Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

វិធី​​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដោយ​ពុំ​ចាំ​បាច់​មាន​ឆ្នាំង​សាក

Sam1102 gadling bumper

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​មាន​ពេល​ខ្លះ​អស់​ ថ្ម​ទូរស័ព្ទ​ចំពេល​ដែល​មាន​កិច្ច​ការ​សំខាន់ ឬ​ក៏​ចាំ​បាច់​ណា​មួយ​ដែរ​ឬ​ទេ? ស្ថាន​ភាព​នេះ​វា​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្រហាយជា​ខ្លាំងពេល​ដែល​អស់​ ថ្ម​ដូច្នេះ ហើយ​ចំពេល​ដែល​​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ឬ​ក៏​កន្លែង​ដែល​មិន​មាន​ថាម​ពល​អគ្គីសនី ឬ​ក៏​អ្នក​ភ្លេច​យក​ឆ្នាំង​សាក​ទៅ​តាម​ខ្លួន ។ ពេល​នេះ​មាន​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​ សម្រាប់​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ហៅ​ចេញ​បាន​​រយៈ​ពេល​មួយ​ភ្លែត ។

របៀប​ធ្វើ​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ដែល​អស់ថាម​ពល​៖​ មុន​នឹង​ចាប់​ផ្តើម​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា​ វិធី​នេះ​គឺ​សម្រាប់​តែ​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ចេញ​បាន​តែ​ក្នុង​រយៈ​ពេល​មួយ ​ភ្លែត​ប៉ុណ្ណោះ​នៅ​ពេល​ដែល​អ្នក​មាន​រឿង​ចាំ​បាច់​ដែល​ត្រូវ​ការ​ហៅ​ ទូរស័ព្ទ​ចេញ ចំពេល​ដែល​អស់​ថ្ម​ទូរស័ព្ទ ។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ​ បាន​យ៉ាង​រហ័ស​ជា​ទី​បំផុត ពេល​ដែល​ថ្ម​ទូរស័ព្ទ​អស់​រលីង​តែ​ម្តង អ្នក​អាច​ធ្វើ​តាម​ជំហាន​ខាង​ក្រោម អ្នក​នឹង​អាច​មាន​ថាម​ពល​ថ្ម​ហៅ​ទូរស័ព្ទ​ចេញ​បានបាន​យ៉ាង​ភ្លាមៗ បន្ទាប់​ពី​ដាក់​ថ្ម​ដែល​អស់​ថាម​ពល​នោះ​ទៅ​ក្នុង​ទូរស័ព្ទ​វិញ ។

  • ដោះ​ថ្ម​ទូរស័ព្ទ​ចេញ បន្ទាប់​មកត្រដុស​វា
  • ត្រដុស​ថ្ម​ទូរស័ព្ទ​ជា​មួយ​ដៃ ឬ​ក៏​អាវ​យឺត
  • ត្រដុស​វា​ចាប់​ពី ៣ ទៅ ៥ នាទី ដោយ​កុំ​ឈប់​ឲ្យ​សោះ ។

បន្ទាប់​ពី​ត្រដុស​ថ្ម​ទូរស័ព្ទ​នោះ​រួច​ហើយ សូម​ដាក់​ចូល​ក្នុង​ទូរស័ព្ទ​វិញ​យ៉ាង​រហ័ស​ជា​ទី​បំផុត ហើយ​សូម​ធ្វើ​ការ​ចុច​ហៅទូរស័ព្ទ​​ចេញ​ភ្លាម​ៗ​តែ​ម្តងទៅ ។ តាម​ពិត​ទៅ​ការ​ត្រដុស​នេះធ្វើ​ឲ្យ​កើត​បាន​ជា​កម្តៅ​ជា​ច្រើន​ក្នុង​ថ្ម ហើយ​ថាម​ពល​​ដែល​ក្តៅ​នោះ​បាន​បំលែង​ជា​ថាម​ពល​ចរន្ត​អគ្គីសនី ។ ប៉ុន្តែ​សូម​ចាំ​ទុក​ថាវិធី​នេះ​អាច​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះសម្រាប់​ធ្វើ ​ការ​ហៅ​ទូរស័ព្ទ​ចេញ បន្ទាប់​ពី​ការ​ត្រដុស​ថ្ម​ទូរស័ព្ទ​នោះ ៕

Comment