Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ហេតុអ្វីបានជាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច?

Angkorwat1000yearoldviewwest

ស្តាប់សម្លេង:

ប្រាសាទអង្គរវត្តដែលសាងសង់បែរមុខទៅទិសខាងលិច នោះមានហេតុផលជាច្រើនដូចខាងក្រោមនេះ៖

អង្គរវត្តជារាជធានីតូចមួយដែលស្ថិតនៅចំណុះរាជធានីធំគឺ យសោធរបុរៈត្រង់ភាគអាគ្នេយ៍។ ដូចនេះបើតាមក្បួនរៀបចំទីក្រុងអង្គរវត្តដែលជាក្រុងតូចក្នុងរណបក្រុងធំដាច់ខាតត្រូវតែបែរមុខទៅរកក្រុងធំ​គឺបែរមុខទៅទិសខាងលិចទើមសមរម្យ។

អង្គរវត្តត្រូវបានសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះនារាយណ៍ដែលជាអាទិទេពនៅទិសបច្ចឹម ព្រោះព្រះបាទសុរិយវរ្មន័ជាក្សត្រគោរពព្រះនារាយណ៍(ព្រះវិស្ណុ) រួចក្លាយខ្លួនជាអាទិទេពដោយសន្មតក្រោយការចូលទីវង្គត ដូចមានបញ្ជាក់ក្នុងមរណនាមថា  “ព្រះបរមវិស្ណុលោក”។

តាមរឿងព្រេងខ្មែរបានបញ្ជាក់ថា អង្គរវត្តនេះត្រូវបានកសាងឡើងដោយព្រះវិស្ណុការតាមការបញ្ជាររបស់ព្រះឥន្ទ្រដើម្បីថ្វាយចំពោះព្រះកេតុមាលាដែលជាក្សត្រមានដើមក៉ណើតនៅឋានសួគ៍ ហើយត្រូវព្រះឥន្ទ្រចាត់ឲ្យមកយកកំណើតនៅស្ថានមនុស្សលោក។

ជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២ “ទិសខាងលិចតំណាងមរណភាព”។

លក្ខណភូមិសាស្ត្រនៅខាងកើតអង្គរវត្តចង្អៀតនឹងដងស្ទឹងសៀមរាប គ្មានទីធ្លាសម្រាប់រៀបចំពិធីផ្សេងៗបាន៕

 

Comment