09-04-2017 4:48 AM ចំណេះដឹងទូទៅ
មនុស្សសុទ្ធតែខ្លាចនេះខ្លាចនោះមិនដូចគ្នាទេ តែបើយើងមកសង្កេតមើល តាមរយៈតារានិកររបស់ពួកគេវិញនោះ យើងនឹងបានដឹងតារានិករ ណាខ្លាច អ្វីខ្លះក្នុងរឿងស្នេហា។ ខាងក្រោមនេះអាចបញ្ចាក់បានថាតារានិករណា ខ្លាចអ្វីខ្លះក្នុងរឿងស្នេហា។
១. Aries (ថ្ងៃទី 21 ខែមីនាដល់ 19 ខែមេសា)
អ្វីដែលតារានិករនេះខ្លាចបំផុតគឺការតាំងចិត្ដក្នុងការធ្វើអ្វីមួយ ព្រោះពួកគេមិនប្រាកដចិត្ដថារឿងអ្វីមួយណាអាចកើតនៅពេលណា ហើយអាចបញ្ចប់ វិញនៅពេលណា។
២. Taurus (ទី 20 ខែមេសាដល់ថ្ងៃទី 21 ឧសភា)
តារានិករនេះតែគិតថាមនុស្សកើតមកមិនត្រូវបង្កើតកំហុសនោះទេ។ ពួកគេខ្លាចដូច្នេះហើយ គេតែងខំធ្វើខ្លួនយ៉ាងណាកុំឲ្យមានកំហុស ហើយ មួយវិញទៀតតារានិករនេះតែងបណ្ដោយឲ្យបញ្ហាទៅឲ្យមួយខ្យល់របស់វា ទើបចាប់ផ្ដើមកែរប្រែរស្ថានភាព។
៣. Gemini (ថ្ងៃទី 22 ខែឧសភាដល់ថ្ងៃទី 21 មិថុនា)
សំរាប់តារានិករនេះអ្វីដែលគេខ្លាចនោះគឺ ខ្លាចមិនបានអ្វីដែលខ្លួនចង់បាន។ គេមិនត្រឹមតែចង់អ្វីគ្រប់យ៉ាងសំរាប់ជីវិតស្នេហានោះទេ ប៉ុន្ដែគេចង់របស់ ជាច្រើនទៀតសំរាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់គេដែរ។
៤. Cancer (ថ្ងៃទី 22 ខែមិថុនាដល់ថ្ងៃទី 22 ខែកក្កដា)
អ្នកកើតក្នុងខែនេះមិនមានអ្វីច្រើនដែលគួរឲ្យខ្លាចនោះទេ តែអ្វីដែលរូបគេ ខ្លាចនោះគឺមិនអាចប្រាប់ពីអ្វីនៅក្នុងចិត្ដទៅកាន់មនុស្ សនៅជុំវិញខ្លួន បាន។ តារានិករនេះតែងព្រួយបារម្ភថាអ្វីដែលនៅក្នុងចិត្ដគេគឺ ពិបាកនឹង និយាយទៅកាន់អ្នកទាំងនោះ។
៥. Leo (ថ្ងៃទី 23 កក្កដាដល់ថ្ងៃទី 22 សីហា)
អ្វីដែលធ្វើឲ្យតារានិករនេះពិបាកចិត្ដឬខ្លាចនោះគឺ គេមិនអាចគ្រប់គ្រង អ្វីដែលខ្លួនអាចគ្រប់គ្រងបាន។ នៅពេលដែលអ្វីដែលគេបានអ្វីដែលគួរ គ្រប់គ្រងបានមកដល់ដៃហើយ គេនៅតែស្ទាក់ស្ទើរក្នុងចិត្ដថា ត្រូវធ្វើ យ៉ាងម៉េចដើម្បីឲ្យការគ្រប់គ្រងរបស់នោះឲ្យមានប្រសិទ្ធភាព អ្នកមានការព្រួយបារម្ភច្រើន ទើបធ្វើឲ្យអ្នកគ្រប់គ្រងមិនបានល្អ។
