Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

មូលហេតុដែរបុរសមិនគួរទុកពុកចង្ការ

218

ស្តាប់សម្លេង:

នៅពេលដែលមនុស្សស្រីម្នាក់ថើបបុរសម្នាក់ដែលមានពុកចង្កានាងនឹងមានហានិភ័យអាចមានជំងឺផ្តាសាយព្រោះតែបាក់តេរីនៅក្នុងនោះ។

បុរសជាច្រើនពេញចិត្តពុកចង្ការ ប៉ុន្តែអ្នកជំនាញបានព្រមានថាពុកចង្ការជាជម្រកនៃរាប់ពាន់បាក់តេរីដែលបង្កគ្រោះថ្នាក់។

នេះបើយោងតាមក្រុមប្រឹក្សាយោបល់មជ្ឈមណ្ឌល Birmingham, ពុកចង្កានិងពុកមាត់ច្រើនពេកអាចបណ្តាលអោយឆ្លងជំងឺស្បែកនិងបាក់តេរីទៅអ្នកដទៃ។ ពុកមាត់និងចង្ការមានទម្រង់ដូចដំបូលផ្ទះជាមួយនឹងស្រទាប់បន្តបន្ទាប់គ្នា។រចនាសម្ព័ន្ធបែបនេះដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់បាក់តេរីរស់នៅនិងវិវត្តខ្លួន។

ជាពិសេសសម្រាប់អ្នកដែលមានទំលាប់ស្បូតពុកចង្ការបាក់តេរីអាចផ្លាស់ទីងាយស្រួលតាមរយៈដៃទៅមាត់និងមុខ។ អាហារមួយចំនួននៅជាប់នឹងពុកចង្ការដែលបណ្តាលឲ្យមានក្លិនអាក្រក់។ភស្តុតាងខាងវិទ្យាសាស្រ្តបានបង្ហាញថានៅពេលដែលក្មេងស្រីម្នាក់ថើបបុរសម្នាក់ដែលមានពុកចង្ការ នាងនឹងមានហានិភ័យនៃជំងឺផ្តាសាយបង្ករដោយបាក់តេរី។

នេះបើយោងតាម Daily mail ចាប់តាំងពីឆ្នាំ 1960 លោក Manuel Bareito - អ្នកជីវសាស្ត្រក្នុងយោធាអាមេរិកម្នាក់ធ្វើការស្វែងយល់អំពីលទ្ធភាពនៃការរីករាលដាលបាក់តេរីនៅលើពុកចង្ការ​និងមាត់។ លោកបានបង្ហាញការពិសោធន៍ដោយការចាក់បាក់តេរីទៅក្នុងពុកចង្ការរបស់មនុស្សម្នាក់។ បន្ទាប់មកគាត់បានសម្អាតពួកគេ។ ការពិសោធន៍បានបង្ហាញថាបើទោះបីជាពុកចង្កានេះគឺស្អាត ប៉ុន្តែបាក់តេរីដែលនៅរស់រានមានជីវិតនិងអាចឆ្លងទៅមនុស្សផ្សេងទៀត។ លោកសាស្រ្តាចារ្យAnthony Hiltonនៃសាកលវិទ្យាល័យ Aston​ប្រទេសអង់គ្លេសក៏បានទទួលស្គាល់លទ្ធផលនេះ។

លោកសាស្រ្តាចារ្យ Hilton បានបន្ថែមថាកិច្ចពិភាក្សាគ្នាអំពីពុកចង្ការដែលនឹងមិនត្រូវបានបញ្ចប់នៅក្នុងភាពថែរក្សាអនាម័យពេលបរិភោគអាហារនោះទេ។ ភស្តុតាងជាច្រើនបានបង្ហាញថានៅលើស្បែកមនុស្សធម្មតាមានតិចជាង 20.000 បាក់តេរី។ បាក់តេរីដែលមានលក្ខណៈស្រដៀងគ្នានឹងបាក់តេរីនៅក្នុងពុកចង្ការហើយពួកគេមិនប៉ះពាល់ដល់សុខភាពទេ។

Comment