Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

របៀបមើលថែទាំស្បែកមុខសម្រាប់ស្ត្រីវ័យអស់រដូវ

29 03 2016 1459217413

ស្ត្រី​ទាំងអស់​នៅពេល​ឈានចូល​ដល់​វ័យ​អស់​រដូវ​ហើយ​នោះ  ភាពប្រែប្រួល​ដែល​កើតឡើង​យ៉ាងច្បាស់​គឺ បញ្ហា​ស្បែក​ដែល​រុះ​រោយស្រពោន​ស្រអាប់ មើលទៅ​លែង​ស្រស់ស្អាត​ភ្លឺ​ថ្លា​ដូច​ពីមុន​ទៀតហើយរហូត​ធ្វើឱ្យស្ត្រីៗជា ច្រើន​នាក់​ត្រូវ​ប្រញាប់​ស្វះស្វែង​រិះរក​វិធី​ជាច្រើន​មកមើលថែ​បំប៉ន​ស្បែក​យ៉ាង​ប្រញាប់។ ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​គន្លឹះល្អៗដែល​ជួយ​បំប៉ន និង​ថែទាំ​ស្បែក​មុខ​ឱ្យ​ស្អាត​ម៉ដ្ឋ​ថ្លា​មក​ជម្រាបជូនដូចខាងក្រោម​នេះ ៖

-មើលថែទាំ និង​បំប៉ន​ស្បែក​ឱ្យ​ស័ក្តិ​សមល្មម ដោយ​ការ​លាបគ្រី​ម​បំប៉ន​ដែលមាន​គុណសម្បត្តិ​ជួយ​ពន្យារ​ភាពចុះ​ទ្រុឌទ្រោម​របស់កោសិកា​ស្បែក និង​ស្តារ​សភាព​ស្បែក​ដែល​ជ្រាយ​យារ​ឱ្យ​តឹង​ស្មើ​ឡើងវិញ ដែលមាន​វីតាមីន A វីតាមីន C វីតាមីន E និង​ខ​ល​ឡា​ជេន។ ក្រៅពីនេះ​អ្នក​គួរ​លាប​គ្រី​ម​ការពារ​កម្តៅថ្ងៃ​ដែលមាន​ចំណែក​ផ្សំ​របស់ម៉​យ​ស្ជើ​រ៉ា​យ​ហ្ស័​រ និង​សារធាតុ​ពន្យារ​ការកើត​ស្លាកស្នាម ដើម្បី​ជួយការពារ​ការឡើង​ស្រអាប់​ខ្មៅ និង​ការពារ​មិនឱ្យ​កើត​ស្នាម​ជ្រួញ​យារនៅលើ​ស្បែក ដោយសារ​ត្រូវ​កម្តៅថ្ងៃ​ទៀតផង។

-សម្អាត​ស្បែ​កមុខ​ឱ្យ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច ដោយសារតែស្ត្រី​ស្ថិតក្នុង​វ័យ40ឆ្នាំ​ជាង​ភាគច្រើន​តែងតែ​ប្រើ​គ្រឿងសម្អាង ដើម្បីបិទបាំង​ស្លាកស្នាម​ជាប្រចាំ​រៀងរាល់ថ្ងៃ ទើប​ជាហេតុ​ធ្វើឱ្យ​ស្បែ​កមុខមើលទៅ​ចុះខ្សោយ និង​ងាយ​កើតមាន​ស្នាម​ជ្រីវជ្រួញ។ ដូច្នេះ​ដើម្បីកុំឱ្យ​ស្បែក​មុខ​កាន់​តែមាន​បញ្ហា​ខ្លាំង​ជាង​មុន​នោះ អ្នក​គួរប្រើ​ម្សៅផាត់មុខ​ដូចជា ម្សៅ​ទ្រនាប់ ឬ​ប៊ី​ប៊ី​គ្រី​ម​សាច់ស្តើងៗ បន្ទាប់ពីនោះពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ អ្នក​គួរ​ជូត​សម្អាត​ស្បែក​មុខ​របស់​អ្នកចេញដោយ​ការយក​សំឡី​ជ្រលក់​ទឹក​សម្រាប់​សម្អាត​ផ្ទៃមុខ​លាង​សម្អាត​គ្រឿងសម្អាង ហើយ​សឹម​ជូត​ចេញ​យ៉ាង​ថ្នមដៃ។

-គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ក្នុងខណៈ​ពេលដែល​អ្នក​កំពុងគេង​លក់ រាងកាយ​នឹង​បញ្ចេញ​សារធាតុ មេ​ឡា​ថូ​នី​ន និង​សារធាតុអេ​ន​ដូ​ហ្វ៊ី​ន ដែល​មាន​​ចំណែក​​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​ឡើង​ស្រស់ថ្លា​ភ្លឺរលោង និង​មើលទៅ​ក្មេង​ជាង​វ័យ។

-​ទទួលទាន​អាហារ​បំប៉ន​ស្បែក ដែលមាន​ដូចជា អាហារ​ពពួកបន្លែ និង​ផ្លែឈើ​ស្រស់​ពណ៌​បៃតង ពណ៌​លឿង និង​ពណ៌​ក្រហមដោយសារតែ​បន្លែ​ផ្លែឈើ​ទាំងអស់នោះ​សម្បូរ​ទៅដោយ​វីតាមីន សារធាតុរ៉ែ រួមទាំង​សារធាតុ​ប្រឆាំងនឹង​អនុ​មូល​ឥស្សរ: ដែល​ធ្វើឱ្យ​ស្បែក​ស្អាតស្រស់ថ្លា និង​មាន​ភាពយឺត​តឹង។

-​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ពីព្រោះ​ការទទួល​ទាន​ទឹក​មិន​ត្រឹមតែ​ជួយ​ចិញ្ចឹម​ប្រព័ន្ធ​ការធ្វើការងារ​របស់​រា​ង​កាយ​ឱ្យ​ដំណើរការ​ប្រក្រតីនោះទេ នៅ​ហុច​ផល​ល្អ​ដល់​ស្បែក​របស់​អ្នក​បាន​ទៀតផង ជួយ​ពន្យឺតភាព​ជ្រួញ​យារ​របស់​ស្បែក ថែមទាំង​ផ្លាស់ប្តូរ​ស្បែក​ដើម​ដែល​ធ្លាប់តែក្រៀម​ស្វិត​ឱ្យ​មើលទៅ​ស្រស់ស្អាត តឹង​ណែន មាន​សុខ​ភាពល្អ​មិនចាញ់​គ្រី​ម​បំប៉ន​ស្បែក​តម្លៃថ្លៃៗនោះឡើយ។

-ចៀសវាង​ពីអ្វី​ដែល​ធ្វើឱ្យ​ស្បែក​ក្រៀម​ជ្រួញ​មិន​ស្រស់ថ្លា ដូចជាការ​ដុស​សម្អាត​មុខខ្លាំងៗ ការ​ធុញថប់​មួម៉ៅ ការ​ទទួលទាន​ភេសជ្ជៈដែលមាន​ជាតិ​អាល់កុល និង​កាហ្វេ​អុ​ី​ន ដែលជា​កត្តា​បំផ្លាញ​នូវ​ភាពស្រស់ថ្លា​របស់​ស្បែក​ឱ្យ​ឆាប់​រុះ​រោយ និង​មើលទៅ​ចាស់​ជាង​វ័យ។

កុំ​រវល់​តែ​ឆ្លុះកញ្ចក់ ហើយ​អង្គុយ​ពិបាក​ចិត្តនឹង​បញ្ហា​ស្បែក​មុខ​តទៅទៀត​អី មក​នាំគ្នា​ចាប់ផ្តើម​មើលថែ​បំប៉ន​ស្បែក​ឱ្យ​ស្រស់ស្អាត​ចាប់ពីថ្ងៃនេះ​តែម្តង ក៏​មិនទាន់​ហួសពេល​ដែរ៕

ប្រភព៖ lareine.com.kh

Comment