Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

របៀបធ្វើអោយដើមផ្កាអ័រគីដេ មានផ្កាច្រើនដងក្នុងមួយឆ្នាំ

Or

ដើមផ្កាអ័រគីដេគឺជាផ្កាដែលមានសម្រស់ស្អាតដែល​ ត្រូវបានគេដាំនៅតាមផ្ទះ សណ្ឋាគារឬផ្ទះសំណាក់និងកន្លែងផ្សេងៗទៀតដើម្បីតាំងលំអរ ប៉ុន្តែដើមផ្កាអ័រគីដេតែងតែផ្កាតែ២ឬ៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាបញ្ហាធំដុំនោះទេ ព្រោះឥលួវនេះKhmerWonder និងនាំមកជូនលោកអ្នកនូវរបៀបនៃការធ្វើអោយដើមផ្លាអ័រគីដេ ផ្កាច្រើនដងក្នុមួយឆ្នាំ។

សូមប្រិយមិត្តអានពីគន្លឹះងាយៗខាងក្រោម៖
-ដាក់រុក្ខជាតិនេះក្នុងបន្ទប់ត្រជាក់ដែលមានសីតុណ្ហភាព 15អង្សារសេពេញមួយយប់។
-កាត់បន្ថយការប្រើប្រាសជីអាសូតនិងបង្កើនការប្រើប្រាស់ជីដែលមានផូស្វ័រច្រើន ព្រោះថាផូស្វ័រមានសារៈប្រយោជន៍ក្នុងការជួយអោយអ័រគីដេឆាប់ផ្កា។
-កុំអោយមានខ្យល់ខ្លាំងនៅកន្លែងដែលមានរក្សាទុកអ័រគីដេ។
-ផ្លាស់ទីតាំងរបស់អ័រគីដេដោយទុកក្នុងកន្លែងងងឹត5ថ្ងៃ ​ និងនៅកន្លែភ្លឺ 5ថ្ងៃ។ ក្នុងរយៈពេលបីសប្តាហ៍ក្រោយមកអ័រគីដេនឹងចេញពន្លកផ្កាជាមិនខាន។ វិធីសាស្រ្តនេះគឺមានប្រសិទ្ធភាពសម្រាប់តែរុក្ខជាតិដែលមានដើមចាស់ និងមានសុខភាពល្អតែប៉ុណ្ណោះ។
-យើងត្រូវប្រើទឹកកកជំនួសអោយការប្រើប្រាស់ទឹកធម្មតា (ដាក់ទឹកកកពី២ទៅ៣ដុំនៅគល់ផ្កា)។
ប្រសិនបើឫសរឺស្លឹករបស់វាលូតលាស់ល្អ​ នោះបញ្ជាក់ថាវានឹងជិតចេញផ្កាហើយ។
-អ្វីដែលសំខាន់បំផុតនោះគឺត្រូវប្រាកដថាអ័រគីដេបានទទូលការថែទាំបានត្រឹមត្រូវហើយឬនៅ! វាត្រួវការពន្លឺគ្រប់គ្រាន់និងមិនត្រូវការសំនើមខ្លាំង។ ក្នុងអំឡុងពេលកំពុងចេញផ្កា ត្រូវស្រោចទឹកតែពីរដងក្នុងមួយសប្តាហ៍៕
ប្រភព៖ khmerwonder.net

Comment