Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ទង្វើ 5 យ៉ាងពិសោធន៍ស្នេហាពិតរបស់គូស្នេហ៍ក្រោយពេលរៀបការ

16 07 2015 1437012888

ក្រោយពី​ប្តូរ​ស្ថានភាព​ពី​គូសង្សារ​មកជា​គូជីវិត ឬ​ជា​គូស្វាមីភរិយា​ហើយ​នោះ ក្រៅពី​ធ្វើឱ្យ​ការរស់នៅ​របស់​អ្នក​ប្រែ​ប្រួល ​អាច​នឹង​ហុច​ផល​ឲ្យ​ស្នេហា​ប្រែប្រួល​ទៅតាម​នោះដែរ។ ការប្រែប្រួល​ទាំងនោះ​អាចជា​ចំណុច​មួយ​ដែល​ធ្វើឱ្យនារី​ជាច្រើន​កើតក្តី​សង្ស័យថា តើ​ពេលនេះ​គូស្នេហ៍​របស់ខ្លួននៅតែមាន​អារម្មណ៍​ស្រឡាញ់​ខ្លួន​ដូច​កាលពីមុន ឬក៏​អត់? តែ​ក៏​មិន​ហ៊ាន​សួរ​ដែរ ព្រោះ​ខ្លាច​ថា     សំនួរ​មួយ​នេះ​នឹង​នាំទៅរក​ការឈ្លោះទាស់ទែង​គ្នា ដូច្នេះ​ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន ចង់ឱ្យនារីៗទាំងឡាយ​យល់​ពី​ចិត្ត​គូស្នេហ៍​របស់ខ្លួន​ឱ្យ​កាន់តែច្បាស់ឡើង និង​មាន​ភាពជឿជាក់​ចំពោះ​សេចក្តីស្នេហា​ដែល​ស្វាមីរបស់​អ្នកមាន​ចំពោះ​អ្នក​ឱ្យ​កាន់តែ​ច្រើនឡើង​តាមរយៈ​ទង្វើ5យ៉ាង​ដែល​បង្ហាញឱ្យឃើញ​ច្បាស់​ថា ស្វាមី​របស់​អ្នក​នៅ តែ​ស្រឡាញ់​អ្នក​ដូចតទៅ ៖

1. នៅតែ​និយាយថា​ស្រឡាញ់​អ្នក​ជាប់​ជានិច្ច

បើ​ស្វាមី​របស់​អ្នក​នៅតែ​ប្រាប់ថា ស្រឡាញ់​អ្នក​ជាប់​ជាប្រចាំដែល​ទោះជា​អ្នក​មើលឃើញ ឬ​មើលមិនឃើញ​ពី​ភាព​សំខាន់​របស់ការ​និយាយថា​ស្រឡាញ់​អ្នក​របស់គាត់​ក៏ដោយ តែ​គ្រាន់តែ​ស្វាមីរបស់​អ្នក​បាន​និយាយថា គាត់​ស្រឡាញ់​អ្នក​ប៉ុណ្ណឹង ក៏​អាចធ្វើឱ្យគាត់​ញញឹម​បានដែរ​នោះ សូមអ្នក​ជឿជាក់​ចុះ​ថា ស្វាមី​របស់​អ្នកពិតជា​គិត​ដូច​សម្ដី​ដែល​អ្នក​បានឮ​នោះ​មែនហើយ ហើយ​គាត់​ពិតជា​នៅតែមាន​អារម្មណ៍​បែប​នោះ​ជានិច្ច ទោះជា​អាពាហ៍ ពិពាហ៍​កន្លង​ផុត​ទៅ​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ និង​នៅតែ​ស្រឡាញ់​អ្នក​បែបនេះ​ជានិច្ច ដរាបណា​គាត់​នៅតែមាន​ដង្ហើម។

