Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ផ្ទះល្វែង​របស់​រដ្ឋ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៦ តម្លៃ ២៥០០០ ទៅ ៣​ម៉ឺន​ដុល្លារ​

Gggg

ភ្នំពេញ៖ គម្រោង​លំនៅឋាន​សាធារណៈ សម្រាប់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម និង​ទាប និង​មន្ត្រីរាជការ ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ការសិក្សា នឹង​ចាប់ផ្តើម នៅ​ចុងឆ្នាំ​២០១៦​នេះ​។ ផ្ទះល្វែង​ក្នុង​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​នោះ នឹងមាន​តម្លៃ​ចាប់ពី ២៥០០០ ដុល្លារ ទៅ ៣០០០០ ដុល្លារ ក្នុងផ្ទះ ១ ល្វែង​។​
លោក ស៊ា រិទ្ធី ប្រធាន​ក្រុមហ៊ុន World Bridge International ដែល​ត្រូវ​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​គម្រោង​លំនៅឋាន​សាធារណៈ បាន​ប្រាប់​អ្នកកាសែត កាលពី​ចុង​សប្តាហ៍​មុន​ថា គម្រោង​លំនៅឋាន​សាធារណៈ នៅពេលនេះ​គឺ​នៅក្នុង​ដំណាក់កាល​សិក្សា ហើយ​ការអភិវឌ្ឍ​គម្រោង​ទីមួយ នឹង​ចាប់ផ្តើម​ការសាងសង់រ​បស់​ខ្លួន នៅក្នុង​ខែតុលា ឬ​ខែវិច្ឆិកា ឆ្នាំនេះ ។
លោក បាន​ឲ្យ​ដឹងថា មាន​គម្រោង​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​សាធារណៈ  និង​គម្រោង​នីមួយៗ​អាច​នឹងមាន​រយៈ​ពីរ​ឆ្នាំ សម្រាប់​ការសាងសង់​បញ្ចប់​។​
លោក រិទ្ធី បាន​ថ្លែងថា "​គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប និង​មន្ត្រីរាជការ ដោយសារ​មានតម្លៃ​សមរម្យ​"​។​
លោក រិទ្ធី បាន​ថ្លែងថា "​តម្លៃ​ចាប់ផ្តើម​ពី ២៥០០០ ដុល្លារ ទៅ ៣០០០០ ដុល្លារ​ក្នុង​មួយ​ល្វែង ហើយ​យើង​នឹងមាន​ជំនួយ​ហិរញ្ញវត្ថុ សម្រាប់​ពួកគាត់ ដើម្បី​មានលទ្ធភាព​ទិញ​ផ្ទះ​នៅក្នុង​គម្រោង​នេះ​"​។​
ទោះយ៉ាងណា លោក​មិនបាន​បញ្ជាក់​ពី​កន្លែង​សម្រាប់​ការអភិវឌ្ឍន៍​ទេ ដោយ​លោក​ហាក់​មានការ​ព្រួយបារម្ភ​អំពី​ការ​ប៉ោង​តម្លៃ​ដី នៅ​ទីតាំង​នោះ​។​
ចំណែក​លោក បេង​ហុង សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក​នៃ​នាយកដ្ឋាន​លំនៅឋាន​របស់​ក្រសួង​ក្រសួង​រៀបចំ ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ទទួលខុសត្រូវ​សម្រាប់​ការ​រចនា និង​អនុវត្ត​គោលនយោបាយ លំនៅឋាន​សាធារណៈ មិន​ធ្វើការ​អត្ថាធិប្បាយ​អំពី​ថា​តើ​រដ្ឋាភិបាល​ផ្តល់​ដី​សម្រាប់​ ការអភិវឌ្ឍ ឬក៏​អត់ ដោយ​និយាយថា លោក​មិនមាន​ព័ត៌មាន​លម្អិត​អំពី​គម្រោង​នេះ​។​

