Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ស្រមោចខ្លួនតូចចិត្តធំ

Images

ថ្ងៃមួយនោះ មានបុរសម្នាក់អង្គុយលេងនៅក្នុងសួនច្បារមុខផ្ទះរបស់គាត់។ ស្រាប់តែពេលនោះ គាត់បានប្រទះឃើញស្រមោចមួយហ្វូង កំពុងនាំគ្នាពាំ ចំណីទៅកាន់ជំរករបស់ពួកវា។

គាត់ចាប់អារម្មណ៍ទៅលើស្រមោចមួយក្បាល ដែលខំប្រឹងខាំលីស្លឹកឈើ ជ្រុះ ដែលមានទំហំធំជាងខ្លួនរបស់វា។ បុរសនោះសម្លឹងមើលឥតប៉ព្រិចភ្នែក ទៅលើស្រមោចមួយក្បាលនោះឡើយ។

វាប្រឈមមុខនឹងឧបសគ្គជាច្រើន នៅពេលដែលវាកំពុងធ្វើដំណើរទៅ ប៉ុន្តែវានៅតែខំខាំពាំស្លឹកឈើដ៏ធំនោះ ទៅយ៉ាងត្រដាប់ត្រដួស ដើម្បី យកទៅឲ្យដល់គោលដៅរបស់វា។

បុរសនោះតាមសម្លឹងមើលស្រមោចខាំពាំស្លឹកឈើនោះ រហូតដល់វាដើរដល់ រន្ធសំបុករបស់វា។ បើទុកណាជាស្លឹកឈើមានទំហំធំជាងមាត់រន្ធរបស់ វាក៏ដោយក៏វានៅតែរិះរកវិធីពាំស្លឹកនោះចូលទាល់តែបានសម្រេចដែរ។

បុរសនោះក៏លាន់មាត់សរសើរស្រមោចនោះថា​ ពិតជាឆ្លាតមែន ហើយថែម ទាំងពូកែអំណត់ និងតស៊ូពុះពារឧបសគ្គខ្លាំងណាស់។ ថ្វីត្បិតតែខ្លួនវាតូច ក៏ពិតមែន ប៉ុន្តែមហិច្ឆតា និងសេចក្ដីតស៊ូព្យាយាមរបស់វាខ្លាំងក្លាណាស់។

គំនិតអប់រំ៖ ជីវិតរបស់មនុស្សម្នាក់ៗ រមែងតែងតែជួបជាមួយឧបសគ្គ ប៉ុន្តែដើម្បីដើរឲ្យដល់គៅលដៅ ទាល់តែយើងម្នាក់ៗខំប្រឹងប្រែង។ បើចង់ទទួលបានភាពជោគជ័យ ទាល់តែយើងមានភាពអំណត់ និងសេចក្ដីតស៊ូ បូកផ្សំជាមួយនឹងភាពវៃឆ្លាតផងដែរ៕

 

 

Comment