2. បង្ហាញ​ច្បាស់​គ្រប់​ទង្វើ

មិន​ថា​អ្នក​រៀបការ​ជាមួយ​ស្វាមី​អ្នក​មក​យូរ​ប៉ុនណា​ហើយក៏ដោយ តែ​គាត់​នៅតែ​ជា​មនុស្ស​ម្នាក់​ដែល​ដូច​ពីមុន​ដដែល និងបញ្ជាក់​ច្បាស់​រាល់​ទង្វើ​ដែល​គាត់​បានធ្វើ​ចំពោះ​អ្នកជា​និច្ច។ នេះគឺជា​ការបញ្ជាក់​ពី​បេះដូង និង​ដួងចិត្ត​របស់​ស្វាមី​អ្នក ដើម្បី​កុំឱ្យ​អ្នកនៅ​នឹក​សង្ស័យ ស្រពិចស្រពឹល​ក្នុង​ចិត្ត ឬ​មាន​កង្វល់​លើ​រូបគាត់ ហើយក៏​ជាការ​បង្ហាញ​នូវ​សេចក្តីស្នេហា​ដែល​ស្វាមី​របស់​អ្នកមានចំពោះ​រូបអ្នក ដើម្បីឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​ចំពោះ​រូបគាត់​ជានិច្ច មិនថាតែ​ការ​ឱប កាន់​ដៃ កៀក​ស្មា ឬ​ទង្វើ​អ្វី​ផ្សេងទៀត​ក៏ដោយ វា​ប្រៀបដូច ជា​ថ្ងៃ​ដែល​គាត់​បាន​ជួប​អ្នកនា​គ្រា​ដំបូង​ដូច្នោះដែរ។

3. គាត់​ព្រួយ​កង្វល់​នៅពេល​មានរឿង​រ៉ាវ​មិនល្អ​កើតឡើង​ចំពោះ​អ្នក

អ្នក​អាច​ពិសោធន៍​បាន​តាមរយ:អ​កប្ប​កិរិយា​របស់​ស្វាមី​អ្នកនៅពេល​កើតរឿង​រ៉ាវ​មិនល្អ​ចំពោះ​អ្នក ដូចជា គាត់​មាន​អារម្មណ៍​ខឹងនៅពេល​មាន​អ្នកណា​ធ្វើឱ្យ​អ្នក​ភ័យ​កង្វល់ ឬ​គាត់​មាន​អារម្មណ៍ឈឺចាប់​នៅពេល​ឃើញ​អ្នក​ឈឺ​ថ្កាត់ បើ​អាច​ជ្រើសរើស​បាន  គាត់ប្រាកដជា​ប្រមូលយក​អារម្មណ៍​ទុក្ខលំបាក​ទាំង​នោះមក​ទុក​នៅក្នុងខ្លួន​គាត់​ជំនួស​វិញ​មិន​ខាន។ គ្រាន់តែ​ប៉ុណ្ណឹង​ក៏​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ហើយ​ថា ស្វាមី​របស់​អ្នក​នៅតែ​ស្រឡាញ់ និង​ព្រួយបារម្ភពី​អ្នកជា​និច្ច មិន​ថា​អ្នករស់នៅ​ជាមួយគ្នា​មក​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ។

4. សេចក្តីសុខ​របស់​អ្នក​គឺ​សេចក្តីសុខ​របស់​ស្វាមី​អ្នក

បើ​អ្នក​ឃើញថា ស្វាមី​របស់​អ្នក​សប្បាយចិត្ត​ពេលដែល​ឃើញអ្នកមាន​សេចក្តីសុខ ហើយ​គាត់​ព្យាយាម​ធ្វើ​គ្រប់​វិធី ដើម្បីឱ្យ​អ្នកមាន​សេចក្តីសុខ​នោះ ចូរ​ជឿជាក់​ក្នុង​ចិត្ត​ចុះ​ថា ពាក្យ​ថា​ស្រឡាញ់របស់គាត់​នោះ​នៅតែ​ជាការ​ពិតជា​និច្ច ព្រោះ​បើសិនជា​ស្វាមី​របស់អ្នក​មិនមាន​អារម្មណ៍​បែប​ហ្នឹង​ទេនោះ​គាត់​ច្បាស់​ជា​មិនអាច​កុហកឬ​ធ្វើបែបនេះ​បានយូរ​អង្វែង​នោះឡើយ ហើយ​យើង​ក៏​ជឿថានារីៗគ្រប់រូប​ក៏​អាច​ដឹង​ពី​អារម្មណ៍​ទាំង​នោះបាន​តាមរយ:​សញ្ជាតិញ្ញាណ​របស់​ខ្លួន​​ស្រាប់​​ទៅហើយ​ដែរ។

