Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

និទានអប់រំ​:​ វីយូឡុងចាស់

Img 2410

នៅផ្សារលក់របស់ចាស់មួយកន្លែង ម្ចាស់ហាងលក់របស់ចាស់បានយកវីយូឡុងចាស់មួយមកប្រកាសលក់ថា 

" វីយូឡុងចាស់មួយនេះលក់ក្នុងតម្លៃ ត្រឹមតែ30ដុល្លាប៉ុណ្ណោះ បើបងប្អូនណាចាប់អារម្មណ៍សូមអញ្ជើញចូលជាវ បាទ  " 

ពេលនោះមានបុរសម្នាក់ចូលមក ហើយចាប់លើកវីយូឡុងដែលមើលទៅទាំងចាស់ ទាំងទ្រុឌទ្រោមមួយនោះមកមើល 
ហើយគេសាកល្បងកូតមើល តែសំលេងរបស់វាពិតជាពិបាកស្តាប់ណាស់ 
ទើបគេសំរេចចិត្តដាក់វាចុះទៅកន្លែងដើរមវិញ ...... 

 ប្រហែលជាកន្លះម៉ោងក្រោយមក ម្ចាស់ហាងនោះ ក៏លើកវីយូឡុងដដែលនោះ រួចប្រកាសតម្លៃម្តងទៀតថា 
 
 "  វីយូឡុងចាស់មួយនេះលក់ក្នុងតម្លៃ ត្រឹមតែ15ដុល្លាប៉ុណ្ណោះ បើបងប្អូនណាចាប់អារម្មណ៍សូមអញ្ជើញចូលជាវ បាទ " 

ប៉ុន្តែក៏នៅតែគ្មានអ្នកចាប់អារម្មណ៍ដដែល រហូតដល់ម្ចាស់ហាងប្រកាសតម្លៃជាលើកទី 3ថា 

 "  វីយូឡុងចាស់មួយនេះលក់ក្នុងតម្លៃ ត្រឹមតែ3ដុល្លាប៉ុណ្ណោះ បើបងប្អូនណាចាប់អារម្មណ៍សូមអញ្ជើញចូលជាវ បាទ "  
............

ក្រោយពីប្រកាសបានបន្តិច ក៏មានលោកតាចាស់ជរាសក់សម្នាក់ ដើរមកឈប់់មុខហាងនោះ 
ហើយបានយកវីយូឡុងមកមើល នឹងប្រើកន្សែងដែលនៅនឹងដៃគាត់ជូតវាថ្នមៗយ៉ាងផ្ចិតផ្ចង់ដោយក្តីស្រលាញ់  មួយសន្ទុះក្រោយមកវីយូឡុងចាស់មួយនោះប្រែក្លាយទៅជាភ្លឺរលោងឡើងមួយរំពេច 

បន្ទាប់មកលោកតាជរាម្នាក់នោះ គាត់បានធ្វើការសារ៉េសំរួលខ្សែវីយូឡុងនោះម្តងមួយៗដោយយកចិត្តទុកដាក់ 
បន្ទាប់មកទៀត គាត់ក៏យកវាមកដាក់ពាក់លើស្មាកើយនឹងចង្ការរបស់គាត់ ហើយកូតវាជាភ្លេងចេញមក

សំលេងវីយូឡុង លឺចេញមកបានធ្វើអោយម្ចាស់ហាងចម្លែកចិត្តជាខ្លាំងពន់ពេក

" លោកតាអាចធ្វើវាបានដោយរបៀបណា ? " ម្ចាស់ហាងសួរទៅកាន់លោកតាជរាម្នាក់នោះ 

" គ្រប់យ៉ាងនៅលើលោកយើងនេះ សុទ្ធតែមានតម្លៃរបស់វាទាំងអស់ វាស្ថិតត្រង់ថាតើអ្នកណាជាអ្នកមើលឃើញតម្លៃវាតែប៉ុណ្ណោះឯង "  
លោកតាជរាម្នាក់នោះឆ្លើយតបទៅកាន់ម្ចាស់ហាង 

