Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

អាហារ 7 យ៉ាងដែលធ្វើឱ្យជនជាតិជប៉ុនមានសុខភាពល្អ និងអាយុវែង

11 03 2016 1457671842

ជឿថា យើង​គ្រប់គ្នា​ប្រហែលជា​ធ្លាប់​បានឮ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​ការ​មាន អាយុ​វែង​របស់​ជនជាតិ​ជប៉ុន​ដែល​ភាគច្រើន​ស្ថិត​លើ​ទង្វើ​ការបរិភោគ​អាហារ និង​វិថី​ជីវិត​របស់​ពួកគេ។ ជាទូទៅ​អាហារ​ជប៉ុន​នឹង​ល្បីល្បាញ​ខ្លាំង​ក្នុង​រឿង​ការ​មាន​ប្រយោជន៍​ចំពោះ សុខភាព និង​មិនបាន​កំណត់​ត្រឹមតែ​ស៊ូ​ឈី​រ៉ូ​ល​ប៉ុណ្ណោះ​ទេ ហើយ​ខាងក្រោម​នេះ​គឺ​អាហារ7យ៉ាង​ដែលជា​គន្លឹះ​ក្នុងការ​មាន​សុខភាព​ល្អ​របស់ ជនជាតិ​ជប៉ុន។

