Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ចំណុចដែលគួរតែដឹងពី ‘ជំងឺបាក់ទឹកចិត្ត’ (Depression)

Depression sillhouette 735

បើសិន​ជាខ្លួនអ្នក​ផ្ទាល់​មិន​ធ្លាប់​មាន​ជំងឺនេះ​ អ្នក​នឹង​មិន​ដឹង​ថា​វា​លំបាក​យ៉ាង​ណាទេ​ទោះ​បីជា​អ្នក​រស់​នៅ​ជាមួយ​អ្នក​ដែល​មាន​ជំងឺនេះ​ក្តី​​ ក៏​មិន​អាច​យល់​ពីអាការៈ​ផ្ទាល់​ដែរ។​

មើល​នឹង​ភ្នែក​ផ្ទាល់​ពួក​គេ​មិន​មាន​អ្វី​ប្លែក​ពីអ្នក​ដទៃនោះ​ទេ​ ប៉ុន្តែអ្វី​ដែល​គួរ​អោយកត់​សំគាល់​គឺ ភាព​​ក្រៀម​ក្រំ​ដែល​មាន​នៅ​លើ​ទឹកមុខរបស់​ពួក​គេ​ក្នុង​រយៈពេល​យូរ ឬធ្វើ​អ្វី​ខុស​ប្លែក​ដែល​គួរ​អោយ​កត់​សំគាល់​។​​ ការ​ពិត​ទៅជំងឺ បាក់ទឹក​ចិត្ត​គឺ​មិន​មែន​សំដៅ​លើ​ចំណុច​ជាក់​លាក់​មួយ​ទេ វា​មាន​បញ្ហា​ច្រើ​នណាស់​ និង​កា​រដែល​មិន​យល់​ពី​វា​នោះ​ឯង ។ គ្មាន​នរណា​អាច​បញ្ជាក់​អោយ​បាន​ច្បាស់​ពី ឬសគល់​របស់​វា ការធ្វើ​ទុក្ខរបស់​វា និង​ពី​មូល​ហេតុ​ដែល​វា​ខុស​គ្នា​សំរាប់​មនុស្ស​ម្នាក់​ៗ ។ ដូច្នេះ​អ្វី​ដែល​អាច​និយាយ​បាន​គឺ បញ្ហា​មួយ​ចំនួួន​ដែល​ទាល់​តែ​អ្នក​ឆ្លង​កាត់​រាយ​រាប់​ប្រាប់​៖

១-‘ជំងឺបាក់​ទឹក​ចិត្ត​’មិន​មែន​ជាក្តី​ទុក្ខព្រួយនោះ​ទេ​

វាខុស​គ្នា​ត្រង់​ បើ​មិន​សប្បាយ​ចិត្ត​ ឬ ពិបាក​ចិត្ត​ផ្សេង​ៗវា​ប៉ះ​ពាល់​ខ្លាំង​លើ​សតិ​អារម្មណ៍ និង​ចិត្ត​មនុស្ស​យើង ប៉ុន្តែបើ​បាក់​ទឹក​ចិត្ត​វិញប៉ះ​ពាល់​ដល់​រាងកាយ​ទាំង​មូល​តែម្ត​ង​ ។ ពេល​ខ្លះ​វា​ធ្វើទុក្ខដល់​ថ្នាក់​មិន​ចង់​ញាំុ​អី  មិន​ចង់​ក្រោក​ មិន​ចង់​ដើរ និយាយ​រួម​គឺ​មិន​ចង់​ធ្វើ​អ្វីទាំង​អស់​ទោះ​ជា​សកម្មភាព​ទាំង​នោះ​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃរបស់គេ​ក្តី​ ។ វា​ពិបាក​ប៉ុណ្ណា​នៅពេល​ដែល​ត្រូវ​ធ្វើ​អ្វីមួយហើយ​ខ្លួន​ប្រាណជំទាស់​មិន​ធ្វើ​នោះ វា​ប្រៀ​ប​ដូច​ការ​អូស​ឬស្សី បញ្ច្រាស់​ចុង​អញ្ចឹង ។​

