Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

អ្នកនឹងបរាជ័យអស់មួយជីវិត បើសិនជាអ្នកនៅតែកុហកខ្លួនឯងទាំង១០ ចំណុចនេះ

Clc0.ilustracna snimka

នៅពេលអ្នកនិយាយកុហកដល់ខ្លួនឯង, អ្នកកំពុងដាក់កំហិតកម្លាំងរបស់អ្នក សមត្ថភាពរបស់អ្នក ក្នុងការខិតខំនិងសម្រេចបានអ្វីមួយនៅក្នុងជីវិតរបស់អ្នក។ មនុស្សដែលចូលចិត្តកុហកខ្លួនឯងគឺដូចជាការរារាំងខ្លួន​​​​​​​​ឯង ឫជាឩបសគ្គនៃសមិទ្ធផលនៃភាពជោគជ័យអញ្ចឹងដែរ។ 

១. ខ្ញុំនឹងធ្វើវានៅថ្ងៃស្អែក

វាជាឃ្លាមួយដែលជារឿយៗអ្នកតែងតែនិយាយ អ្នកបណ្តោយពេលវេលាទុកចោល ហើយមិនបញ្ចប់អ្វីអោយហើយក្នុងថ្ងៃនេះ។ ប្រសិនបើអ្នកពិតជា ចង់សម្រេចបាននូវអ្វីមួយនៅក្នុងជីវិតចូរកុំខ្ជះខ្ជាយមួយថ្ងៃ មួយម៉ោង ឬមួយនាទីចោល បង្កើតបញ្ជីការងារត្រូវធ្វើហើយចាប់ផ្តើមភ្លាមៗ។ ក្នុងមួយថ្ងៃ កំណត់គោលដៃយ៉ាងហោចណាស់៣ដែលអ្នកចង់សម្រេច រួចធ្វើអោយហើយក្នុងមួយថ្ងៃ កុំបណ្តោយទុកវាចោល។

២. ខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់

នៅពេលដែលចង់ធ្វើអ្វីមួយ អ្នកតែងតែយកលេសថាអ្នកគ្មានពេល អ្នកមិនអាចធ្វើបានទេ ព្រោះវេលាខ្លីចាំពេលនេះពេលនោះ។ ប្រសិនបើអ្នកចង់ បានភាពជោគជ័យអ្នកត្រូវលះបង់ពេលវេលាឥតប្រយោជន៍ចោលដើម្បីធ្វើអ្វីផ្សេងដែលល្អ និងនាំអ្នកទៅរកភាពជោគជ័យ។

៣. ខ្ញុំហួសអាយុនឹងធ្វើវា

យើងយល់ថាអ្នកមិនបានកើតមកដោយមានជំនាញឬភាពជោគជ័យណាមួយ ហើយត្រូវការពេលវេលាច្រើនដើម្បីឈានទៅរកភាពជោគជ័យពិតនៅ ក្នុងជីវិត។ ពេលវេលាកាន់តែច្រើន កាន់តែយូរ នឹងជាឱកាសកាន់តែល្អសម្រាប់អ្នកឈានទៅរកភាពជោគជ័យ។ អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ។ ដើម្បីឈានទៅរកអ្វីទាំងនោះ អ្នកត្រូវកំណត់គោលដៅរបស់អ្នកអោយច្បាស់។ ធ្វើយ៉ាងណាដើម្បីឈានទៅរកភាពជោគជ័យ?

៤. ខ្ញុំគួរចាប់ផ្តើមពីចំនុចណា?

ខួរក្បាលរបស់អ្នកមិនមែនជាម៉ាស៊ីនទេ អ្នកមិនអាចដឹងឫសន្មត់ថាចាប់ផ្តើមពីចំនុចណាទេ។ ដូច្នេះអ្នកគួរតែចាប់ផ្តើមពីចំនុចណាមួយដែរអ្នកចូល ចិត្ត។ ជាមួយនឹងបុគ្គលិកលក្ខណៈ សុទិដ្ឋិនិយមនិងជំនឿតិចតួច អ្នកអាចនឹងដើរទៅបានឆ្ងាយ។

៥​. ខ្ញុំគ្មានភាពក្លាហាន

ដោយសារតែមានការភ័យក្លាយនឹងភាពបរាជ័យ និងការភ័យក្លាយក្នុងការបោះជំហានទៅរកភាពក្លាហាន អ្នកដណ្តប់វាឡើងដោយនិយាយកុហកខ្លួន អ្នកថាអ្នកមិនមានសមត្ថភាពក្នុងការសម្រេចអ្វីនោះទេ។ ប្រសិនបើអ្នកជាអ្នកជំនួញខ្វះភាពក្លាហាន វានឹងធ្វើអោយអ្នកប្រឈមនឹងបុគ្គលិករបស់អ្នក។ ការខ្វះភាពក្លាហានរបស់អ្នកធ្វើឱ្យអ្នកមិនបង្ហាញពីខ្លួនអ្នកនៅក្នុងទំនាក់ទំនង ហើយអ្នកអាចនឹងបាត់បង់អ្វីដែលសំខាន់បំផុតរបស់អ្នក។

