Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

អ្វីដែលអ្នកត្រូវដឹងមុនសម្រេចចិត្តចូលរោងការ

Index

ជាការពិតណាស់ ការៀបមង្គលការជារឿងមួយដ៏សំខាន់ និងធំបំផុត នៅក្នុង ជីវិតរបស់មនុស្សយើងម្នាក់ៗ។ យើងមិនអាច រស់នៅតែឯកឯងបានទេ ព្រោះវាមិនមានភាពងាយស្រួលឡើយ នៅពេលដែលយើងឈឺថ្កាត់បានអ្នក ណាជួយមើលថែ ហើយនៅពេលចាស់បានកូនឯណាសម្រាប់ពឹងពាក់ ថ្វី ត្បិតតែយើងអាចសុំកូនអ្នកដ៏ទៃមកចិញ្ចឹមបានតែវាមិនអាចដូចកូនបង្កើត១០០%នោះទេ។ ទោះជាយ៉ាងណាក៏ដោយមុននឹងរៀបការយើងត្រូ​វគិតគូរឲ្យបានល្អិត ល្អន់ ជាមុនសិន។

ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកគួរដឹងមុនសម្រេចចិត្តរៀបមង្គលការ៖

១. ត្រូវមានការងារធ្វើ

ប្រសិនបើយើងគ្មានការងារធ្វើ យើងមិនអាចមានលុយសម្រាប់ ចិញ្ចឹម មនុស្សជាទីស្រលាញ់របស់ខ្លួនព្រមទាំងកូននោះទេ។ ម្យ៉ាងវិញទៀត យើងឃើញថាមានគូស្វាមីភរិយាយ៉ាងច្រើនមានជម្លោះនៅក្នុងគ្រួសារឬពេលខ្លះដល់ថ្នាក់ទៅលែងលះគ្នាទៅទៀតដោយសារតែជីវភាពខ្វះខាត។

២. សុខភាពល្អ

យើងគួរថែរក្សាសុខភាពរបស់យើងឲ្យបានល្អ ព្រោះថាប្រសិនបើយើងមាន ជម្ងឺណាមួយដែលមើលមិនជា វាអាចឆ្លងដល់ភរិយា ឬស្វាមីរបស់យើង ជាពិសេសអាចនាំទុក្ខវេទនាដល់កូនទៀតនៅថ្ងៃក្រោយ។ ម្យ៉ាងវិញទៀត ចំពោះមនុស្សស្រី ត្រូវមានសុខភាពមាំមួនទើបជាការប្រសើរ ព្រោះជា រឿងធម្មតាទេ នៅពេលដែលយើងរៀបការយើងប្រាកដជាប្រឈម មុខជាមួយនឹងការមានផ្ទៃពោះ ការប្រសូត្រកូនជាដើម។

៣. ទំនាក់ទំនងរវាងឪពុកម្តាយរបស់យើងនិងដៃគូរបស់យើង

ប្រសិនបើយើងស្រឡាញ់ដៃគូរបស់យើង តែឪពុកម្តាយរបស់យើងស្អប់ ឬមិនពេញចិត្តជាដាច់ខាត នៅពេលដែលរៀបការទៅក៏យើងមិនអាច ផ្តល់សុភមង្គលដល់ភាគីម្ខាងទៀតបានដែរ ព្រោះគេនឹងទទួល រងសម្ពាធពីការមិនចូលចិត្តទាំងនោះ។

៤. ព្យាយាមដឹងរឿងរ៉ាវរបស់គ្នាទៅវិញទៅមកឲ្យបានច្រើន

យើងមិនគួរលាក់បាំងគ្នាទេមិនថារឿងអ្វីក៏ដោយ​ព្រោះបើលាក់ បាំងមានន័យថាមិនមានការទុក​ចិត្ត​គ្នា វានាំឲ្យគ្មានសុភមង្គល។ លើសពីនេះទៅទៀត នៅពេលដែលយើងដឹងរឿងរ៉ាវ របស់គ្នា ទៅវិញទៅមកឲ្យបានច្រើន យើងក៏អាចធ្វើខ្លួនយ៉ាងណា ដើម្បីបំពេញ ចិត្តដៃគូរបស់យើង ហើយចៀសវាងចំណុចណាដែលគូស្នេហ៍ របស់យើង មិនពេញចិត្ត។

៥. ស្មោះស្ម័គ្រ

វិនាទីណាដែលអ្នកសម្រេចចិត្តថានឹងរៀបការជាមួយអ្នកណាម្នាក់អ្នកគួរតែផ្តាច់ឲ្យអស់នូវអារម្មណ៍​លួចស្រលាញ់អ្នកណាម្នាក់ ឬអារម្មណ៍ស្នេហាជាមួយនឹងសង្សារចាស់។ នេះជាប្រការសំខាន់បំផុត ព្រោះប្រសិនបើគូស្វាមីភរិយាណាដែលមិន ទាន់បានជម្រះអារម្មណ៍ទាំងនោះឲ្យបានដាច់ស្រឡះ នៅពេលដែល រៀបការហើយអាចមានការផិតក្បត់គ្នាបានយ៉ាងងាយ។

៦. ត្រូវចេះធ្វើរឿងធំឲ្យក្លាយជារឿងតូច

ជីវិតអាពាហ៍ពិពាហ៍តែងតែមានភាពរកាំរកូសខ្លះ ប្រៀបដូចជាចាន នៅក្នុងរាវអញ្ចឹងដែរ ដូច្នេះហើយ យើងគួរចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ត្រូវចេះធ្វើរឿងតូចឲ្យដូចជាគ្មានរឿង ហើយចេះធ្វើរឿងធំឲ្យក្លាយជារឿងតូច ទើបអាចមានសុភមង្គលពិតប្រាកដបាន៕

ប្រភព៖ អាឡាដាំង            

Comment