Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ប្រជាជនវៀតណាមផ្ញើរសារប្រាប់ប្រជាជនខ្មែរឲ្យប្រយ័ត្នប្រយែងចំពោះសុខភាពផង

Parche fish july 20

ថ្មីៗ​នេះ​នៅ​ប្រទេស​វៀតណាម ​មាន​ភាព​ល្បី​គគ្រឹក​គគ្រែង​ជាច្រើន​ករណី​ជុំវិញ​បញ្ហាម្ហូប​ចំណី​អាហារ​ដែល​គ្មាន​គុណភាព​ ជាក់​ស្ដែង​ដូចជា​៖ បញ្ហា​សាច់​បង្គារ​ ក្ដាម​ សាច់​ជ្រូ​ក បន្លែ​ នំកញ្ចប់​ និងគ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​ទៀត​ ។ សម្រាប់​ពត៌​មានក្ដៅៗ​នាពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ​ មាន​ប្រជា​ជន​ជា​ស្រ្តី​វៀត​ណាម​ម្នាក់​ បាន​ថតវីដេ​អូខ្លី​មួយ​ដែល​បង្ហាញ​អំពី​គុណ​ភាព​សាច់​មឹក​ស្រស់​ដែល​គេបាន​ជាវ​មក​ពីផ្សារ​ថ្មីៗ​ ។ អ្វីដែល​ចម្លែក​នោះ​គឺនៅ​ក្នុង​សាច់​មឹក​ស្រស់ៗ​ទាំង​នោះ ​មាន​ពោរ​ពេញ​ទៅ​ដោយ​សត្វ​អៀន​ និងតេញ៉ា​ វារយ៉ាង​រវើក​ ។ ក្នុង​វីដេអូនោះ​ដែរ​ ស្រ្តី​វៀត​ណាម​នោះ​បាន​និយាយ​ប្រាប់ថា​៖ “នេះ​គឺជាមឹក​ដែល​ខ្ញុំបាន​ទិញមក​ពីផ្សារ​ថ្មីៗ​ ស្រាប់​តែ​ឥលូវ​ខ្ញុំវះ​វាមើល​ ឃើញ​សុទ្ធ​តែ​អៀន​សៗ​ បែបនេះ ។ ដូច្នេះសូមបងប្អូនវៀតណាម ក៏ដូចជាបងប្អូនខ្មែរទាំងឡាយដែលងាយរងគ្រោះដោយសារចំណីអាហារ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច” ។

វីដេអូអំពីមឹកស្រស់៖

 

មិន​មែន​មាន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ​ដែល​ជាតួ​អង្គ​កំពុង​រង​គ្រោះ​ដោយ​សារ​ចំណី​អាហារ​ខ្វះគុណភាព​ សូម្បី​តែ​ប្រជាជន​វៀត​ណាម​ដែល​រស់​ក្នុង​ទឹក​ដីដែល​តែង​តែ​នាំ​ចេញ​ស្បៀង​អាហារ​ទៅកាន់​ប្រទេស​កម្ពុជា​ហ្នឹង​ ក៏ទទួល​រង​គ្រោះ​ដោយ​សារ​ចំណី​អាហារ​ក្លែង​ក្លាយ​ ឬខ្វះ​គុណ​ភាព​មិនស្ទើរ​ដែរ​ ។ ក្នុង​ករណី​ស្រដៀង​គ្នានេះ​មួយ​ទៀត​ដែរ ​មាន​ស្រ្តី​ជនជាតិ​វៀតណាម​ម្នាក់ទៀត​ ក៏បាន​បង្ហោះ​វីដេ​អូមួយ​ ដែល​និយាយ​អំពីគុណ​ភាព​សាច់មឹក​ដូចគ្នា​ដែរ​ ប៉ុន្តែ​មឹក​ដែល​គាត់​ទិញ​មកពី​ខេត្ត​ព្រះ​ត្រពាំង​ ដែល​ជាទឹក​ដីខ្មែរ​កម្ពុជា​ក្រោម​ជាប់​មាត់​សមុទ្រ​នោះគឺ​ជាមឹក​ក្រៀម​ ។ មឹកក្រៀម​ដែល​គាត់​ធ្វើការ​ពិសោធ​នោះ ​មានលក្ខណៈ​ដូចជា​កៅស៊ូ​អិញ្ចឹង​គឺយឺត​ ស្វិត​ ហែក​មិន​ចេញ​ពីគ្នា​ឡើយ​ ។ លើស​ពីនេះ​ទៅ​ទៀត ​នៅ​ពេល​ដែល​គា​ត់យក​វាទៅដុត ​មឹក​ក្រៀម​នោះរួញ​ដូច​ជាជ័រកៅ​ស៊ូ​អញ្ចឹង​ ។

វីដេ​អូអំពី​មឹក​ក្រៀម៖​ 

អត្ថបទ៖ 

http://www.cool1007.com

Comment