៦. ខ្ញុំមិនឆ្លាតគ្រប់គ្រាន់

អ្នកប្រហែលជាគិតថាមនុស្សដែលទទួលបានជោគជ័យទាំងអស់សុទ្ធតែឆ្លាតវៃ ប៉ុន្ដែអ្វីដែលអ្នកមិនដឹងនោះគឺថា IQ របស់ពួកគេមានតែ 25% ប៉ុណ្ណោះនៃភាពជោគជ័យរបស់ពួកគេហើយ 75% ទៀតនៃភាពជោគជ័យរបស់ពួកគេបានមកពីការខិតខំប្រឹងប្រែង តស៊ូ និងឆន្ទៈដ៏រឹងមាំ។ មុននឹងធ្វើការសំរេចចុងក្រោយសូមព្យាយាមវាយតម្លៃសមត្ថភាពបណ្តាញរបស់អ្នកនិងបញ្ញាស្មារតីរបស់អ្នកអោយបានល្អ។

៧. ខ្ញុំគ្មានដើមទុកគ្រប់គ្រាន់

អ្នកកុហកខ្លួនឯង  ឫអាចគិតថា ភាពជោគជ័យនៃមហាសេដ្ធីនីមួយៗសុទ្ធតែត្រូវការប្រាក់យ៉ាងច្រើនដើម្បីចាប់ផ្តើមអាជីវកម្ម។ ចំណាយប្រាក់ច្រើនលើ គម្រោងជាក់លាក់មួយមិនបានធ្វើឱ្យអ្នកបានជោគជ័យនោះទេ ដូច្នេះ កុំបន្ទោសលុយដើម្បីជាប្រភពចម្បងនៃការបរាជ័យរបស់អ្នក។ វិភាគដល់កត្តាដ៏ទៃ ទៀតដែលអាចធ្វើអោយអ្នកជោគជ័យ រួមទាំងការកំណត់គោលដៅ និងការសម្រេចចិត្តផងដែរ។ មិនមែនមហាសេដ្ធីសុទ្ធតែមានប្រាក់ច្រើនដើម្បីចាប់ផ្តើមអាជីវកម្មទាំងអស់ទេ គ្រាន់តែគេយល់ពីរបៀបប្រើប្រាស់ធនធានរបស់គេបានត្រឹមត្រូវ។

៨.​ ខ្ញុំខ្លាចការផ្លាស់ប្តូរ

អ្នកកុហកខ្លួន​​ឯងថាអ្នកខ្លាចការផ្លាស់ប្តូរ ព្រោះការផ្លាស់ប្តូរជាភាពអសកម្ម។ ប្រសិនបើអ្នកគិតបែបនេះអ្នកមិនអាចជោគជ័យបានទេ។ ការផ្លាស់ប្តូរ កើតឡើងគ្រប់នាទី ឱកាសក៏អាចកើតមានគ្រប់នាទីដែរ ប្រសិនបើអ្នកមិនធ្វើទេ ដៃគូរប្រជែងរបស់អ្នកនឹងឆ្មក់ឱកាស។ បច្ចុប្បន្ននេះពិភពលោកគឺជា ពិភពជំនួញដ៏សកម្មមួយ បើមិនមានការផ្លាស់ប្តូរទេវានឹងកាត់បន្ថយនូវឱកាសនៃការសន្សំប្រាក់ឬការសម្រេចចិត្ដល្អរបស់អ្នក។

៩. ខ្ញុំត្រូវការសំណាង

អ្នកអាចកំពុងតែគិតថាអ្នកដែលជោគជ័យក្នុងជំនួួញទាំងអស់គឺត្រូវការសំណាងច្រើនជាងភាពតស៊ូ។ អ្នកគិតខុសហើយ ហើយប្រសិនបើអ្នករងចាំ សំណាងនោះឱកាសរបស់អ្នកគឺទាបខ្លាំងណាស់ ដូចដេកចាំការឈ្នះឆ្នោតអញ្ចឹងដែរ។ វាត្រូវការភាពក្លាហាន ប្រសិទ្ធិភាព ការប្តេជ្ញាចិត្ត និងចក្ខុវិស័យ ដើម្បីទទួលបានជោគជ័យនិងធ្វើឱ្យការងារសំណាង។

១០. ខ្ញុំនឹងមិនបរាជ័យ

មនុស្សភ័យខ្លាចនឹងបរាជ័យ ពួកគេភ័យខ្លាចថាវានឹងកាត់បន្ថយដំណើរជោគជ័យរបស់ពួកគេ។ ចាប់អារម្មណ៍បំផុតនោះគឺពួកគេមិនបានបោះបង់ចោលបរាជ័យឡើយ។  ពួកគេបានវិលត្រឡប់មកវិញរាល់ពេលដែលពួកគេបរាជ័យហើយបន្តប្រយុទ្ធដើម្បីគោលដៅរបស់ពួកគេ។ បរាជ័យគឺជាបទពិសោធន៍មួយដែលនឹងបង្រៀនអ្នកនូវមេរៀនជាច្រើន៕

ប្រភព៖ borantechnews.tk

Comment