៦. Virgo (ថ្ងៃទី 23 ខែសីហាដល់ថ្ងៃទី 22 ខែកញ្ញា)
តារានិករនេះខ្លាចជាងគេគឺខ្លាចខ្លួនងង ពីព្រោះថាគេមិនប្រាកដចិត្ដថាគេនឹងទទួលបានអ្វីដែលគេចង់បានដែរឬទេ ហើយមិនច្បាស់ពីអ្វីដែលខ្លួន គេគួរធ្វើពិតប្រាកដ។
៧. Libra (ថ្ងៃទី 23 ខែកញ្ញាដល់ថ្ងៃទី 22 តុលា)
សំរាប់តារានិករនេះវិញគឺគេខ្លាចថាមនុស្សជាទីស្រលាញ់របស់គេមិនធ្វើអ្វីតាមតម្រូវការរបស់គេ។ គេចង់មនុស្សដែលគេស្រលាញ់ធ្វើតាមគេ ស្គាល់មិត្ដរបស់គេបំពេញតាម តម្រូវចិត្ដគេ។
៨. Scorpio (ថ្ងៃទី 23 ខែតុលាដល់ថ្ងៃទី 22 ខែវិច្ឆិកា)
ចំពោះតារានិករនេះវិញគឺគេខ្លាចថាខ្លួនគេនេះជាដើមហេតុដែលបំផ្លាញសុភមង្គលខ្លួនងង។ ដូចជានៅក្នុងរឿងស្នេហាជាដើម ដោយគេតែងប្រើអារម្មណ៍ជាធំ និងមាន ការប្រច័ណ្ឌច្រើន។
៩. Sagittarius (ថ្ងៃទី 23 វិច្ឆិកាដល់ថ្ងៃទី 21 ធ្នូ)
សំរាប់តារានិករ Sagittarius នេះគឺអ្វីដែលគេខ្លាចគឺ គេតែងតែមានភាពវិជ្ជ មានចំពោះរឿងស្នេហា។ ភាពស្មោះត្រង់ ភាពវិជ្ជមាននេះហើយដែល ធ្វើឲ្យគេខ្លាចថាថ្ងៃណាមួយគេនិងអាចបាត់បង់មនុស្សជាស្រលាញ់បាន។
១០. Capricorn (ថ្ងៃទី 22 ខែធ្នូដល់ថ្ងៃទី 20 ខែមករា)
តារានិករនេះគឺគេខ្លាចនោះគឺ គេចូលចិត្ដគិតអ្វីផ្សេងៗជាពិសេសររឿង ស្នេហាក្នុងន័យអវិជ្ជមានជាមុនសិន។ ប៉ុន្ដែគេបារម្ភថាខ្លាចពេលណា មួយអ្វីដែលគិតនោះអាចក្លាយជាពិតបាន។
១១. Aquarius (ថ្ងៃទី 21 ខែមករាដល់ថ្ងៃទី 18 ខែកុម្ភៈ)
ចំពោះតារានិករនេះវិញអ្វីដែលគេខ្លាចនោះគឺ គេព្យាយាមការពារខ្លួនងង ពេក តែងគិតថាខ្លួនត្រូវ មិនសូវយកចិត្ដទុកចំពោះកំហុសខ្លួន។
១២. Pisces (ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមិនា)
សំរាប់ Piscesវិញអ្វីដែលគេខ្លាចក្នុងរឿងស្នេហាគឺ គម្លាតរវាងខ្លួនឯងនិងគូ ស្នេហ៍របស់គេ។ គេតែងព្រួយបារម្ភថាគេអាចនៅឆ្ងាយពីគ្នាបន្ដិចម្ដងៗ រហូតដល់គ្មានទំនាក់ទំនងនឹងគ្នា៕
ប្រភព៖ librarykhmer.com
Comment