេទឋិតក្នុងអម្បូរ “ក្រលីងក្រឡូង” នៅក្នុងតំបន់ ការពារ អាង ត្រពាំងថ្ម ឋិតក្នុងខែត្របន្ទាយមានជ័យ ដែលសត្វនេះមិន ដែលមានហើយក៏មិនទាន់មានឈ្មោះជាភាសាខ្មែរនៅឡើយដែរ ។ សត្វនេះ មានឈ្មោះជាភាសាអង់គ្លេសថា Rosy Starling និងឈ្មោះវិទ្យាសាស្ត្រជា Sturnus roseus ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកវិភាគ និងជំនាញសត្វស្លាបនៅលើពិភពលោក ។ យើងបានថតរូបសត្វនេះ ដើម្បីជាភស្តុតាងទើបគេជឿថាវាពិតជាបង្ហាញខ្លួនលើប្រទេសកម្ពុជាមែន ។ ជាធម្មតាសត្វមាននៅ៖ (អាស៊ីអាគេ្នយ៍) ធ្លាប់ឃើញនៅប្រទេសថៃផ្នែក ខាងលិច, ពាយ័ព្យ, ខាងត្បូង និងផ្នែកកណ្ដាល និងនៅ ភាគ ពាយ័ព្យនៃ ជ្រោយម៉ាឡាយូ, សិង្ហបូរី, និងតុងកឹងខាងកើត ។ របាយ៖ បន្តពូជនៅ Palearctic ខាងលិច (អាគ្នេយ៍), ភាគកណ្ដាលផ្នែកខាងត្បូង, ប្រទេសអ៊ីរ៉ង់, អាហ្វហ្កានីស្ថាន, ភាគពាយ័ព្យនៃប្រទេសចិន, ក្នុងរដូវរងារមានឃើញនៅ អូម៉ែន, ប្រទេសឥណ្ឌាភាគខាង លិច, កណ្ដាល, និងខាងត្បូង, ព្រមទាំងក្នុងប្រទេសសិរីលង្ការ ។

ប្រភព៖ mydoc4u.com

 

Comment