Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

គុណប្រយោជន៍ដ៏លើសលប់របស់ភេសជ្ជៈផ្សំចេញពីប្រទាលកន្ទុយក្រពើ

08 04 2017 1491637819

ប្រទាល​កន្ទុយក្រពើ គឺជា​រុក្ខជាតិ​ឱសថ​មួយ​ប្រភេទ​ដែល​ផ្តល់នូវ​អត្ថ ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​រាងកាយ សុខភាព​ស្បែក ក៏ដូចជា​ចូលរួម​ជួយ​ថែបំប៉ន​សម្រស់​ឱ្យ​ស្រស់ស្អាត រាប់​តាំងពី​ចុងជើង​រហូតដល់​ចុង​សក់ ជាពិសេស ថែមទាំង​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ព្យាបាល​អាការ រោគផ្សេងៗទៀតផង។ អាស្រ័យ​ដោយ​សម្លឹង​ឃើញ​ពី​គុណសម្បត្តិ​ទាំងនេះហើយ ទើប​ក្រុម​អ្នកស្រាវជ្រាវ​បាន​រិះរក​វី​ធី​សាស្ត្រ​នានា​ក្នុងការ​ចម្រាញ់ និង​ផលិត​ចេញ​ជា​ប្រភេទ​អាហារ​បំប៉នផ្សេងៗទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ហើយ​ក្នុងនោះ​ភាគច្រើនប្រទាល​កន្ទុយក្រពើ​តែង​ត្រូវបាន​គេ​ផលិត​ចេញ​ជា​ប្រភេទ​ភេសជ្ជៈ ដោយ​ការដាក់​ឈ្មោះផ្សេងៗគ្នា ដែល​វា​អាស្រ័យ​ទៅតាម​ការវិនិយោគ​រប​ស់​ក្រុម-ហ៊ុន និង​រោងចក្រ​ជាដើម។ ចង់ដឹង​ទេ​ថា តើ​ប្រទាល​កន្ទុយក្រពើ ក៏ដូចជា​ភេសជ្ជៈ​ដែល​ផលិត​ចេញពី​ប្រទាល​កន្ទុយក្រពើ​នេះ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​សូម​តាមដាន​នូវ​អត្ថបទ​ខាងក្រោម​នេះ ដោយមាន​ការចូលរួម​ផ្តល់​ជា​ចំណេះដឹង​ពី​សំណាក់ លោក​មាស សាម​ឌី ជំនួយការ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​Huang Prestige នាំចូល និង​ចែកចាយ​ផលិតផល​ភេសជ្ជៈ​ជំនួយ​សុខភាព Zummer ប្រចាំ​នៅ​កម្ពុជា។

លោក មាស សាម​ឌី បាន​ថ្លែងប្រាប់​ពី​គុណប្រយោជន៍​របស់​ភេសជ្ជៈ​ដែល​ចម្រាញ់​ចេញពី​ប្រទាល​កន្ទុយក្រពើ​យ៉ាង​ដូច្នេះ​ថា  ផ្អែក​តាម​ឯក​សារបាន​បង្ហាញថា រុក្ខជាតិ​ឱសថ​ប្រភេទ​នេះ​បានផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​និង​សម្រស់ ដូចជា ៖

១-ប្រើ​ជា​ថ្នាំ​បន្ទន់​សក់៖

ប្រសិនបើ​សក់​របស់​អ្នកមាន​ភាព​ស្ងួត ប្រទាល​កន្ទុយក្រពើ​អាចជួយ​បាន ជាតិ​ជែ​ល​របស់​វា​អាច​ប្រើ​ជា​ថ្នាំ​បន្ទន់​សក់ ដែល​ធ្វើឱ្យ​សក់​ទន់​រលោង និង​មាន​សំណើម​ផងដែរ។

២-ធ្វើឱ្យ​ស​សៃ​សក់​រឹងមាំ៖

ប្រទាល​កន្ទុយក្រពើ មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​សក់​ភ្លឺ​ចែងចាំង​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​ពង្រឹង​ស​សៃ​សក់​ឱ្យ​រឹងមាំ​ថែមទៀត​ផង។ វា​មាន​ផ្ទុក​ទៅដោយ​ទឹក​អាស៊ីត​អា​មី​ណូ ដែល​ជួយ​គ្រប់គ្រង​ខ្លាញ់​នៅលើ​ស្បែកក្បាល ដែលជា​ហេតុ​ធ្វើឱ្យ​ស​សៃ​សក់​រលោង និង​រឹងមាំ។

