Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

រុក្ខជាតិ ដែលអាចជួយព្យាបាលជម្ងឺទឹកនោមផ្អែម ដោយមិនចំណាយប្រាក់

14358874 1165065213540128 6814715453643431923 n

វិធីធ្វើ និងប្រើប្រាស់៖

» រុក្ខជាតិ ៦ មុខដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែម


១-ជាតិអន្ធិលនៃរុក្ខជាតិប្រទាលកន្ទុយក្រពើ
ជាតិអន្ធិលថ្មីៗនៃប្រទាលកន្ទុយក្រពើ ត្រូវបានចាត់ទុកថា ជាវិធីព្យាបាលនៅផ្ទះមានគុណប្រយោជន៍បំផុត។ ជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើមានតម្លៃខាងសុខភាពច្រើន និងល្អវិសេសសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ស្លឹកប្រទាលកន្ទុយក្រពើ និងម្សៅរមៀត។
វិធីធ្វើៈ កាត់ស្លឹកប្រទាលកន្ទុយក្រពើ ហើយយកជាតិអន្ធិលស្រស់ៗចេញពីវា។ បន្ទាប់មកលាយជាមួយម្សៅរមៀតក្នុងបរិមាណស្មើគ្នាជាមួយជាតិអន្ធិល ហើយផ្សំជាល្បាយខាប់។


របៀបប្រើៈ ញ៉ាំល្បាយនេះរាល់ថ្ងៃ មុនពេលទទួលទានអាហារ។ ល្បាយនេះ មានប្រសិទ្ធភាពអស្ចារ្យ លើអ្នកជំងឺទឹកនោមផ្អែម ព្រោះវាគ្រប់គ្រងកម្រិតជាតិស្ករក្នុងកម្រិតគួរឲ្យកត់សម្គាល់។


២-ស្លឹកល្វា
ស្លឹកល្វាត្រូវក៏ត្រូវបានចាត់ទុកជាថ្នាំកែរោគប្រចាំគ្រួសារប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺទឹកនោមផ្អែមដែរ។ ថ្នាំកែរោគនេះត្រូវបានអ្នកជំងឺទឹកនោមផ្អែមជាច្រើនប្រើ ព្រោះវាផ្តល់លទ្ធផលដ៏ប្រសើរ។ ស្លឹកល្វាមានគុណសម្បត្តិប្រឆាំងជំងឺទឹកនោមផ្អែម ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងចំនួនច្រើន។
គេត្រូវការៈ ស្លឹកល្វា ទឹកមួយកែវ
វិធីធ្វើៈ យកស្លឹកល្វា ១-២ សន្លឹកហើយដាំវាឲ្យពុះពី ១០ ទៅ១៥ នាទីក្នុងទឹកមួយកែវ។ បន្ទាប់ពីដាំពុះច្រោះយកសូលុយស្យុងនោះ។


របៀបប្រើៈ ផឹកសូលុយស្យុងនោះ ដូចទឹកតែក្តៅ។ ផឹកសូលុយស្យុងនោះយ៉ាងតិចពីរទៅបីដងក្នុងមួយថ្ងៃ ជាទៀងទាត់ដើម្បីបានលទ្ធផលល្អប្រសើរ។ សូលុយស្យុងស្លឹកល្វានេះកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងធ្វើឲ្យជំងឺទឹកនោមផ្អែមស្ថិតក្រោមការគ្រប់គ្រង។


៣-ទឹកផ្លែម្រះ
ទឹកផ្លែម្រះគឺជាថ្នាំកែរោគធម្មជាតិមានប្រសិទ្ធភាពខ្ពស់សម្រាប់ជំងឺទឹកផ្អែម ព្រោះវាគ្រប់គ្រងនិងព្យាបាលទឹកនោមផ្អែមដោយសារប្រសិទ្ធភាព ក្នុងការបញ្ចុះជាតិស្ករនៅក្នុងឈាមរបស់វា។ វារក្សាការរំលាយជាតិស្ករ ក្នុងរាងកាយ និងរក្សាកម្រិតជាតិស្ករ ឲ្យនៅក្រោមការគ្រប់គ្រង។
គេត្រូវការៈ សាច់ម្រះគ្មានគ្រាប់ ឧបករណ៍គាប និងទឹកបន្តិច។
វិធីធ្វើៈ យកគ្រាប់ចេញពីផ្លែម្រះ ២-៣ ហើយប្រើឧបករណ៍គាបយកទឹកស្រស់។ បន្ថែមទឹកបន្តិចទៅក្នុងទឹកម្រេះ រួចកូរឲ្យសប់។


