Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ហេតុអីស្រ្តីទើបឆ្លងទន្លេ គួរឈប់អាំងភ្លើង

1

ការសម្រាលកូនខ្ចី ហើយឆ្អើរលើភ្លើង ដើម្បីកំដៅខ្លួន អោយបាត់រងា ដោយសារការអស់ឈាមពីខ្លួន ពេលសម្រាលនោះ អាចបង្កគ្រោះថ្នាក់ ដល់សុខភាពនិងដល់ជីវិត ទាំងម្តាយទាំងទារក ព្រោះថា ភ្លើងឱសឬភ្លើងធ្យូង នឹងបញ្ចេញចំហាយ ឧស្ម័នមោនោអុកស៊ីដ គ្មានក្លិនគ្មានពណ៌ ដែលអាចធ្វើអោយខួរក្បាលឈប់ធ្វើការទាន់ហន់។

នៅទីហប់ ពុំសូវមាន ការផ្លាស់ប្តូរខ្យល់អាកាស, ម្តាយនិងទារក អាចស្រូបឧស្ម័នច្រើន ហើយអាចមានឱកាស ទទួលគ្រោះថ្នាក់ ដល់ជីវិត កាន់តែច្រើនដែរ ដោយការស្រូបឧស្ម័នពុល តាមរយៈការដកដង្ហើម។

ខ្មែរយើង ពីជំនាន់ដើម ដែលពុំបានទទួលការសិក្សា ជ្រៅជ្រះ ច្រើននិយមនិយាយ ថា ការស្លាប់របស់ស្ត្រីសរសៃខ្ចី កំពុងអាំងភ្លើង គឺមកពីត្រូវ ពិសព្រាយក្រឡាភ្លើង។

អ្វីដែលល្អប្រសើរបំផុត ដែលយើងអាចធ្វើបាន ជំនួសការអាំងភ្លើង ដើម្បីកំដៅខ្លួនស្ត្រីសរសៃខ្ចី គឺយើងដុតថ្ម ឬ ដាំទឹកក្តៅច្រកដប ហើយរុំក្រណាត់ជីត ទើបយកមកអោយ ស្រ្តីជាម្តាយយកសង្កត់ពោះ ដាក់ភ្ងំបាតជើង និងភ្ងំខ្នងជាដើម។ ពេលនោះ នាងនឹងបាត់រងា ដូចគ្នានឹងអាំងភ្លើងដែរ ហើយស្ត្រីនិងទារក អាចឆ្លងផុតគ្រោះថ្នាក់ផង។

សូមជួយចែករំលែក វិធីថែរក្សាសុខភាពស្ត្រីនិងទារក និងផ្តល់ការអប់រំល្អៗ អោយឳពុកម្តាយទាំងឡាយ បានជ្រាបគ្រប់ៗគ្នា។

ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

Comment