Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

វិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ!

13 1

នេះជាវិធីសាស្ត្របំបាត់អាការៈឈឺធ្មេញតាមបែបធម្មជាតិ ៖
1. ត្រួយត្របែក

- យកត្រួយត្របែក៣-៤សន្លឹក លាងឲ្យស្អាត

- ទំពារ រួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។

នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។

2. ម្រេច

- យកម្រេច ២-៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច

- ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។

3. ខ្ទឹមស

- កិនខ្ទឹមសឲ្យម៉ដ្ឋបន្តិច

- ដាក់នៅកន្លែងដែលឈឺ ៥នាទីនឹងបានធូរស្រាល។

វិធីបន្ថែមទៀត

- អាចកិនវាឲ្យម៉ដ្ឋ

- ដាំជាមួយទឹកសមល្មម មិនច្រើនពេក

- យកទឹកនោះមកខ្ពុរមាត់ ១ថ្ងៃ ២ ឬ ៣ដង នឹងបានកាត់បន្ថយការឈឺ។

ខ្ទឹមសផ្ទុកនូវសារៈធាតុ allicin ដែលអាចបំបាត់ការឈឺធ្មេញបាន។


***  វិធីខាងលើគ្រាន់តែអាចជួយបន្ថយការ​ឈឺចាប់ មួយរយៈពេលខ្លីប៉ុណ្ណោះ តែមិនអាចព្យាបាលមូលហេតុរបស់វា​ដែលជាបញ្ហានោះឡើយ សូមពិភាក្សាជាមួយពេទ្យធ្មេញដើម្បីទទួលបានការព្យាបាល។

ប្រភព៖ eangsophalleth.com

Comment