Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ដើមកញ្ឆែតជាឱសថព្យាបាលជំងឺគេងមិនលក់

Kachiet

ដើមកញ្ឆែត ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដុះនៅ​លើ​ទឹក ដើម​របស់​វាព័ទ្ធ​ជុំវិញ​ទៅ​ស្នោរសៗ រីឯ​​ដើមនេះមាន​រាង​សរសៃៗ ស្លឹក​របស់​វា​មាន​សង​ខាង។ ដើម​កញ្ឆែត​ច្រើន​ដុះ​នៅ​តាម​ប្រលាយ​ទឹក, ត្រពាំង និងទន្លេ។ រុក្ខជាតិ​នេះ​ត្រូវ​បាន​គេយក​ទៅ​ធ្វើ​ជាឱសថ អាច​ប្រើបាន​ទាំង​ស្រស់ និង​ស្ងួត។ វា​ត្រូវ​បាន​គេ​ដាំ​ដុះ ដើម្បី​យក​ទៅ​ធ្វើ​ជា​បន្លែ​បរិភោគ និង​ជា​ឱសថ​ផង​ដែរ។ រុក្ខជាតិ​នេះ​មាន​រសជាតិ​ផ្អែម​តិចៗ គ្មាន​ជាតិ​ពុល អាច​ប្រើ​ជា​ឱសថ​រំងាប់​ការ​ឈឺចាប់, ថ្លើម, ព្យាបាល​ជំងឺ​គេង​មិនលក់, ព្យាបាល​ការ​កើតមុន…។

ជំងឺ ​គេង​មិន​លក់ ៖ដើម​កញ្ឆែត​ស្ងួត ២៥ ក្រាម, ត្រាវ២៥ក្រាម, ស្លឹកឈូក ក្រៀម ១០ ក្រាម​លាង​ទឹក​ឲ្យ​ស្អាត​ដាក់​ដាំជា​មួយ​ទឹក។ ទទួល​ទាន​ក្តៅៗ​ជា​ប្រចាំ​ជា​រៀង​រាល់​ល្ងាច​ពី ៣ ទៅ ៥ ដង។ ម្យ៉ាង​ទៀត​អ្នក​អាច​ធ្វើ​ស៊ុប​កញ្ឆែត​ជាមួយ​ត្រី ២០០ ក្រាម​និង​កាឆែត​ស្រស់ ៣០០ ក្រាម។ សម្អាត​យក ឬស​និង​ស្នោរស​ចេញ​ឲ្យ​អស់, លាង​ឲ្យ​បាន​ស្អាត​រួច​ហាន់។ យក​ត្រី​ទៅ​លាង​ឲ្យ​ស្អាត ហាន់​ជា​បន្ទះ​ស្តើងៗ រួចយក​សាច់​ត្រី​ទៅ​ស្ងោរ កូរៗ​វា​រយៈ​ពេល ៥ នាទី បន្ទាប់​មកដាក់​កញ្ឆែត​ចូល នៅ​ពេល​ពុះ​ត្រូវ​លើក​ចុះភ្លាម ហើយ​ត្រូវ​ពិសារ​ភ្លាមៗ​ផង​ដែរ។ អ្នក​អាច​ពិសារ​ស៊ុបជា​មួយ​បាយ។ ស៊ុប​នេះ​អាច​ជួយ​ព្យា​បាល​ជំងឺ​គេង​មិន​លក់,អស់​កម្លាំង,បាយ​មិន​បាន។

ព្យាបាល ​ការ​កើត​មុន ដើម​កញ្ឆែត​ស្ងួត ៣០ ក្រាមដាក់ដាំជាមួយទឹក២០០ មីលីលីត្រ ទទួលទានជាប្រចាំ។ ឬ​ក៏​អាចទទួល​ទាន​ដើមកញ្ឆែត​ជាអាហារ (យក ឬស​និង​ស្នោរសៗ​ចេញ​ឲ្យ​អស់​រួច​លាង​សម្អាតអាច​ពិសារ​ទាំង​ដើមនិង​ស្លឹក​ទាំង​ស្រស់ៗ)។
ចំណាំ៖ ដើមកញ្ឆែត​ជារុក្ខជាតិ​ត្រជាក់ ងាយ​នឹង​ធ្វើ​ឲ្យ​រាក​រូស ដូច្នេះ​ក្មេងៗ​មិន​ត្រូវ​បរិភោគ​ឡើយ៕

ប្រភព៖ khonlinenews.com

 

Comment