Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

តោះ! នាំគ្នាបង្កើតទម្លាប់ឱ្យកូនស្រឡាញ់ការអាន…

10 04 2017 1491793158

ការបង្ហាត់​កូន​ឱ្យមាន​និស្ស័យ​ស្រឡាញ់​ការអាន​សៀវភៅ លោកឪពុក​អ្នក​ម្តាយ​មួយចំនួន​ប្រហែលជា​អាច​នឹង​គិតថា ជា​រឿង​ដែល​ពិបាក​នឹងធ្វើ​បាន​ណាស់ រឹតតែ​សម័យនេះ​មាន​វត្ថុ​ជន្ល​ចិត្ត បង្អួត​ភ្នែកផ្សេងៗសម្រាប់​កូនតូច​ច្រើន​មែនទែន ដូចជា ទូរទស្សន៍ ហ្គេម​កុំព្យូទ័រ អៃ​ភែ​ដ ឬ​ការចេញ​ទៅលេង​ក្រៅ​ផ្ទះ​ទៀតផង​នោះ ទើប​ការអាន​សៀវភៅ​ក្លាយជា​រឿង​មួយ​ដែល​មិនសូវ​គួរឱ្យ​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​សម្រាប់​       ​​ក្មេង។ អ្វីដែល​រៀបរាប់​មក​ខាងលើ មិនមែនជា​រឿង​មិនល្អ​នោះទេ អាច​រាប់បាន​ថា​ជា​រឿង​ល្អ​ម្នាក់​មួយបែប តែ​យ៉ាងណាក៏ដោយ​លោកឪពុក​អ្នក​ម្តាយ​គួរតែ​បង្ហាត់​កូនតូច​ឱ្យ​ស្រឡាញ់​ចូលចិត្ត​ការអាន​សៀវភៅ ព្រោះ​​​ការអាន​សៀវភៅ​នឹងធ្វើ​ឱ្យ​កូន​មាន​សមាធិ​ខ្ពស់ ព្រោះ​នៅពេល​កូន​អាន​ហើយ កូន​នឹងត្រូវ​នាំយកមក​ហាត់​រិះគិត​ទៀតផង​ថា អ្វីដែល​អាន​ហើយ​នោះ​មានន័យ​យ៉ាងណា សៀវភៅ​ដែល​កំពុង​អាន​ត្រូវការ​ប្រាប់​យើង​ពីអ្វី?

វិធី​បង្ហាត់​ឱ្យ​កូន​ចូលចិត្ត​អាន​សៀវភៅ​មាន​ច្រើន​វិធី ឡា​រ៉ែ​ន នឹង​លើក​ឧទាហរណ៍​មក​ជម្រាបជូន​ដូចតទៅ៖

1-អាន​សៀវភៅ​ឱ្យ​កូន​ឃើញ​ញឹកញាប់ កូន​នឹង​ធ្វើតាម និង​ចង់​ធ្វើការ​ងារ​នោះ​រួមគ្នា​ជាមួយ​ឪពុកម្តាយ។

2-សាកល្បង​សង្កេត​មើលថា តើ​កូន​ចូលចិត្ត​សៀវភៅ​បែបណា ចូរ​រក​សៀវភៅ​បែប​ដែល​កូនចាប់​អារម្មណ៍​មកឱ្យ​អាន។

3-ឱ្យ​កូន​អាន​សៀវភៅ​ឱ្យបាន​ច្រើន​ប្រភេទ ដូចជា សៀវភៅ​រឿងនិទាន កីឡា តន្ត្រី និង​ទស្សនា​វ​ដ្តី ឬ​សារព័ត៌មាន​ជាដើម។

4-ឱ្យ​កូន​អាន​សៀវភៅ​ឱ្យស្តាប់ ហើយ​សឹម​បង្រៀន​ពី​វិធី​គិតថា តើ​សៀវភៅ​ដែល​អាន​នោះ ផ្តល់​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​អ្វី?

5-នាំ​កូន​ទៅ​បណ្ណាគារឬ​កន្លែង​លក់​សៀវភៅ ឱ្យ​កូន​បានជ្រើសរើស​សៀវភៅ​ដែល​ចូលចិត្ត​ដោយ​ខ្លួនឯង។

6-ប្រើ​វិធី​ជន្ល​បញ្ឆោត បង្កើត​លក្ខខណ្ឌ​ជាមួយ​កូន ដូចជា បើ​កូន​ចង់​មើល​ភាពយន្ត​តុក្កតា1ម៉ោង ប៉ា(ឬ​ម៉ាក់)ឱ្យមើល តែ​ត្រូវ​ប្តូរ​គ្នា​ដោយ​កូន​ត្រូវ​អង្គុយ​អាន​សៀវភៅ​រយៈពេល1ម៉ោង​វិញ​ដូចគ្នា​ដែរ។

7-ឱ្យ​រង្វាន់ អាចជា​វត្ថុ​អ្វីមួយ​ដែល​កូន​ចង់បាន និង​ដាក់​លក្ខខណ្ឌ​ជាមួយ​កូន​ថា ត្រូវតែ​អាន​សៀវភៅ​ឱ្យបាន​ប៉ុន្មាន​ក្បាល​ជាដើម។

8-កុំ​បង្ខំ​ឱ្យ​កូន​អាន​សៀវភៅ ព្រោះ​នឹងធ្វើ​ឱ្យ​កូន​តតាំង និង​ក្លាយជា​រឿង​ដែល​គេ​មិន​ចង់​ធ្វើ​តែម្តង។

9-រក​ពពួក​សៀវភៅ​រឿងនិទាន​ដែលមាន​រូបភាពស្អាតៗឱ្យ​កូន​បាន​មើល​តាំងពី​នៅតូចៗដើម្បីឱ្យ​កូន​ស៊ាំ​ធ្លាប់ និង​ចូលចិត្ត​អាន​សៀវភៅ​ដោយ​ឯកឯង។

ឧទាហរណ៍​ដែល​រៀបរាប់​មក​ខាងលើ​អាច​នៅ​មិនទាន់​អស់​ទេ​ចំពោះ​វិធី​បង្ហាត់​កូន​ឱ្យ​ក្លាយជា​អ្នកអាន ព្រោះ​នៅមាន​ច្រើន​ទៀត​ក្នុងការ​បង្ហាត់​ឱ្យ​កូន​ចង់​អាន​សៀវភៅ​ដោយ​ខ្លួនឯង​នោះ។ ឪពុកម្តាយ​ត្រូវ​ចេះ​តាម​សង្កេតមើល​កូន​ខ្លួនឯង​ផង​ថា តើ​គេ​ចូលចិត្ត​អ្វី និង​មិន​ចូលចិត្ត​អ្វី​ដោយ​សាកល្បង​រិះរក​វិធី​ណា​ដែល​ចូលគ្នា​ជាមួយ​កូន ហើយ​បើ​បាន​អាន​សៀវភៅ​រួមជាមួយ​គ្នា ទាំង​ប៉ា ទាំង​ម៉ាក់​ផង​នោះ ពិតជា​កិច្ចការងារ​ដែល​សប្បាយ​រីករាយ និង​មាន​សេចក្តីសុខ​ខ្លាំងណាស់​សម្រាប់​កូន៕

ប្រភព៖ lareine.com.kh

 

 

Comment