" លោកតាជួយកូតវីយូឡុងអោយខ្ញុំម្តងទៀតបានទេបាទ ? " 
 
លោកតាជរាម្នាក់នោះក៏ងក់ក្បាល រួចក៏បន្លឺសំលេងវីយូឡុង អោយអ្នកដែលមកទិញរបស់នៅផ្សារនោះស្តាប់ 
 
....
" ខ្ញុំហ៊ានអោយ ៣០ ដុល្លាស្មើនឹងតម្លៃប្រកាសលើដំបូង ដើម្បីទិញយកវីយូឡុងមួយនេះ  " អតិថិជនម្នាក់បាននិយាយឡើង 

" ខ្ញុំហ៊ានអោយ ៦០ ដុល្លាច្រើនជាងតម្លៃប្រកាសលើដំបូង ដើម្បីទិញយកវីយូឡុងមួយនេះ  " អតិថិជនម្នាក់ទៀតបានប្រកាសបន្តមក 

" ខ្ញុំហ៊ានអោយ ១២០ ដុល្លា ដើម្បីទិញយកវីយូឡុងមួយនេះ
ប្តីខ្ញុំពិតជាស្រលាញ់វាជាក់ជាមិនខាន   " អតិថិជនម្នាក់ទៀតបានប្រកាសបន្ត
.
.

រហូតដល់ចុងក្រោយវីយូឡុងនេះត្រូវលក់ក្នុងតម្លៃ ១៥០ដុល្លា

**************************

ជនជាតិជីហ្វ (Jew) មានទស្សនៈថា 

មនុស្សគ្រប់រូបប្រៀបដូចជាវីយូឡុង អារម្មណ៍របស់អ្នកគ្នាប្រៀបដូចជាខ្សែវីយូឡុង 
ប្រសិនបើអ្នកសារ៉េសំរួលវាត្រឹមត្រូវបានល្អ នោះនឹងគ្មានអ្នកណាហ៊ានមើលស្រាលអ្នកជាក់ពុំខាន 

វីយូឡុងចាស់មួយ ពេលដែលវាស្ថិតក្នុងដៃរបស់តន្ត្រីករល្បីម្នាក់នោះវានឹងក្លាយជាវីយូឡុងដែលមានតម្លៃថ្លៃមួយ 
ប៉ុន្តែផ្ទុយមកវិញ ប្រសិនបើវាស្ថិតនៅក្នុងហាងលក់របស់ចាស់ៗវិញនោះ នោះវានឹងមិនខុសអ្វីពីវីយូឡុងធម្មតានោះទេ មិនអាចទទួលសូម្បីតែតម្លៃសមរម្យមួយ 

សេះមួយក្បាល ពេលដែលវានៅជាមួយអ្នកស្រែចំការ តម្លៃរបស់វាបានត្រឹមតែជាសត្វពាហានៈមួយក្បាលសំរាប់ដឹកជញ្ជូនភោគផលប៉ុណ្ណោះ 

ប៉ុន្តែនៅពេលដែលវានៅជាមួយមេទ័ព នោះវានឹងក្លាយទៅជាសេះអ្នកប្រយុទ្ធ ជាមិត្តស្លាប់រស់របស់មេទ័ព ហើយតម្លៃរបស់វាគឺជាសេះចម្បាំងដ៏អស្ចារ្យ ។ 

ដើម្បីស្វែងរកឧត្តមភាពនៃជីវិត ត្រូវទៅកន្លែងដែលគេស្គាល់តម្លៃខ្លួនឯង
 
ហើយកុំមើលងាយសមត្ថភាពខ្លួនឯង នៅពេលដែលអ្នកមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់លាស់ ព្រោះពេលដែលអ្នកស្គាល់ពីខ្លួនឯងច្បាស់លាស់់ នោះអ្នកនឹងដឹងថាអ្នកគួរទៅកន្លែងណាដើម្បីអោយសក្តិសមបំផុត ៕

****
ប្រែសំរួលដោយ ព្រះចន្ទ - La Lune

Comment