Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

រឿង “សត្វឥន្រ្ទី និងក្រពើដណ្តើមដំរីគ្នាស៊ី”

1271165 roc4

មាននិទានមួយថា មានសត្វឥន្រ្ទីមួយនៅលើកោះកណ្តាលសមុទ្រ ហើយ មានក្រពើមួយធ្វើរូងនៅ លើកោះនោះផង។ សត្វឥន្រ្ទីនោះតែងទៅ ឆាប សត្វដំរីពីត្រើយសមុទ្រយកមកឆីនៅខាងរូងក្រពើ ជាប្រក្រតី។ ថ្ងៃមួយ ក្រពើមើលយល់ឥន្រ្ទីពាំដំរី និងឆី ហើយក្រពើនោះគិតក្នុងចិត្តថា “អញនឹង     ដណ្តើមសត្វដំរីពីឥន្រ្ទីមកឆី”។

លុះឥន្រ្ទីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគជារៀងរាល់ថ្ងៃនោះ ក្រពើនោះវារចេញពីរូង ឡើងទៅរកឥន្រ្ទី ហើយសួរថា “ ម្នាលឥន្រ្ទី! ម្តេចក៏ព្រះស្តែងមកលួចសាច់ដំរីពីអញមកធ្វើជាអាហារចឹង?” ឥន្រ្ទីឆ្លើយថា “ដំរីនេះ អញខំឆាបយកមកពីត្រើយសមុទ្រជាក់ប្រាកដ ទើបតែអម្បាញ់មិញ នេះឯង ម្តេចក៏ព្រះស្តែងថាអញលួចអាហារពីព្រះស្តែង?”។ ក្រពើ និង ឥន្រ្ទីវិវាទគ្នាប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមកពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្តឹងពោធិសត្វជាតាបសនៅទីនោះ។ ក្រពើ និងឥន្រ្ទីប្តឹងដោយ ដំណើរទីទៃៗ។ ក្រពើថា “ខ្ញុំខាំដំរីនឹងឆីនៅរូងខាងរូងលំនៅខ្ញុំ ឥន្រ្ទីនេះមក ដណ្តើមសាច់ដំរី និងយកឆីជាអាហារវា”។ ឥន្រ្ទីថា “ដំរីនេះ ខ្ញុំខំឆាបពីត្រើយ  សមុទ្រជាប្រាកដ ទើបតែមកដល់ ខ្ញុំគិតនឹងឆី ស្រាប់តែក្រពើនេះវារ ឡើងពីរូង ហើយចោទថា ខ្ញុំលួចចំណីអាហារពីវា” ទាំងនេះសូមព្រះ អង្គ ពិចារណាអោយខ្ញុំហោង។ ទើបតាបសមកមើលដល់ ទីកន្លែងដំរីឃើញតែ ស្នាមក្រចកឥន្រ្ទី ពុំឃើញមានចង្កូមរបស់ក្រពើឡើយ រួចព្រះអង្គយកក្រចក ឥន្រ្ទីមកផ្ទាប់មើលយល់ថាមែន។ តាបសថា “ឥន្រ្ទីនេះយល់ជាមានសាក្សី មែនពិត ឯក្រពើឥតសាក្សីអ្វីឡើយ” ទើបកាត់សេចក្តីនោះអោយ ក្រពើនោះ ចាញ់ឥន្រ្ទី។ តាបសកាត់សេចក្តីដូច្នោះ ហៅថា សុគតិគមនំហោង៕

គតិអប់រំក្នុងរឿង៖ ការកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌៕

Comment