​អ្នកជំនាញ​ អចលនទ្រព្យ​និយាយថា គម្រោង​នេះ នឹង​ជួយ​សម្រួល​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម និង​ទាប និង​ម​ន្រី្ត​រាជការ​ដើម្បី​មានលទ្ធភាព​ទិញ​ផ្ទះ និង​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​។​

​លោក ច្រឹ​ក សុខ​នី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Mekong ស្វាគមន៍​ចំពោះ​គម្រោង​នេះ ហើយ​ថា គម្រោង​លំនៅឋាន​សាធារណៈ គឺជា​គម្រោង​ថ្មី​បំផុត សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​មិនមែន​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​ទេ​។​
លោក សុខ​នី​ម ថ្លែងថា "​គម្រោង​បែបនេះ នឹង​ជួយ​ដល់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប និង​មន្ត្រីរាជការ​មានផ្ទះ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ នៅក្នុង​ទីក្រុង ខណៈ​វា​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​"​។​

ជាមួយនឹង​ការអភិវឌ្ឍ​ នេះ លោក សុខ​នី​ម បន្តថា "​វា​នឹង​ផ្តល់ជូន​នូវផ្ទះ​មានតម្លៃ​សមរម្យ សម្រាប់​ប្រជាជន និង​មាន​ភាពងាយស្រួល​សម្រាប់​ពួកគេ​ដែលមាន​ផ្ទះ​នៅក្នុង​ទីក្រុង​"​។​ លោក សុខ​នី​ម បាន​ឲ្យ​ដឹង​ទៀតថា "​គម្រោង​បែបនេះ ភាគច្រើន​ធ្វើឡើង​នៅ​ទីតាំង​ជាយ​ទីក្រុង និង​គម្រោង​អាចធ្វើ​ទៅបាន លុះត្រាតែ​មានការ​គាំទ្ររ​បស់​រដ្ឋាភិបាល​"​។​

​តួលេខ​ចុងក្រោយ​របស់ ​ក្រសួង​រៀបចំ ដែនដី​នគរូបនីយកម្ម និង​សំណង់ បង្ហាញថា វិស័យ​សំណង់ នៅក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការរីកចម្រើន​ជា​ដោយ​ទុនវិនិយោគ​សរុប​កើន​ដល់ ៨៣២,២ លាន​ដុល្លារ កាលពី​ខែមិថុនា បើ​ធៀប​ទៅនឹង ៣៩,៧ លាន​ដុល្លារ​រយៈពេល​ដូចគ្នា កាល​ឆ្នាំមុន​។​

​តួលេខ​របស់​ក្រសួង​បាន​បង្ហាញថា មាន​ចំនួន ២៧៧ គម្រោង​សរុប​ស្មើ​និង​ផ្ទៃក្រឡា ១,៥  លាន​ម៉ែត្រការ៉េ គិត​ត្រឹម​ខែឧសភា បើ​ប្រៀបធៀប​ទៅនឹង ១០៨ គម្រោង ដែលមាន​ក្រឡា​ស្មើនឹង ១២៨ ២៨៥,៤៩ ម៉ែត្រការ៉េ កាលពី​ខែឧសភា ឆ្នាំមុន​។ ក្រសួង​បានអនុម័ត ៣៥ ២០៦ គម្រោង ដែល​ស្មើនឹង ៨៥ លាន​ម៉ែត្រការ៉េ នៅ​ទូទាំងប្រទេស បើ​គិត​ចាប់ពី​ឆ្នាំ​២០០០ ដល់​ខែឧសភា ឆ្នាំនេះ​។ ក្នុងអំឡុងពេល ១៦ ឆ្នាំ វិនិយោគ​វិស័យ​សំណង់ ឈានដល់ ៣២,៣ ពាន់​លាន​ដុល្លារ​៕

អត្តបទ៖http://www.thepanews.com/

Comment