Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ផ្សារ​ទំនើប​ក្រោម​ដី​ដំបូង​គេ​នៅ​កម្ពុជា នឹង​បង្ហាញខ្លួន​ក្នុងពេល​ឆាប់ៗ​នេះ​

Naga city walk 2

ផ្សារ​ទំនើប​ដែល​ស្ថិតនៅក្រោម​ដី នឹង​បង្ហាញ​រូបរាង​កណ្តាល​រាជធានី​ភ្នំពេញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។​

​ផ្សារ​នេះ ត្រូវគេ​ឲ្យ​ឈ្មោះថា Naga city walk ដែល​វា​ស្ថិតនៅក្នុង​គម្រោង​សាងសង់​របស់​សណ្ឋាគារ​ណាហ្គា និង​ណាហ្គា​ទី​២។​

Naga city walk ត្រូវ​ចាត់ទុកថា ជា​មជ្ឈមណ្ឌល​ទំនិញ ស្ថិតនៅក្រោម​ដី និង​ស្រប​បណ្តោយ​កាត់​ទីតាំង​សណ្ឋាគារ និង​ណាហ្គា​ទី​១ ឆ្ពោះទៅកាន់​សណ្ឋាគារ និង​ណាហ្គា​ទី​២ ដោយ​ផ្សារ​ទំនើប​នេះ នឹងត្រូវ​បែងចែក​ជា​៣​តំបន់ រួមមាន តំបន់​លក់ទំនិញ​មិន​ជាប់ពន្ធ​, តំបន់​លក់ទំនិញ​ផលិត​ក្នុងស្រុក និង​ផលិតផល​ចិន និង​ចុងក្រោយ​មាន​ហាង​លក់ទំនិញ​យីហោ​អន្តរជាតិ​ល្បីៗ៕

ប្រភព៖khmerallday

Comment