របៀបប្រើៈ ផឹកទឹកម្រះស្រស់ៗ នេះរាល់ព្រឹកនៅ ពេលក្រពះទទេ។ បើសិនអ្នកអនុវត្តថ្នាំកែរោគនេះនៅផ្ទះជាប្រចាំសម្រាប់រយៈពេលពីរខែបន្ទាប់មកអ្នកនឹងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុងកម្រិតដ៏ធំ។


៤-ខ្ទឹមស
ខ្ទឹមស គឺជាថ្នាំកែរោគនៅផ្ទះដ៏មានប្រយោជន៍បំផុតមួយមុខទៀត សម្រាប់ជំងឺទឹកនោមផ្អែម។ ខ្ទឹមស នេះមានគុណប្រយោជន៍ខាងការព្យាបាលយ៉ាងច្រើន ដែលមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ខ្ទឹមស។
វិធីធ្វើៈ យកខ្ទឹមសស្រស់ ៣ ទៅ ៤ ក្រាមហើយដំឬបុកវាឲ្យម៉ដ្ឋ។


របៀបប្រើៈ ញ៉ាំខ្ទឹមសម៉ដ្ឋស្រស់ៗ ឆៅនេះរាល់ថ្ងៃរយៈពេលប្រមាណជាមួយខែដើម្បីទទួលបាននូវលទ្ធផលគាប់ចិត្ត។ ខ្ទឹមសឆៅនេះដើរតួដូចជាឱសថមួយ ដើម្បីកាត់បន្ថយកម្រិត ជាតិស្ករក្នុងឈាមខ្ពស់ និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។ ខ្ទឹមស ត្រូវបានចាត់ទុកជាថ្នាំកែរោគនៅផ្ទះល្អបំផុតមួយបែបសម្រាប់ជំងឺទឹកនោមផ្អែម។


៥- ពោតបារាំង
ពោតបារាំង ត្រូវបានចាត់ទុកជា ថ្នាំកែរោគនៅផ្ទះដ៏ប្រសើរបំផុតមួយទៀតសម្រាប់ជំងឺទឹកផ្អែម។ បន្លែមួយនេះគឺសម្បូរទៅដោយជាតិសរសៃ ងាយរលាយ និងវិសេសវិសាលបំផុតសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។ វាក៏អាចជួយពន្យឺតការស្រូបយកជាតិស្ករចេញពីពោះវៀន។
គេត្រូវការៈ ផ្លែពោតបារាំង និងទឹកមួយកែវ។
វិធីធ្វើៈ ពុះជាពីរនូវផ្លែពោតបារាំងប្រមាណពីរផ្លែ រួចត្រាំទឹកមួយយប់នៅក្នុងទឹកមួយកែវ។


របៀបប្រើៈ នៅពេលព្រឹក ច្រោះទឹកនោះ ហើយពិសាវាពេលក្រពះទទេ។ អនុវត្តវិធីព្យាបាលនៅផ្ទះនេះរយៈពេលមួយខែ អ្នកទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់អ្នកមានរោគទឹកនោមផ្អែម។


៦-ជីរក្រហម (ជីរនាងវង)
ជីរក្រហម គឺជារុក្ខជាតិឱសថមួយ ដែលគេប្រើតាំងពីសម័យបុរាណមកដើម្បីព្យាបាលជំងឺផ្សេងៗជាច្រើនមុខ។ ជីរក្រហម ដើរតួជាថ្នាំកែរោគនៅផ្ទះដ៏ប្រពៃសម្រាប់ជំងឺទឹកនោមផ្អែម។ អ្នកអាចផឹកទឹកជីរក្រហមឬស្លឹកវាស្រស់ៗទំពាក៏បានព្រោះវិធីទាំងពីរនេះសុទ្ធតែជាថ្នាំកែរោគដ៏ល្អសម្រាប់ជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ស្លឹកជីរក្រហម។
វិធីធ្វើៈ យកស្លឹកជីរក្រហមរួចច្របាច់យកទឹកស្រស់។


របៀបប្រើៈ ផឹកទឹកជីរក្រហមដែលបានច្របាច់ស្រស់ៗនេះយ៉ាងតិចពីរដងមួយថ្ងៃជាទៀងទាត់ដើម្បីទទួលបានលទ្ធផលល្អបំផុត។ ពិសាទឹកជីរក្រហមជាទៀងទាត់ នឹងនាំមកនូវការកាត់បន្ថយដ៏ច្រើននូវកម្រិតជាតិស្ករនៅក្នុងឈាម និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។ ថ្នាំកែរោគនៅផ្ទះនេះ គឺជាថ្មាំកែរោគបុរាណ មានប្រសិទ្ធភាពបំផុតមួយ ដែលបាននាំមកនូវលទ្ធផលអស្ចារ្យចំពោះអ្នកជំងឺទឹកនោមផ្អែមភាគច្រើនបំផុត។


ប្រភព៖ Post Khmer​ (http://www.postkhmer.com/)

Comment