1. ត្រី
ជនជាតិ​ជប៉ុន​បរិភោគ​ត្រី​មាន​ចំនួន​ជិត10ភាគរយ​នៃ​ពិភពលោក ដោយហេតុ​នេះហើយ​ទើប​ជនជាតិ​ជប៉ុន​រឹងប៉ឹង​ប្រាសចាក​រោគ និងមើលទៅ​ឃើញ​នៅ​ក្មេង​វ័យ​ជានិច្ច ព្រោះ​នៅក្នុង​សាច់​ត្រី​មាន អូ​មេ​ហ្កា3ដែលមាន​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាង​មហាសាល ហើយ​ថែមទាំង​ជួយ​ការពារ​ពី​ជំងឺមហារីក​សុដន់​បាន​ទៀតផង។
2. បន្លែ​ទាំង​ក្នុង​ទឹក និង​លើគោក
បន្លែផ្សេងៗសុទ្ធតែ សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ វីតាមីន និង​សារធាតុ​រ៉ែ​ទាំងអស់ ក្រៅពីនេះ​បន្លែ​នៅ​ជួយ​ឱ្យ​លោកអ្នក​ឆ្អែត​ពេញ​ពោះ​ខ្លាំង​ឡើង​ទៀតផង។ ជនជាតិ​ជប៉ុន​និយម​ទទួលទាន​បន្លែ​ត្រកូល​ស្ពៃ ដូចជា ប្រូ​ខូ​លី ស្ពៃក្តោប បន្លែ​បណ្តុះខ្ចីៗខាត់ណា និង​ស្ពៃចង្កឹះ​ច្រើនជាង​ជនជាតិ​​អាមេរិកាំង​ដល់​ទៅ5ដង ខណៈដែល​សា​រ៉ា​យ​សមុទ្រ​ក៏​ជា​ប្រភព​សារធាតុ​អាហារ​ដែល​សំខាន់​របស់​ជនជាតិ​ជប៉ុន​ដូចគ្នា​ដែរ។
3. បាយ
បាយ​គឺជា​អាហារ​ចម្បង​របស់​ជនជាតិ​ជប៉ុន ប្រាសចាក​សូ​ដ្យូ​ម(អំបិល) ជាតិ​ខ្លាញ់​បង្កក​ខ្លួន និង​ខូ​លេ​ស្តេ​រ៉ូ​ល។ បើ​ត្រូវការ​អាហារ​ដែល​ល្អ​ចំពោះសុខភាព​ខ្លាំង​ជាង​នោះ​ទៀត ចូរ​ជ្រើសរើស​ទទួល​ទាន​បាយ​អង្ករសម្រូប​ជំនួស​វិញ និង​ដាក់​ប្រេងឆា​ចូលទៅ​បន្តិច​ផង​ខណៈ​ពេលបាយ​កំពុងពុះ។
4. សណ្តែក​លឿង
ជនជាតិ​ជប៉ុន​និយម​ទទួលទាន​សណ្តែក​លឿង​ច្រើន​ប្រមាណ​ជា50ក្រាម​ក្នុង​មួយថ្ងៃ ហើយ​អាហារ​ជប៉ុន​ភាគច្រើន​ក៏​ធ្វើ​អំពី​សណ្តែក​លឿង​ដែរ។
5. មី
នេះ ក៏​ជា​អាហារ​ចម្បង​ដែលមាន​ជាតិ​ខ្លាញ់​ទាប​មួយ​យ៉ាង​ទៀត​របស់​ជនជាតិអាស៊ី ដែរ នៅក្នុង​ប្រទេស​ជប៉ុន​មាន​មី​ច្រើន​រូប​បែប​ណាស់​ដែល​ធ្វើ​ពី​សណ្តែកខៀវ និង​គ្រាប់​បាក់​វីត(Buckwheat) ធ្វើ​សរសៃ​មី​សូ​បាក់ ដោយ​ព្យាយាម​ចៀសវាង​ពី​មី​កញ្ចប់​ដោយសារតែ​មានគុណ​វិបត្តិ​ច្រើនពេក។
6. តែ​បៃតង
ជនជាតិ​ជប៉ុន​និយម​ក្រេប​តែ​បៃតង​ពី​ពែងតូចៗជាការ​បញ្ចប់​ពេលបាយ។ តែ​បៃតង​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ដែល​នឹង​ជួយ​ការពារ បេះដូង និង​អាច​ការពារ​ជំងឺ​ដ​ង្កា​ត់ផ្សេងៗបាន​ទៀតផង ចំណែក​តែ​បៃតង ម៉ាត់​ឆះ អាច​រាប់បាន​ថា​ជា​តែ​ដ៏​ល្អ​ចំពោះ​សុខភាព​យ៉ាង​ពិសេសបំផុត។
7. ផ្លែឈើ
យើង គួរ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ស្រស់​ជា​ចំណី​ពេលទំនេរ​ជំនួស​នំប៉័ង​ស្រួយ នំ​ខេ​ក និង​ម៉ា​ហ្វ​ហ្វ៊ី​ន តែបើ​លោកអ្នក​បារម្ភ​រឿង​ថ្នាំសម្លាប់សត្វ​ល្អិត​ដែលជា​ប់​នៅលើ​ផ្លែឈើ​នោះ ក៏​សាកល្បង​ជ្រើសរើសទទួលទាន​ផ្លែឈើ​អ័​រ​ហ្កា​និក ឬ​ផ្លែឈើ​ពី​ធម្មជាតិ​ក៏បាន។ ចំណុច​សំខាន់​គួរ​ពិចារណាទោះជា​អាហារ​ជប៉ុន​មានឈ្មោះ​ល្បីល្បាញ​រឿង​គុណប្រយោជន៍​យ៉ាង​មហាសាល​មែន​ក៏ដោយ តែ​ក៏​នៅមាន​ចំណុច​សំខាន់​ដែល​គួរ​ពិចារណា​ដូចតទៅ​នេះ ៖
-ការប្រើទឹក​ស៊ី​អ៊ីវ​ច្រើន​ជ្រុល​ពេក៖ បច្ចុប្បន្ន​ទឹក​ស៊ី​អ៊ីវ​លែង​ជាទី​និយម​យ៉ាង​ទូលំទូលាយ​ដូច​កាលពី​ពេលមុន ទៀតហើយ លើកលែង​ប្រើ​សម្រាប់​ប្រឡាក់សាច់​ប៉ុណ្ណោះ។
-អង្ករសម្រិត៖ បាយ​អង្ករសម្រិត​ជា​ខា​បូ​ហាយ​ដ្រេ​ត​តែមួយគត់ និង​ច្រើនតែ​ពាក់ព័ន្ធ​នឹង​មេរោគ​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូច្នេះ​គួរ​ប្តូរ​មក​ទទួលទាន​អង្ករសម្រូប​ជំនួស​វិញ ព្រោះ​អាចជួយ​ការពារ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ2បាន។
-បន្លែជ្រក់៖ អាចធ្វើឱ្យ​កម្រិត​សូ​ដ្យូ​ម​ក្នុង​រាងកាយ​កើនឡើង​ខ្ពស់​រហូតដល់​មាន គ្រោះថ្នាក់ បើសិនជា​ទទួលទាន​ក្នុង​បរិមាណ​ច្រើន ខណៈដែល​ទឹក​ស៊ី​អី​ុ​វ​ក៏មាន​សូ​ដ្យូ​ម​ដូចគ្នា។ អ្នក​មិនចាំបាច់​ត្រូវតែ​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ជប៉ុន​នោះទេ ព្រោះ​អាហារ​សញ្ជាតិ​អាស៊ី​ផ្សេងទៀត​ក៏មាន​គុណប្រយោជន៍​ចំពោះសុខភាព​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ តែ​អ្វីដែល​សំខាន់​នោះ គឺ​លោកអ្នក​គួរ​បន្ថែមបន្លែ​ផ្លែឈើ​ចូល​ឱ្យបាន​ច្រើន និង​ចៀសវាង​ការទទួល​ទាន​អាហារ​កែច្នៃ​ក៏​គ្រប់គ្រាន់​ទៅហើយ៕

ប្រភព៖ lareine.com.kh

Comment