២-‘ជំងឺបាក់​ទឹក​ចិត្ត​’ ប្រៀប​បាន​ដូច​ការ​ប្រកួត​ប្រជែង​ប្រចាំថ្ងៃ​

ជំងឺបាក់​ទឹក​ចិត្ត​ ជា​អ្វីដែល​យើង​បើ​ក​ភ្នែក​ពីដំនេក​ជាមួយ​ ។ វា​មិន​មែន​មាន​ន័យ​ថា​ ជំងឺនេះកើ​ត​មាន​រាល់​ថ្ងៃនេះ អាច​និយាយ​បាន​ថា​ថ្ងៃនេះ ល្អជាង​ម្សិល​មិញ មាន​អារម្មណ៍ធម្មតា រីករាយ​រួស​រាយ​ ដែល​អ្នក​ដទៃ​អាច​សន្មត់​ថា​យើង​មាន​អាការៈ​ល្អ​ឡើង​វិញ​ ប៉ុន្តែ​វា​មិន​ពិត​នោះទេ ជំ​ងឺបាក់​ទឹក​ចិត្ត​គ្មាន​ថ្ងៃ​កំ​ណត់​នោះ​ទេ អាច​ថា​ថ្ងៃនេះ​ល្អ​តែថ្ងៃ​ស្អែក​អាច​នឹង​ដូច​ដើ​ម​វិញ​ ដែល​អ្នក​ឆ្លង​កាត់​មិន​អាច​កំ​នត់​បាន​ ។​

៣-‘ជំងឺបាក់​ទឹក​ចិត្ត​’មាន​ភាព​ខុស​គ្នាពីម្នាក់​ទៅម្នាក់​

សូម្បីអ្នក​វិទ្យាសាស្រ្ត​ក៏មិនដឹង​ថា​អ្វី ដែល​ធ្វើ​អោយ​ជំងឺនេះមាន​ភាព​ខុស​គ្នា​ពីម្នាក់​ទៅម្នាក់​ដែរ។​ យ៉ាងណាមិញ គេ​ប៉ាន់​ស្មាន​ថា​វា​អាច​បណ្តាល​មក​ពី  ការ​ខុស​គ្នា​នូវ​បរិស្ថាន​ជំុ​វិញខ្លូន​ ស្ថាន​ភាព​គ្រួសារ​ ខួរក្បាល​របស់​ពួកគេ​ និង​បញ្ហា​ដែល​តែង​ជួប​ប្រទះរៀង​ខ្លួន​។

ការ​បាក់​ទឺក​ចិត្ត​ គឺ​មិន​មែនត្រឹម​តែមាន​ទុក្ខព្រួយ​ និង​មាន​ថ្ងៃ​មិន​ល្អជាប់​ៗគ្នានោះទេ វា​ពិបាកលើស​នឹង​ទៀត ។ វាប្រៀ​ប​បាន​ដូច​មាន​ឡាន​មក​បុក​ចំខ្លួន​ប្រាណ មិន​អាច​ធ្វើ​អ្វីកើត​អញ្ចឹង ដែល​ពេល​ខ្លះ​មិន​អាច​ទាំង​បរិយាយ​វា​បាន​ទៀត​ ។

បើ​សិន​ជា​វា​ជា​ជំរើស​ដែល​គេ​អាច​រើស​បាន​ នឹង​គ្មាន​នរណា​ព្រម​រើស​វា​នោះ ទេ ដូច្នេះអ្នក​រាល់​គ្នា​គួរ​យល់​ពី អារម្មណ៍អ្នក​ដែល​មាន​វិបត្តិ​នេះផង​ ព្រោះអ្នក​មិន​ដឹង​ថា​ពួកគេ​លំបាក​ប៉ុណ្ណា​ក្នុង​ការ​គ្រប់​គ្រង​វា​នោះទេ ។ លើស​ពីនេះ​ការ​យោគយល់​របស់​អ្នក​ ប្រហែល​ជា​អាច​ជួយ​សំរួល​អារម្មណ៍របស់​ពួកគេបន្តិចដែរ ។

ប្រភព៖ librarykhmer.com

Comment