Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ល្បិចងាយៗ ៣ យ៉ាងជំរុញអោយផ្តោតអារម្មណ៍ល្អលើការងារ

Productive

ធ្លាប់​មាន​អារម្មណ៍ថា​ខ្លួន​ឯង​ងងុយ​គេង​ខុស​រឿង​ទោះបី​ជា​ដេក​បាន​គ្រប់​គ្រាន់​ហើយ​ទេ?ធ្លាប់​មាន​អារម្មណ៍​ថាអត់​អារម្មណ៍ធ្វើ​ការ​ ហើយ​ម៉ោង​ដើរ​យឺត​ទៅៗ ដោយគ្មាន​អារម្មណ៍ចង់​ធ្វើ​អ្វីសោះមែន​ទេ ​? ដើម្បីដោះស្រាយ​បញ្ហា​នេះ អ្នក​ខ្លះ​ផឹក​កាហ្វេ​ ភេសជ្ជៈបង្កើន​ថាមពល​ សំរាប់​ទប់​នឹង​អារម្មណ៍ ខ្ជិល​ចអូស​ផ្សេងៗ ប៉ុន្តែ​ការ​អនុវត្ត​ល្បិច​ទាំង​បី នេះ​អាច​ជួយ​អោយ​មាន​អារម្មណ៍​ធ្វើ​ការ​ដោយ​មិន​ផឹកកាហ្វេ៖​

១. រក​​ជំនួយ​​ពី​ប្រភព​ពន្លឺ​​ធម្មជាតិ​៖​

អាច​ជ្រើស​រើស​ការអង្គុយ​ធ្វើ​ការងារ​នៅ​ជិត​បង្អួច ឬ​កន្លែង​ណា​ដែល​មាន​ពន្លឺថ្ងៃ​ចូល​ទៅច្រើន ឬ​ពេល​ខ្លះ​បើ​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខ្ជិល​ហើយ គួរ​សំរាក​ពីការ​ងារ​ហើយ​ដើរ​ចេញទៅ ក្រៅ ស្រូប​យក​ខ្យល់​ និង​ពន្លឺ​បរិយាកាស អោយ​ខ្លួន​ឯង​មាន​អារម្មណ៍​ស្រស់​ស្រាយ។ តែ​បើ​ខ្វះពន្លឺ​ថ្ងៃ ​ពេលខ្លះអាច​ប្រើ​អំពូល​ភ្លើង​តូច ជាជំនួយ​ម្តង​ម្កាល់​បាន ។​

២.​ កុំភ្លេចធ្វើ​លំហាត់​ប្រាណ​៖​

ការ​ធ្វើ​លំហាត់​​ប្រាណជាប្រចាំ​អាច​ធ្វើ​អោយ​រាង​កាយ ​មិន​ត្រឹម​តែ​ធ្វើ​អោយ​ដេក​ស្រួល​ នឹង​គ្រប់​គ្រាន់​ទេ តែ​វា​ធ្វើ​អោយ​រាង​កាយ​យើង​ស្រស់​ស្រាយ​ នឹង​អាច​ទ្រទ្រង់​ការងារ​បាន​ច្រើន។​ ដោយ​ហេតុ​វា​ធ្វើ​អោយ​យើង​ដេក​គ្រប់​គ្រង​ វា​ធ្វើ​អោយ​យើង​ប្រមូល​កំលាំង​សំរាប់​ពេល​ធ្វើ​ការ​។​

៣. រៀន​​ពី​ការ​​គ្រប់​​គ្រង​​អារម្មណ៍​​ស្រ្តេស​៖​

អារម្មណ៍ស្រ្តេស​ជា​អារម្មណ៍​ដែល​ធ្វើ​អោយ​មនុស្ស​ហត់​នឿយ​ ទោះបីមិន​ធ្វើ​អ្វីក៏ដោយ​ ហើយ​ទោះបី​ខំជំរុញ​ខ្លួន​យ៉ាង​ណា​ក៏​ពិបាកក្នុង​ការផ្តោត​លើ​ការ​ងារ​អ្វីមួយ​ដែលសំខាន់​ដែរ ដូច្នេះ​ត្រូវ​រក​វិធីកាត់​បន្ថយ​វាបើ​ដឹង​ថា​ខ្លួន​កំពុង​មាន​អារម្មណ៍បែប​នោះ ដូចជាជ្រើស​រើស​របប​អាហារ​សុខភាពដោយ​បាន​ត្រឹម​ត្រូវ រៀន​សមាធិ ធ្វើ​អារម្មណ៍អោយ​ស្ងប់ ហើយ​ទទួល​យក​នូវ​គំនិតវិជ្ជមាន​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ខ្លួន​មាន​ការ​រីកចំរើន។

ប្រភព៖ librarykhmer.com

Comment