៣-ព្យាបាល​សក់​ជ្រុះ៖

ប្រទាល​កន្ទុយក្រពើ មាន​អង់ស៊ីម​ពី​ធម្មជាតិ ដែល​ជួយ​ជំរុញ​ឱ្យ​សក់​ដុះ​ឡើងវិញ​បាន​ឆាប់-រហ័ស និង​កាត់បន្ថយ​សក់​ជ្រុះ។ វា​ជួយ​កាត់បន្ថយ​កោសិកា​ស្បែក ដែល​ងាប់​ចេញពី​ស្បែកក្បាល និង​ជួយ​រក្សា​កម្រិត​តុល្យភាព pH របស់​ស្បែកក្បាល និង​សក់​ផងដែរ។

៤-កាត់បន្ថយ​ស្បែកក្បាល​អង្គែ៖

ប្រទាល​កន្ទុយក្រពើ មាន​ផ្ទុក​ទៅដោយ​សារធាតុ​ម្យ៉ាង ដែល​ប្រឆាំងនឹង​រោគ​ផ្សិត ដូចនេះ​នៅពេលដែល​លាប​វា​នៅលើ​ស្បែកក្បាល​នោះ វា​នឹង​ជួយ​កាត់បន្ថយ​អង្គែ និង​ជួយផ្តល់​សំណើម​ដល់​ស្បែកក្បាល​ដែល​ស្ងួត។

៥-កាត់បន្ថយ​ស្បែកក្បាល​រមាស់៖

ស្បែកក្បាល​ឡើង​រមាស់ គឺ​ដោយសារតែ​ស្បែកក្បាល​មាន​ប្រេង​ច្រើន​ហួសហេតុ​ពេក។ ប្រទាល​កន្ទុយក្រពើ អាចជួយ​កាត់បន្ថយ​ប្រេង នៅលើ​ស្បែកក្បាល និង​ព្យាបាល​ស្បែក​ក្រហម ដែល​បណ្តាលមកពី​ស្ថានភាព​ស្បែកក្បាល​រមាស់​បាន។

ចំពោះ​ការព្យាបាល​ជំងឺ​កាត់បន្ថយ​ជំងឺ​រលាក​ស្បែកក្បាល​ធ្ងន់ធ្ងរ (Scalp Eczema)ប្រទាល​កន្ទុយក្រពើ មាន​សារធាតុ​ម្យ៉ាង ដែល​ប្រឆាំង​ទៅនឹង Pruritic ដែល​អាចជួយ​ព្យាបាល​ការ​រលាក​ស្បែកក្បាល និង​ស្បែ​ករបក​ក្រហម​ហើយ​វា​ក៏​អាចជួយ​កម្ចាត់​នូវ​ស្បែកក្បាលចាស់ៗដែល​ងាប់​ចេញ និង​បណ្តុះ​កោសិកា​ថ្មី​ឡើងវិញ។ជំងឺ​ក្រពះ ពោះវៀន ដោយសារតែ​សាច់​ប្រទាល​កន្ទុយក្រពើ​មាន​សម្បូរ​ទៅដោយ​សារធាតុ​អាស៊ីត​អា​មី​ណូ រួម​ជាមួយនឹង​អង់ស៊ីម​ពី​ធម្មជាតិ​ផង​នោះ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការចូលរួម​កាត់បន្ថយ​នូវ​អាការរោគ​ពិបាក​រំលាយ​អាហារ ដែល​អាច​បង្ក​ជា​បញ្ហា​នៃ​ជំងឺ​ក្រពះ និង​ពោះវៀន​បាន​យ៉ាង​ប្រសើរ។

ជាមួយនឹង​ការចូលរួម​បង្ហើប​ប្រាប់​ពី​អត្ថប្រយោជន៍​នៃ​ប្រទាល​កន្ទុយក្រពើ​ខាងលើនេះ លោក មាស សាម​ឌី ក៏បាន​បញ្ជាក់ប្រាប់​ពី​សារប្រយោជន៍​នៃ​ភេសជ្ជៈ Zummer Aloe VeraJuice ដែល​ចម្រាញ់​ចេញពី​ប្រទាល​កន្ទុយក្រពើ​ផងដែរ​ថា ចំពោះ​ភេសជ្ជៈ​មួយ​ប្រភេទ បច្ចុប្បន្នកំពុង​តែមាន​ចរាចរណ៍​យ៉ាង​ទូលំទូលាយ​នៅលើ​ទីផ្សារ​កម្ពុជា ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាង​លើសលប់​ផងដែរ ដ្បិត​វា​មានគុណ​សម្បត្តិ​ច្រើន ហើយ​តម្លៃ​សមរម្យ ជាពិសេស​អាច​ទទួលទាន​បាន​ទាំង​មនុស្ស​ចាស់​និង​ក្មេង​ផងដែរ។ សម្រាប់​ភេសជ្ជៈ​ដល​ផ្តល់​គុណ​តម្លៃ​លើសលប់​មួយ​នេះ លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ទីផ្សារ ឬ​ទីប្រជុំជន​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា៕

ប្រភព៖ lareine.com.kh

Comment