Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

ហេតុអ្វីម៉ាក់មិនគេងក្បែរកូន បែរជាគេងក្នុងម្ឈូស?

Be mat me 4 bb baaabcwfcz

គ្មាននរណាម្នាក់អាចទប់ទឹកភ្នែកបាននៅពេលដែលលឺកុមារតូចសួរសំនួរបែបនេះ។ សេចក្តីស្លាប់គឺគ្មានអ្នកណាអាចជៀស បានឡើយ ប៉ុន្តែពេលខ្លះពួកយើងមិនយល់ថាហេតុអ្វីមនុស្សដែលយើងស្រលាញ់ស្ទើរលេបបែរជាចាកចេញពីយើង ពួកយើងយំ ពួកយើងឈឺចាប់ ពួកយើងស្អប់នូវរឿងបែបនឹង។ ដូច្នេះពេលខ្លះយើងតែងសួរខ្លួនយើងថាហេតុអ្វីចាំបាច់មានសេចក្តីស្លាប់?

ចំពោះក្មេងៗខ្លះដែលមិនទាន់ដឹងក្តី​ ពួកគេតែងតែសួរសំនួរទាំងនេះ៖ ហេតុអ្វីបានជាយាយតា គេងក្នុងម្ឈូស? ហេតុអ្វីលោកតាមិននិយាយទូរស័ព្ទជាមួយកូន? សំនួរទាំងនេះធ្វើអោយយើងពិបាកក្នុងការពន្យល់ទៅកាន់ក្មេងៗណាស់។

ក្មេងប្រុសហ្វីលីពីនម្នាក់បានសួរសំនួរមួយដែលធ្វើអោយអ្នកដែលស្តាប់លឺគ្នាទប់ទឹកភ្នែកមិនបាននោះគឺ"ហេតុអ្វីម៉ាក់មិនគេងក្បែរកូន បែរជាគេងក្នុងម្ឈូស?" ប្រសិនបើជាអ្នក អ្នកនឹងឆ្លើយបែបណា?

ក្មេងប្រុសហ្វីលីពីននេះឈ្មោះ Gabriel Kheian។ គាត់នៅក្មេងណាស់ វ័យរបស់គាត់គឺពិតជាត្រូវការភាពកក់ក្តៅពីម្តាយណាស់។ ប៉ុន្តែគាត់ត្រូវបាត់បង់ម្តាយទាំងវ័យក្មេងបែបនេះ។

នៅថ្ងៃបុណ្យម្តាយរបស់គេ ពេលរាត្រីចូលមកដល់ មនុស្សទាំងឡាយគេបានត្រលប់ទៅផ្ទះវិញអស់ ក្មេងប្រុសម្នាក់នេះ បានយកកៅអីដែលគេអង្គុយប្រាំថ្ងៃមកហើយ យកមកឡើងមើលម្ឍូស​ មើលទៅមើលមកទាំងក្តីឈឺចាប់បំផុត។

ហើយនៅថ្ងៃពិធីបុណ្យចុងក្រោយGabriel Kheian បានយកកៅអី៤មកតំរៀបគ្នាគេងក្បែរម្ឈូសរបស់អ្នកម្តាយគាត់ ដើម្បីទទួលបានភាពកក់ក្តៅពីម្តាយរបស់គេ។ ហើយគេតែងតែសួរសំនួរថា ហេតុអ្វីម៉ាក់មិនគេងក្បែរកូន បែរជាគេងក្នុងម្ឈូស?

តើលោកអ្នកអាចទប់ទឺកភ្នែកបានដែរឬទេ បើលឺសំនួរបែបនេះផ្ទាល់ត្រចៀកអ្នក?

ប្រែសម្រួល៖ RANO

ប្រភព៖ Tintuc

Comment