Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ងាយៗជួយឲ្យអ្នកផ្ដោតអារម្មណ៍បានល្អក្នុងថ្នាក់រៀន

Us news sleepystudents 2 tb

ភាព​ធុញ​ថប់​ ស្ដាប់​គ្រូ​មិន​យល់​តែង​តែ​កើត​ឡើង​ក្នុង​ថ្នាក់​រៀន​ចៀស​មិន​ផុត​នោះ​ទេ ​ជា​ពិសេស​នៅ​ម៉ោង​សិក្សា​ដែល​អ្នក​មិន​ចូល​ចិត្ត​។ ​ បែប​នេះ​អ្នក​ត្រូវ​ដឹង​ពី​ដំណោះ​ស្រាយ​មួយ​ចំនួន​ដែល​​អាច​ជួយ​បញ្ជៀស​បញ្ហា​មួយ​នេះ​។ មធ្យោ​បាយ​មួយ​ចំនួន​មាន​ដូចជា​៖

១. ត្រូវ​តែ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

វាជារឿងដែលចាំបាច់ណាស់ដែលទាមទារឲ្យអ្នកគេងបានគ្រប់គ្រាន់។ បើមិនដូច្នេះទេអ្នកប្រាកដជាអង្គុយងក់ក្នុងថ្នាក់រៀនជាមិនខាន។ ការគេងបានគ្រប់គ្រាន់ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយងាយ ស្រួលផ្ដោតអារម្មណ៍លើអ្វីមួយ។

២. ព្យាយាមកត់ត្រាដោយយកចិត្តទុកដាក់

ការកត់ត្រាក៏ជាជម្រើសមួយដែលល្អជួយឲ្យអ្នកប្រមូលអារម្មណ៍បានមូលក្នុងថ្នាក់ផងដែរ។ ពេលអ្នកព្យាយាមកត់ត្រា អ្នកប្រាកដជាជាតាមទាន់នូវអ្វីដែលគ្រូពន្យល់មួយ ភាគធំ ហើយវា​នឹងធ្វើឲ្យអ្នកឆាប់ចងចាំថែមទៀតផងនៅពេល ដែលអ្នកកត់ ត្រាដោយប្រើប្រាស់ពាក្យខ្លួនឯង។

៣ ព្រីន​ចេញ​នូវបទ​បង្ហាញ​ដែលគ្រូនឹង​បង្រៀន

មុននឹងចាប់ផ្ដើមចូលថ្នាក់រៀន អ្នកគួរតែព្រីនចេញនូវអ្វីដែលគ្រូនឹងពន្យល់ ក្នុងបទ​បង្ហាញ​របស់​គាត់ឲ្យអស់។ ប៉ុន្តែអ្នកត្រូវតែ ទុកចន្លោះខ្លះ ដើម្បីកត់ ត្រាលើក្រដាសទាំងនោះផងដែរ។ ការធ្វើ​បែប​នេះ វា​កាន់តែ​ងាយស្រួល សម្រាប់ការកត់ត្រា។

៤ អង្គុយ​​តុមុខ

វាជាកន្លែងដែលពិសេសបំផុតដែលអាចជួយឲ្យអ្នកផ្ដោតអារម្មណ៍បានមូលលើអ្វីដែលគ្រូពន្យល់ អ្នកត្រូវតែចៀសវាង ការអង្គុយនៅខាងក្រោយ រឺកន្លែង​ដែលងងឹតៗ​ព្រោះវា​នឹងធ្វើ​ឲ្យអ្នក​ងាយ​ស្រួល​ងងុយដេក នឹងរំខានពីអ្នកដទៃ។​ ការអង្គុយនៅខាង មុខ ជួយឲ្យអ្នកស្ដាប់គ្រូបានច្បាស់ មើល​បានច្បាស់ផងដែរ។

៥. សួរ​សំនួរ​នៅ​ពេល​ដែល​អ្នក​មិន​យល់

ខណៈពេលដែលអ្នកព្យាយាមស្ដាប់នោះ អ្នកប្រាកដជាមានសំនួរខ្លះ។ នៅ​ពេល​ណា​ដែល​មិន​យល់​ អ្នកត្រូវតែសួរសំនួរ ព្រោះការ​ធ្វើបែប​នេះ​នឹង​ជួយ​ឲ្យអ្នក​មិនងាយ​បាត់បង់ការ​ផ្ដោត​អារម្មណ៍

៦. អាន​មេរៀន​ជា​មុន

វាជារឿងដែលល្អខ្លាំងណាស់ដែលទាមទារឲ្យសិស្សគ្រប់គ្នាអានមេរៀនមុនពេលចាប់ផ្ដើមថ្នាក់រៀន ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកយល់ខ្លះពីមេរៀន នឹងធ្វើឲ្យអ្នក​ប្រមូល​អារម្មណ៍​បាន​កាន់តែ​ល្អ​នៅ​ពេល​គ្រូពន្យល់។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាន់តែ លេចធ្លោថែមទៀតផង នៅ​ពេល​ដែល​អ្នក​អាច​ឆ្លើយ​សំនួរមេរៀន ដែលមិន ទាន់រៀននោះ។

ប្រភព៖ librarykhmer.com

 

 

 

Comment