Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ដឹង​ទេ​ថា រថយន្ត​ទំនើប McLaren P1 ដែល​ឧកញ៉ា ហ៊ុន តូ ជិះ​មានតម្លៃ​ប៉ុន្មាន​លាន?

1

McLaren P1 ជារថយន្តស៊េរីទំនើប កូនកាត់ ដែលផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស McLaren Automotive ហើយត្រូវបានលក់អស់គ្មានសល់ក្នុងរយៈពេលត្រឹមតែមួយខែ ដោយក្នុងនោះ នៅស្រុកខ្មែរ គេឃើញមានលោកឧកញ៉ា ហ៊ុន តូ មានជិះមួយគ្រឿងផងដែរ។

McLaren P1 ត្រូវបានបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ពិព៌រណ៍រថយន្តនៅក្នុងទីក្រុងប៉ារីសនាឆ្នាំ២០១២ ហើយត្រូវបានចេញលក់ជាផ្លូវការនៅខែតុលា ឆ្នាំ២០១៣ នៅចក្រភពអង់គ្លេស និងលក់អស់គ្មានសល់ទាំង ៣៧៥គ្រឿង នៅខែវិច្ឆិកា ឆ្នាំ២០១៣ ជាមួយនឹងតម្លៃ ១,១លានដុល្លារអាមេរិក។

តាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា P1 អាចរត់បានក្នុងល្បឿនលឿនបំផុតរហូតដល់ ៤០១គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះជាល្បឿនមួយដែលលឿន និងអស្ចារ្យបំផុត៕

ប្រភព៖ Khmerable

Comment