Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ដឹងអត់ អ្នកណាជាអ្នកបោសសម្អាតព្រលានយន្តហោះដែលស្អាតបំផុតនៅលើពិភពលោក?

Anh 2 1467679336 660x0

ព្រលានយន្តហោះអន្តរជាតិ Tokyo Haneda ត្រូវបានទទួលឈ្មោះជា ព្រលានយន្តហោះដែលស្អាតបំផុតនៅលើពិភពលោក អាស្រ័យដោយកម្លាំងពលកម្មដ៍មហាសាលរបស់ Nitsu Haruko. 

Nitsu Haruko មានទីលំនៅនៅ Shenyang ប្រទេសចិន។ ឪពុករបស់គាត់ជាជនជាតិជប៉ុន ម្តាយរបស់គាត់ជាជនជាតិចិន ហើយគាត់គឺជាក្មេងកំព្រាតាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ។

 

រូបភាពដ៍ស្រស់ស្អាតរបស់ព្រលានយន្តហោះដែលភ្លឺស្អាតចញ្ចាចចញ្ចែងបំផុត

ការងាររបស់ Haruko គឺបោសសម្អាតព្រលានយន្តហោះអន្តរជាតិToyko Haneda ដែលមានផ្ទៃក្រឡា ៧៦០ ០០០គីឡូម៉ែតការ៉េ។ 

បង្គន់អនាម័យដ៍ស្អាតមិនមានធូលីសូម្បីតែបន្តិច។

ព្រលានយន្តហោះអន្តរជាតិ Tokyo Haneda ត្រូវបានទទួលឈ្មោះជា ព្រលានយន្តហោះដែលស្អាតបំផុតនៅលើពិភពលោករយៈពេល៤ឆ្នាំជាប់គ្នានាពេលបច្ចុប្បន្ននេះ។ 

ជាធម្មតាម៉ាសីុនសម្ងួតដៃនៅបន្ទប់អនាម័យតែងតែមានធូលីនិងបាក់តេរីក្រោយពេលប្រើប្រាស់រួច។ Haruko បានខិតខំប្រឹងប្រែងជូតសម្អាតសូម្បីតែចន្លោះប្រហោងតូចៗរបស់ម៉ាសុីនក៍គាត់មិនមានចន្លោះឡើយ ដើម្បីការពារកុំអោយមានធូលី ក៍ដូចជាបាក់តេរីដែរ។ លើសពីនេះទៅទៀតគាត់មានការប្រុងប្រយ័ត្នខ្ពស់ដោយមិនប្រើប្រាស់សារធាតុគីមីនៅកន្លែងកូនក្មេងឡើយ។

ដោយសារការខិតខំប្រឹងប្រែងជាង២១ឆ្នាំកន្លងមកនេះ Haruko បានធ្វើអោយគាត់ទទួលបានវិញ្ញាបនប័ត្រ​ “កម្មករសម្អាតអនាម័យនៅក្នុងប្រទេសជប៉ុន”។

Haruko ត្រូវបានទទួលភារកិច្ចគ្រប់គ្រងត្រួតពិនិត្យបច្ចេកទេស ទទួលបន្ទុកបណ្តុះបណ្តាលកម្មករ ៧០០នាក់ផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី ជាធម្មតាគាត់នៅតែទទួលធ្វើការងារបោសសម្អាតអោយគ្រួសារធម្មតា ហើយបានក្លាយជាអ្នកបោសសម្អាតដ៍ល្បីឈ្មោះបំផុតនៅប្រទេសជប៉ុន។

Haruko បាននិយាយថា “ខ្ញុំចាត់ទុកកន្លែងនេះដូចជាផ្ទះរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែយកចិត្តទុកដាក់ទទួលភ្ញៀវអោយបានល្អបំផុត ហើយប្រែក្លាយកន្លែងនេះអោយក្លាយជាកន្លែងសកម្មភាពជីវភាពប្រចាំថ្ងៃ”។ 

 

ប្រែសម្រួល៖ RANO

ប្រភព៖ vnexpress

Comment