5. អ្នក​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ជីវិត​រប​ស់គា​ត់

សញ្ញា​មួយទៀត​ដែល​បង្ហាញឱ្យឃើញថា ស្វាមី​របស់​អ្នក​នៅតែស្រឡាញ់​អ្នកជា​និច្ច​នោះ​គឺ ការដែល​គាត់​គិតថា អ្នក​គឺជា​ចំណែកមួយ​ដ៏​សំខាន់​របស់​ជីវិត​គាត់ និង​មិនអាច​មានជីវិត​រស់នៅ​តទៅទៀត​បានឡើយ បើសិនជា​គ្មាន​រូបអ្នក។ អ្នក​អាច​ពិសោធ​ន៍រកការពិត​លើ​ចំណុច​នេះ​បាន​តាមរយ:ការដែល​គាត់​នឹកឃើញ​អ្នក​មុនគេ​បង្អស់ នៅពេលដែល​កើតមាន​រឿងរ៉ាវ​អាក្រក់ ឬ​រឿង​ល្អ​ណាមួយឡើង ហើយ​មិន​ថា​គាត់​ចង់​រៀបចំ​ផែន​ការធ្វើ​អ្វីមួយ​ក៏ដោយ តែងតែមាន​រូបអ្នក​នៅក្នុង​អនាគត​របស់គាត់​ជានិច្ច និង​ផ្តល់នូវ​ភាពសំខាន់​ចំពោះ​អ្នកជា​ខ្លាំង ព្រោះតែ​គាត់​គិតថា អនាគត​របស់គាត់ គឺ​អនាគត​របស់​អ្នក​ហ្នឹងឯង។

ក្រៅពីនេះ ជួនកាល​ទោះជា​ស្វាមី​របស់​អ្នក​មិនបាន​សម្តែង​នូវសេចក្តី ស្រឡាញ់​ឱ្យ​អ្នក​បានឃើញ​យ៉ាង​ជាក់ច្បាស់​តាមរយ: ពាក្យសម្ដី ឬ​ទង្វើ ឬអ្វីៗដែល​ផ្សេង​ពី​សញ្ញា​ទាំង5ខាងលើនេះ​ក៏ដោយ ក៏សូមអ្នក​កុំអាល​យល់​ខុស​ថា គាត់​អស់​សេចក្តីស្នេហា​លើ​រូបអ្នកឱ្យសោះ ព្រោះ​គាត់​អាចជា​មនុស្ស​ដែល​មិនសូវ​ចេះ​បង្ហាញ​ពី​អារ​ម្មណ៍ និង​ទង្វើផ្សេងៗរបស់ខ្លួន​ក៏​អាច​ថា​បានដែរ ដូច្នេះ​អ្នក​មិនគួរសម្រេចសេចក្តី​ចំពោះ​ស្វាមី​របស់​អ្នក​តែ​លើ​សម្បក​ក្រៅ​នោះឡើយតែ​អ្នក​ត្រូវ​មើល​ឱ្យ​ជ្រៅ​ទៅដល់​ចរិត​និស្ស័យ​របស់គាត់ ដើម្បី​នឹង​បានរស់នៅ​ជា​គូគ្រង​នឹង​គ្នា​ប្រកបដោយ​សេចក្តីសុខ​រហូតដល់​ដ​ង្ហើ​ម​ចុងក្រោយរៀងៗខ្លួន៕

ប្រភព៖ lareine.com.kh

Comment