Cta d6929d0bde49c2111d65369226cd6190d88c3b83729cdfb27b0487170fd6b5df

សាន់វិចCambodia

Sanwich

របៀប​ធ្វើ​សាន់​វិច​

គ្រឿង​ផ្សំ​មាន​៖

នំ​បុ័ង​ធ្វើ​​សាន់​​វិច​​ចំនួន​​៣​ ហេម​​២​​បន្ទះ​ ពង​​មាន់​ ម៉ៃ​​យ៉ា​​នីស​ សា​​ឡាត់​ ត្រសក់​ ប៉េង​ប៉ោះ​

របៀប​ធ្វើ៖

ដាំ​​ខ្ទះ​​ដាក់​​ប្រេង​​ឆា​​ដើម្បី​​ចៀន​​ហេម​​អោយ​​ឡើង​​ក្រហម​​សិម​​ដាក់​​ចុះ​

​យក​ពង​​មាន់​​ចៀន​​អោយ​​មើល​​ទៅ​​ឆ្អិន​​ល្មម​ ​

នំបុ័ង​​អាំង​​កុំ​​អោយ​​ក្រៀម​​ពេក​​រួច​​រៀប​​ដាក់​ចាន​

​រៀប​​នំបុ័ង​​ជា​​បី​​ត្រួត​​ពី​​លើ​​គ្នា​ ​ដាក់​​សា​ឡាត់​​ចូល​​គ្រប់​​ស្រទាប់​​ ប៉េង​ប៉ោះ​​ហាន់​​ជា​​បន្ទះ​​ដាក់​​ចូល​ ​រៀប​ត្រសក់​ដាក់​​ចូល​ ​ដាក់​ហេម​នៅ​ខាង​ក្រោម ​​ ហើយ​ដាក់​ពង​មាន់​ដែល​ចៀន​រួច​នៅ​ខាង​លើ​​។​ចុង​​បញ្ចប់​​ទើប​​កាត់​​វា​​ជា ​​រាង​​ត្រី​កោណ ​​រួ​ច​​យក​​ឈើ​​ចាក់​​ធ្មេញ​​ចាក់​​ពី​​លើ​​នំបុ័ង​​ដែល​​កាត់​​រួច​​អោយ​​ ចំ​​កណ្ដាល​​​របស់​​សាន់វិច​និមួយ​ៗ​។

របៀប​ធ្វើ​សា​ឡាត់​គ្រីម​៖

ហាន់​ប៉េង​ប៉ោះ ស្ពៃ​ក្ដោ​បហាន់​ជា​សរ​សៃ​ស្ដើង​ៗ ​​ត្រសក់​​ចិត​​ជា​​ជ្រុង​​ដុំ​​តូចៗ​ ​​ពោត​​ហាវៃ​​ស្ងោរ​​រួច​​ប្រលេះ​​ជា​​គ្រាប់​ៗ​ ​ដាក់​​សា​ឡាត់​គ្រីម​​ច្របល់​​ចូល​គ្នា​​ហើយ​​ទើប​​ដួស​​ដាក់​​ចាន​​ចំហៀង​ ​សាន់វិច​​ដែល​​រៀប​​រួច។
ប្រភពពីfnb.khmer79.com

Comment