Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

សាច់ក្រពើដោតចង្កាក់ប្រឡាក់គ្រឿង កំពុងពេញនិយមនៅប្រទេសចិន

Crocodile kebabs2

ចិន៖ បុរសជនជាតិចិនម្នាក់មកពីខេត្ត Shenyang ថ្មីៗនេះបានបើករបរអាជីវកម្មមួយ ដ៏គួរឲចាប់អារម្មណ៍ដោយ យកសត្វក្រពើមកវះយកសាច់ ហើយដោតវាទៅនឹងចង្កាក់ដើម្បីលក់ឲទៅអ្នកដែលចង់សាក។ ក្រោយពីឃើញអាហារបែបថ្មីនេះតាមអ៊ីនធើណេតភ្លាម មនុស្សម្នាជាច្រើនបាននាំគ្នាសម្រុកមកទិញ និងភ្លក់មើលរសជាតិថ្មីនេះភ្លូកទឹកភ្លូកដី ព្រោះតែរាល់ថ្ងៃនេះសាច់គោ សាច់ជ្រូក សាច់មាន់បរិភោគឡើងទ្រលាន់ហើយ។

ក្រពើដែលគាត់លក់នោះ គឺសុទ្ធតែស្រស់ៗដោយគាត់ដាក់វានៅរស់ ដើម្បីបង្ហាញគេឯងតែម្ដង។ នៅពេលដែលមានគេទិញ គាត់វះក្រពើនោះហើយយកសាច់ចេញមកដោតចង្កាក់ រួចលាយគ្រឿងដាក់អាំងភ្លាមៗដោយលក់ក្នុងមួយចង្កាក់តម្លៃត្រឹមតែ២០យ័នតែប៉ុននោះ។ ចំណែកឯអ្នកខ្លះគាត់មក ដើម្បីទិញផង និងដើម្បីបានចាប់កាន់ និងប៉ះសត្វក្រពើដែលនៅរស់ផង ថតរូបទុកជាអនុស្សាវរីយ៏មុននឹងស៊ីវា។

គួររំឮកដែរថា កាលពីមុនសាច់ក្រពើគឺជាសាច់ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន។ ប៉ុន្ដែចាប់តាំងពីឆ្នាំ២០០៣មក សាច់ក្រពើត្រូវបានរដ្ឋាភិបាលដាក់ឲក្លាយទៅជាសាច់ដែលអាចបរិភោគបានធម្មតាដូចសាច់ឯទៀតដែរ រហូតដល់មានកសិករខ្លះគាត់បានសុំការអនុញ្ញាតិ ឬអាជ្ញាប័ណ្ណដើម្បីចិញ្ចឹមក្រពើលក់ទៀតផង។


ប្រភព៖ ខ្មែរណូត shanghaiist

Comment