Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

វិធីបណ្តុះកូនចេកឲ្យបានច្រើន

14344918 1164905263556123 6317371103115235074 n

សម្ភារៈត្រូវមាន៖
- ជ្រើសរើសយកគល់ចេកដែលមានអាយុ៧ទៅ៨ខែ
- កាំបិត
- លាយល្បាយដី ជីកំប៉ុស អង្កាមដុត និងកំទេចចំបើង ម្រាប់យកមកដាំ
- កំបោរស្លាម្លូជាថ្នាំការពារការកើតផ្សិត។


 វិធីធ្វើ៖
- ពុះគល់ចេកនោះពី ៤ទៅ១០ ចំណិតមើលតាមទំហំគល់ និងត្រូវពុះយកចំកន្លែងដែលមានភ្នែកពន្លក
- បន្ទាប់មកដាក់វាហាលថ្ងៃប្រមាណ ២០ទៅ៣០នាទី
- បន្ទាប់មកដាក់វាជ្រលក់ក្នុងទឹកកំបោរការពារផ្សិត (លាយចូលគ្នាកម្រិត១ភាគ២០នៃទឹក) រយៈពេល ២០នាទី
- រួចដាក់ដាំនៅទីថ្នាលដែលបានរៀបចំរួចដោយដាក់ដី គ្របពីលើកម្រាស់កន្លះតឹក
- រយៈពេល ១៥ទៅ២០ ថ្ងៃវាចាប់ផ្តើមដុះហើយយើងអាចជីកយកមកដាំក្នុងថង់
- ១០ថ្ងៃក្រោយយើងអាចយកវាទៅដាំបាន។


ប្រភពFacebook Page អ៊ាង សុផល្លែត (https://www.facebook.com/SOPHALLETH/)

Comment